លោក​រ័ត្ន​ចាន់ណា​មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​មាន​ការរិះគន់​ថា មាន​ការពាក់ព័ន្ធ ជំនួញ​ឈើប្រណិត​ទៅ​ប្រទេស​វៀតណាម​
(ថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់ថា មាន​មន្ត្រី​មួយចំនួន ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ បាននិងកំពុង​រកស៊ី ប្រព្រិត្តបទ​ល្មើស ព្រៃឈើ​ខុស​ច្បាប់ ជា​ការផ្ទុយ​ទាំងស្រុង ទៅ​នឹង​តួនាទី​របស់​ខ្លួន ដែល​ថ្នាក់លើ​បាន​ប្រគល់ជូន​។​
​ ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា ឈ្មួញ​ឈើ​ដ៍​ល្បីល្បាញ រ័ត្ន ចាន់ណា  ដែល​ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើតឡើង​ថ្មី​នោះ គាត់​មាន​មនុស្ស​ជំនិត ២​នាក់ គឺ​ឈ្មោះ​លីន​និង​ឈ្មោះ វុ​ធ ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​ប្រណីតៗ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រាល់​យប់​ថ្ងៃ  យកទៅលក់​នៅ ប្រទេស​វៀតណាម តាម​ច្រក​ដូន​រ័ត្ន​, ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល​, ច្រក​បឹង​ជ្រោ​ង និង​ច្រក​ជាំ​ក្រវៀន​… ជាដើម ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្តាប់​តូច ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​ការណែនាំ របស់លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ផង​ដែរ ។​

​ប្រភព​បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ឡើង ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​រួចហើយ​… មេបញ្ជាការរង​រូបនេះ ក៍​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ «​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដោយ​ខ្លួនឯង ទៅ​ជា​ការប្រើប្រាស់ ដៃជើង​កូនចៅ​ឱ្យ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ជំនួស​ខ្លួន (​រ័ត្ន ចាន់ណា​) វិញ​» ដើម្បីឱ្យ​គេ​មើលឃើញ​ថា ខ្លួន (​រ័ត្ន ចាន់ណា ) លែង​រកស៊ី​ដឹក​ជញ្ជូន​ឈើ ដូច​កាល​នៅ​ធ្វើ​ជា​មន្ត្រី កងរាជអាវុធហត្ថ​ស្នាក់ការ ៧០១ ទៀតហើយ ។ ប៉ុន្តែ​ផ្ទុយទៅវិញ គេ​បាន​ដឹងថា មេបញ្ជាការរង​រ័ត្ន ចាន់ណា​នៅតែ និង​តែងតែបាន​ប្រើប្រាស់ មនុស្ស​ជំនិតៗ​របស់ខ្លួន ឱ្យ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​… ដោយ​មាន​រូប​គាត់ (​រ័ត្ន ចាន់ណា​) ជា​អ្នក​កាង​ពីក្រោយ​ខ្នង ចាំ​ជួយ​ដោះស្រាយ បញ្ហា​ទាំងឡាយ សម្របសម្រួល ជាមួយ​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់​ជំនាញ ។​

​គួររម្លឹកថា កន្លងមក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  តែង បាន​អំពាវនាវ​និង​ព្រមាន​ខ្លាំងៗ ជា​បន្តបន្ទាប់​ផង​ថា​… សូម​ឱ្យ​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​ទាំងឡាយ និង​កងកម្លាំង​ប្រដាប់  អាវុធ​គ្រប់​ប្រភេទ ត្រូវតែ​បញ្ឈប់ ឬ​ដក​ខ្លួន​ជា​បន្ទាន់​… កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​ព្រៃឈើ​… បើ​មិន​អញ្ចឹងទេ នឹង​ត្រូវ​ដក​បុណ្យ​សក្តិ ឬ​ធ្លាក់​ពី​តំណែង​… ដែល​អាច​ឈាន​ដល់​ចាប់​ខ្លួន បញ្ជូនទៅ​ឱ្យ​តុលាការ កាត់ទោស​ដាក់គុក ជាមិនខាន​ទៀតផង ។ ហេតុដូច្នេះ​ហើយ ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឱ្យ​លោក​នាយ​ឧត្តមសេនីយ៍ សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​លោក វ៉ា សារិទ្ធ​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ មេត្តា​ចាត់​វិធានការ​ក្តៅ​ទៅលើ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ​រ័ត្ន ចាន់ណា ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ ការបំភឺ ពី​លោក រ័ត្ន ចាន់ណា​, លោក លីន និង​លោក វុ​ធ បាន​ទេ​នៅ​ពេល​នេះ ។​/
 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)