សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​ចាត់ការ​ជនល្មើស​កាប់​ដុត​ព្រៃឈើ​លិច​ទឹក​តំបន់ហាមឃាត់​ជា​ជម្រក​ត្រី​ពង​កូន​យក​ដី​ជា​កម្មសិទ្ធិ​
(ថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ព្រៃឈើ​លិច​ទឹក​តំបន់ហាមឃាត់ និង​ជា​ជម្រក​ត្រី​ពង​កូន​ជាច្រើន​ហិកតា ត្រូវ​បាន​ជនល្មើស​កាប់​ដុត​យក​ដី​ជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន សមត្ថកិច្ច​ពាក់ព័ន្ធ​បានដឹង​យ៉ាងច្បាស់​នៅ​មុខសញ្ញា​ក្រុម​ជនល្មើស​បែរជា​មិន​ចាត់ការ​ទៅ​តាម​ផ្លូវ ច្បាប់ ។​

​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា ព្រៃ​លិច​ទឹក​ជា ច្រើន​ហិកតា ដែល​ជា​ជម្រក​ត្រី​ពង​កូន​តំបន់ហាមឃាត់ ហើយក៏​ជា​របាំង​ខ្យល់​សម្រាប់​ចង​ខ្សែ​ផ្ទះ​របស់​អ្នកភូមិ​កំពង់​ព្រះ ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​លើ​ផ្ទៃ​ទឹក ។ សកម្មភាព​កាប់​ដុត​ព្រៃ​លិច​ទឹក​នេះ នៅ​ចំណុច​ទីតាំង​ផ្លូវ​តា​សៅ ដែល​ជា​កន្លែង ចត​ផ្ទះ​អ្នកភូមិ​កំពង់ព្រះ ត្រូវបាន ជនល្មើស​កាប់​ដុត​ព្រៃឈើ​អស់​ទៅ​ហើយ​តើ​ពួកគាត់​បាន​ដើម​អី​មក​ចង​ផ្ទះ និង​បាំង​រលក បាំង​ខ្យល់ ព្រោះ​ការរស់នៅ​បណ្តែត​លើទឹក​ត្រូវការ​ដើម​ធំៗ​ចង និង​បាំង​ខ្យល់​ផ្ទះ ។​

​ប្រភព​បាន​បញ្ជាក់ថា សកម្មភាព​កាប់​ដុត​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​យក​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នេះ គឺ​មាន​ប្រជាពលរដ្ឋ ម្នាក់​រស់នៅ​ភូមិ​កំពង់​ព្រះ ជាមួយ​កាប់​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ផ្លូវ​តា​សៅ នេះ ទោះបី​មាន​ការ ហាមឃាត់​ពី​ប្រជាពលរដ្ឋ​ទូទាំង ភូមិ​កំពង់ព្រះ ក៏​បុគ្គល​ប្រព្រឹត្តល្មើស​ម្នាក់​នេះ​មិន​ស្តាប់​នោះ​ទេ ព្រោះ​បុគ្គល​ម្នាក់​នេះ​ជា​អ្នកមាន​លុយ​ហើយ​តែងតែ​សេព​គប់ អ្នកមានអំណាច ។ ប្រជាពលរដ្ឋ​បន្តទៀតថា កាលពី​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ​២០១៥ ពួក​គាត់​ឃើញ​ជនល្មើស​បាន​យក​ថ្នាំ លាយ​ទឹក​បាញ់​ទៅ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​ស្មៅ​បាន​ងាប់​ហើយ​ក៏​ដុត​ព្រៃ​លិច​ទឹក ជា​ជម្រក​ត្រី​ពង​កូន​យក​ដី ។ ក្រោយ ប្រជាពលរដ្ឋ​បាន​ហៅ​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​វាស់វែង​ទំហំ​នៃ​ការឆេះ​ព្រៃ​មាន​ទទឹង ២៩០​ម៉ែត្រ បណ្តោយ ៤៤០​ម៉ែត្រ ប្រជាពលរដ្ឋ​លើកឡើង​ទៀតថា កាលពី​ឆ្នាំ​២០១៤ បុគ្គល​ម្នាក់​នេះ​បាន​ប្រព្រឹត្ត​ល្មើស​បាន​ធ្វើ​ការដុត ព្រៃ​លិច​ទឹកជា​ជម្រក ត្រី​ពង​កូន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ម្តង​រួចមកហើយ ទោះបី​មាន​ការណែនាំ​ម្តង​ជា​ពីរដង​យ៉ាងណាក៏ដោយ​ក៏​បុគ្គល ប្រព្រឹត្តល្មើស នេះ​មិន​បញ្ចប់​សកម្មភាព​ដុត​ព្រៃ​លិច​ទឹក​យក​ដី​នោះ​ឡើយ ។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំ​-​ស្រុក​រួច​អស់ហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា នោះទេ ? បាន​ជា​សកម្មភាព​របស់​បុគ្គល​ប្រព្រឹត្តល្មើស​នៅតែ​បន្តកា​ប់​ដុត​ព្រៃ​លិច​ទឹក​យក​ដី​បែបនេះ ។ ប្រជាពលរដ្ឋ បន្តទៀតថា នេះ​ជា​លើក​ទី​ពីរ ដែល​លោក​រាយការណ៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឃុំ​-​ស្រុក លើក​ទី​បី​ពួក​គាត់​ប្រជា ពលរដ្ឋ​នៅ​ភូមិ​កំពង់ព្រះ និង​ធ្វើ​ពាក្យបណ្តឹង​ឡើង​ទៅ​ថ្នាក់ជាតិ​ហើយ ព្រោះ​លោក​គ្មាន​ជម្រើស​នោះទេ ។​

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ មេត្តា​ទប់ស្កាត់​សកម្មភាព កាប់​ដុត​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​យក​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នេះ ហើយ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​នេះ​ក្តី​សង្ឃឹម របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ព្រះ ដែល​ជា​ផ្ទះ​បណ្តែត​លើ​ផ្ទៃ​ទឹក ហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ចង់ បាន​វេទិកាសាធារណៈ​ចុះ​ទៅ​ដល់​ភូមិ​ពួកគាត់​ដើម្បី​បាន​បញ្ចោ​ញ​មតិ​សម្តែង​ពី​ការ​សុខ​ទុក​របស់​ពួកគាត់​ប្រាប់​ទៅ​ថ្នាក់លើ​ជួយ​ដោះស្រាយ​ផង ។

​ពាក់ព័ន្ធ​ការកាប់​ដុត​ព្រៃ​លិច​ទឹកជា​តំបន់ហាមឃាត់​ដែលជា​ជម្រក​ត្រី​ពង​កូន​នេះដែរ សារព័ត៌មាន​ព្យាយាម​សុំ ការបកស្រាយ​ពី​លោក ឃួន សា​រុម អភិបាលស្រុក​បរិបូរណ៍​នៅ​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ​តាម​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន ។​

​ដោយឡែក​លោក សោម សារុន ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្ត​កំពង់ឆ្នាំង លោក​បាន​មានប្រសាសន៍​ថ្ងៃទី ២៤ ខែ​ឧសភា នេះ​ថា ខាង​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​ក្នុង​រឿង​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ភូមិ​កំពង់ ព្រះ​នេះ ហើយ​តែ​ប្រសិន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដឹង​អត្តសញ្ញាណ​ជនល្មើស​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ច្បាស់លាស់​ធ្វើ​ពាក្យ បណ្តឹង​មក​ខាង​លោក មាន​សាក្សី​ច្បាស់លាស់ លោក​ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​លោក សោម សារុន បានបញ្ជាក់​ថា ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​នេះដែរ ខាង​លោក​បាន​សរសេរ ផ្លាក​ហាមឃាត់ កុំឱ្យ​មាន​ការកាប់បំផ្លាញ តែ​ប្រសិនបើ​ខាង​ជំនាញ​របស់​លោក​ទៅ​ទាន់​សកម្មភាព​កំពុង​កាប់​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នោះ និង​ត្រូវ​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ពាក់ព័ន្ធ​កាប់​ដុត​ព្រៃ​លិច​ទឹក​នេះ​មាន​ការលើកឡើង​ពី​មហាជន​ថា ប្រសិនបើ​សមត្ថកិច្ច​ជំនាញ​មាន​ចេតនា​វែកមុខ​ជនល្មើស កាប់​ដុត បំផ្លាញ​ព្រៃ​លិច​ទឹកជា​តំបន់ហាមឃាត់ និង​ជា​ជម្រក​ត្រី​ពង​កូន​នោះ​មិន​ពិបាក​រក​នោះទេ វា​មិន​ពិបាក​រក​ដូច​ចុះ​សមុទ្រ រាវរក​ម្ជុល​មួ​យ​ដើម​នោះទេ ? វា​ងាយ​ដូច​បក​ចេក​អញ្ចឹង ?

​មតិ​មហាជន​បាន​បន្តទៀតថា ព្រៃឈើ​លិច​ទឹក​ដែល​ជនល្មើស​កាប់​ដុត​យក​ដី​នោះ អាជ្ញាធរ​ត្រូវ​ដកហូត​មក​ជា សម្បត្តិ​រដ្ឋ​វិញ ហើយ​មិនយូរប៉ុន្មាន​ព្រៃ​លិច​ទឹក​នេះ​វា​និង​ដុះ​ឡើងវិញ ហើយ​បើ​មាន​ចេតនា​ស្វែងរក​ជនល្មើស​មែន នោះ ទៅ​ឃ្លាំង​មើល​អ្នក ដាំ​ដំណាំ​លើ​ដី​នោះ​វា​និង​រក​ជនល្មើស​ឃើញ​ជាក់​ជា​មិនខានឡើយ ៕  

 

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)