​ប្រជាពលរដ្ឋ​សំណូមពរ​អាជ្ញាធ​រពាក់​ព័ន្ធ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​វាលស្រែ ១០០ ភូមិ​ចំការ​សំរោង
(ថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​បាត់ដំបង​ ៖ អភិបាល និង​ស្នងការ​នគរបាល​ខេត្ត​បាន កំពុងតែ​ប្រឆាំង​ទៅ​នឹង​ការ ណែនាំ​របស់​ក្រសួងមហាផ្ទៃ​  បាន​កំពុង​ជម្រុញ​គោ​លន​យោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ មន្ត្រី​ប៉ូលិស​គ្រប់​លំដាប់ថ្នាក់​  ជាពិសេស​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល តាម​បណ្តា​ឃុំ​សង្កាត់​ទាំងអស់ ប្រឆាំង​ទៅនឹង​សកម្មភាព​អភិ វឌ្ឍន៍​សង្គមជាតិ​របស់​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា ។​


​ប្រភព​ព័ត​មាន​បាន​បន្ត​ឱ្យដឹងទៀតថា​ល្បែង ភ្នាល់​ទឹកភ្លៀង​នៅ​ខេត្ត​បាត់ ដំបង​កើតមានឡើង​រដូវវ​ស្សា ជា​រៀងរាល់ឆ្នាំ​ហើយ​ពេល​  នេះ​ល្បែងភ្នាល់​ទឹកភ្លៀង​បាន កំពុងតែ​លេង​ដោយ​ចំហរ គ្មាន​ខ្លាច​រអារ​អ្នកណា​ឡើយ​  ដោយសារតែ សមត្ថកិច្ច​នានា​  ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ពុំ​រួម គ្នា​ធ្វើ​ការបង្ក្រាប​នោះទេ បណ្តាលមកពី​មេបន​ល្បែង ភ្នាល់​ទឹកភ្លៀង​នោះ បាន​បង់​  ថ្លៃ​ការពារ​ពី​ថ្នាក់​ក្រោម​រហូត ទៅ​ដល់​ថ្នាក់​ខេត្ត​រួច​អស់​ទៅ ហើយ ទើប​ធ្វើឱ្យ​អ្នកញៀន​  ល្បែងភ្នាល់​ទឹកភ្លៀង​ប្រើ ប្រាស់​វិទ្យុទាក់ទង​ទិញ​លក់​  តម្លៃ​ទឹកភ្លៀង​បាន​ដោយ​សេរី ។​

​ប្រជាពលរដ្ឋ​និយាយ​បន្ថែមថា ដោយសារតែ​ភាពកំសោយ​របស់​អភិបាលខេត្ត រួម​នឹង​ការគ្រប់គ្រង​ធូររលុង​សែន​យ៉ាប់ របស់​ស្នងការ​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ទើប​បណ្តោយឱ្យ​ពួក​សង្គមងងឹត​បើក​ល្បែងភ្នាល់​ទឹក ភ្លៀង​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​ស្រែ ១០០ ភូមិ​-​សង្កាត់​ចំការ​សំរោង ក្រុង​-​ខេត្ត​បាត់ដំបង ។​

​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់​ទៀតថា ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ អភិបាលខេត្ត​បាត់ដំបង បាន​បំភ្លេច​ពាក្យសន្យា​របស់​ខ្លួន​នៅពេល​ដែល​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ថា នឹង​អនុវត្តន៍​នូវ គោលការណ៍​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឱ្យបាន​ជោគជ័យ តែ​ពេល​នេះ​អភិបាលខេត្ត​បាត់ដំបង​បាន​ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ការបង្ក្រាប​បន​ល្បែងភ្នាល់​ទឹកភ្លៀង ប្រការ​នេះ​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា លោក ច័ន្ទ សុផល អាច​បាន ទទួល​លាភសក្ការៈ​ពី​អ្នក​រត់ការ​បើក​បន​ល្បែងភ្នាល់​ទឺកភ្លៀង ឬ​មួយ​ក៏​ខ្លាចញញើត​មន្ត្រី​នៅ​ពីក្រោយ​បន​ល្បែង​ដែល​គេ​ដឹងថា មាន​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប និង​មន្ត្រី​ប៉េអឹម​មួយរូប​ដែល​ឈរ​កាង​ទៀត ទើប​មិន​បង្ក្រាប​បន​ល្បែង​ខាងលើ ។​

​តាម​ប្រភព​ពី​កន្លែង​ភ្នាល់​ទឹកភ្លៀង​បានឱ្យដឹងថា ឈ្មោះ តាល់ និង​ឈ្មោះ ត្នោតជុំ គឺជា​កូនដៃ​ប្រមូលប្រាក់​ពី​បន​ល្បែង ភ្នាល់​ទឹកភ្លៀង សម្រាប់​រត់ការ និង​បង់​ទៅឱ្យ​មេ​ធំ​នៅ​ពីក្រោយ​ខ្នង ហើយ​មាន​អ្នក​ដេញ​បានសៃ​យ៉ុង​(​កន្លែង​លក់​ទិញ​ទឹក ភ្លៀង​ដូចជា កន្លែង​លក់​កន្ទុយលេខ​យ៉ាង​ដូច្នោះ​ដែរ​)​។​

​ប្រជាពលរដ្ឋ​សំណូមពរ​សុំឱ្យ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​ចេញ បទបញ្ជា​បង្ក្រាប​បន​ល្បែង​ភ្នាល់​ទឹកភ្លៀង​ខាងលើ​ផង មួយវិញទៀត សូម​លោក ច័ន្ទ សុផល អភិបាល​ខេត្ត​បើក​ភ្នែក​ឡើងវិញ ព្រមទាំង​មាន​វិធានការ​ណ៍ក្តៅ​កំចាត់​ពួក​ជន​សង្គម​ងងឹត​កាង​បន​ល្បែង លើកកម្ពស់​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)