គយ​ច្រក​ដូង​៧​ដើម មាន​បច្ចេកទេស​ខ្ពស់​ប្រមួល​លុយ​ពី​ឡាន​ដឹក​ឈើ និង​ទំនិញគេចពន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ
(ថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត មាន​ទំនិញ​គេច ពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់​  គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ចាប់តាំងពី​ពេលដែល លោក យឹម វណ្ណៈ អត្តលេខ​៦៥២ ត្រូវបាន​ប្រកាស​តែងតាំង ជា​ប្រធាន​ស្តីទី ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​ដូង ៧​ដើម នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក នូ ស៊ីថា បង្កប់​ដោយ​អំពើពុករលួយ គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោស​រូស បង្ខំ​ឱ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញ​គេច​ពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​។

​ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿង​សំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះ​ដែរ យ៉ាង​ច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាង​ច្រើន​សម្បើម ក្នុង​មួយ​ខែៗ​។​

​ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួក​គាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់​ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់​លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយ​មើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹក​ឈើ​ខុសច្បាប់ ឆ្លង​ទៅ​វៀតណាម ដូច​ជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិន​ដែល​ឃើញ កូនចៅ​របស់​លោក យឹម វណ្ណៈ បញ្ចោ​ញ​ឫកពា​ឬ​ប្រើ​សម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ ដោយ​មិន​ខ្វល់​ពី ការកែទម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះទេ​។​

​ទំនិញ​គេច​ពន្ធ​ទាំងនេះ មិន​អាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក យឹម វណ្ណៈ បាន​ចាត់ទុក​ជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេចក្តីត្រូវការ របស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទី ។​

​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យឹម វណ្ណៈ បានទេ នៅពេលនេះ ។​/
 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)