បទបញ្ជា​បង្ក្រាប​បទល្មើស​នេសាទ​ឆក់​ត្រី​របស់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង តើ​មាន​ប្រសិទ្ធិភាព​កម្រិត​ណា​នៅ​ក្នុងស្រុក​កំពង់លែង​
(ថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​កំពង់ឆ្នាំង​ ៖ សាលាខេត្ត​កំពង់ឆ្នាំង​បាន​ចេញ​សេចក្តីណែនាំ​លេខ ០៩ ស​.​ណ​.​ន នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០១៥ ស្តី​ពី​វិធានការ​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី យោង​តាម​ច្បាប់​ស្តីពី​ជលផល​ចុះ​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០០៦ ស្តីពី​ការគ្រប់គ្រង​វិស័យ​ជលផល ។​

​ដោយ​ពិនិត្យឃើញ​ថា ទោះបីជា​មាន​ច្បាប់​ស្តីពី​ជលផល​ចុះ​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០០៦ ស្តីពី​ការគ្រប់គ្រង វិស័យ ជ់លផល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​តាម​ដំណាក់​ការ នី​មួយៗ សំដៅ​ទប់ស្កាត់ និង​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មាន​ជន​ខិលខូច​មួយ ចំនួន​បាននិងកំពុង​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នេះ​ដដែល ហើយ​បាន​រីក​រាលដាល​កាន់តែខ្លាំង​ឡើងៗ បង្ក​ឱ្យ​មាន​ការ បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ ។

​តែ​ផ្ទុយទៅវិញ​នៅក្នុង​ដែន​អភិរក្ស​ឡូ​តិ៍លេខ ១០B ស្តី​ដ​ង្គ​ង​ត្រូវ​មហាជន​មើលឃើញថា សមត្ថកិច្ច​ដែល​ការពារ​នៅ ក្នុង​ដែន​អភិរក្ស​កំពុងតែ​បណ្តោយ​ឱ្យ​បទល្មើស​នេសាទ​ឆក់​ត្រី​ប្រភេទ ឆក់​ត្រជាក់ ឆក់​ក្តៅ កើតមាន​នៅ​តាម​ដែន​អ​ភិ រក្ស​ឡូ​តិ៍លេខ ១០B ស្តី​ដ​ង្គ​ង​ទាំង​នោះ​ដដែល​ពួក​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ត្រជាក់​ឆក់​ក្តៅ​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង រាប់​សិប​គ្រឿង សមត្ថកិច្ច​ជំនាញ​ដែល​ការពារ​នៅ​ទីនោះ​មិន​បង្ក្រាប​ទេ គឺ​បណ្តោយឱ្យ​បទល្មើស​ឆក់​ត្រី​ទាំងនេះ​កើត មាន​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង ។​

​សេចក្តីរាយការណ៍​ចេញពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ពួក​គាត់​រស់នៅ​ក្នុងភូមិ​ជើង​គ្រួស បាន​ប្រាប់​ឱ្យដឹងថា សព្វថ្ងៃនេះ បទល្មើស​នេសាទ​ឆក់​ត្រី ដែល​កើតមាន​ក្នុង​ដែន​អភិរក្ស​ឡូ​តិ៍លេខ ១០B ស្តី​ដ​ង្គ​ង គឺ​សមត្ថកិច្ច​ជំនាញ បណ្តោយឱ្យ កើតមាន​គ្រប់​រូបភាព​តែម្តង បទល្មើស​ទាំងអស់នោះ​រួមមាន​ ៖ មង​គ្រប​បី​ជាន់​, រុញ​ជន (​ហៅ​ច​វ៉​), អូស​អួន ក្រឡា​ញឹក ឆក់​ត្រជាក់​ឆក់​ក្តៅ នៅត្រង់​ចំណុច​ស្ទឹង​ស្តី​ដ​ង្គ​ង ព្រែក​ជើង​ក្រួស កោះ​តា​បាល់ ស្ទឹង​ត្រកួន បឹង​ផ្សោត​តូច បឹង​ផ្សោត​ធំ ស្ទឹង​សណ្តាន់ ស្ទឹង​ព​ពុត​...​៘​

​សូមបញ្ជាក់​ថា ដែន​អភិរក្ស​ឡូ​តិ៍លេខ ១០B ស្តី​ដ​ង្គ​ង​ខាងលើនេះ គឺ​មាន​ឃុំ​ចំនួន​ពីរ ភូមិ​ជើង​គ្រួស​, ឃុំ​ស្វាយ​ពារ និង​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ដែល​ស្ថិត​នៅក្នុង​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

​សេចក្តីរាយការណ៍​ដដែល​បាន​បន្តទៀតថា សកម្មភាព​នៃ​បទល្មើស​នេសាទ​ឆក់​ត្រជាក់​ឆក់​ក្តៅ​នៅទីនោះ អត់​បង្ក្រាប​ទេ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​កំពង់ឆ្នាំង​ផងដែរ ហើយ​បាន​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់ ឯកឧត្តម នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្ត កំពង់ឆ្នាំង​ដូចជា ស្រុក​កំពង់លែង​ជាដើម ។ ឱ្យ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​នូវ​បទល្មើស​នេសាទ​ដែល​កើតមាន​គ្រប់ រូបភាព​ដូច​ជា បទល្មើស​ឆក់​ត្រី​ជាដើម ដែល​កើតមាន​នូវ​ចំពោះមុខ​តែ​សមត្ថកិច្ច​ជំនាញ​ដែល​ការពារ​ដែន​អភិរក្ស​នៅ ទីនោះ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នោះទេ គិតតែ​ផលប្រយោជន៍​ពួក​គេ​តែ​ប៉ុណ្ណោះ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ពួក​គាត់​រស់នៅ​ភូមិ​ស្វាយ​រំពារ ប្រាប់ឱ្យដឹង​ថា ពួកគាត់​តែងតែ​ខឹង សម្បា​រ និង​សមត្ថកិច្ច​ជំនាញ​ដែល​ការពារ​ក្នុង​ដែន​អភិរក្ស​ជានិច្ច ព្រោះ​ពួកគាត់​សុំ​ដាក់មង​បន្តិចបន្តួច​គ្រាន់​ធ្វើ​ម្ហូប​ក៏ មិនបាន​ដែរ គឺ​ពួកគេ​ប្រមូល​យក​ទៅ​ដុតចោល​ទាំងអស់ តែបើ​ទូក​រុញ​ជន អួន​អូស​ក្រឡា​ញឹក គឺ​ពួកគេ​បើកភ្លើង ខៀវ​ឱ្យ​ចូល​ធ្វើ​សកម្មភាព​ជា​រៀងរាល់​យប់ ហើយ​សមត្ថកិច្ច​ជំនាញ​ទាំងនោះ​មើល​ផ្លូវ​ឱ្យ​ទៀត​ផង ។

​ប្រភព​ដដែល​បាន​បន្តទៀតថា រាល់ថ្ងៃ​នេះ​សកម្មភាព​ឆក់​កើនឡើង​កាន់តែខ្លាំង​ពេញបន្ទុក​តែម្តង ជា​ពិសេស​កូន​សហ គ​មន៍​ឆក់​ពេញ​ដែន​អភិរក្ស​មិន​ញញើត​ទេ តែ​ឱ​ពុក​ធ្វើ​សហគមន៍​ក៏​ឆក់​ដែរ ហាម​គេ​មិន​ឱ្យ​ឆក់​ទេ បើ​គេ​ឆក់​សហគមន៍ ដេញ​ចាប់​គេ តែបើ​សហគមន៍​ឆក់​វិញ តើ​បាន​អ្នក​ណា​ចាប់​ដូច្នេះ​ហើយ​ធនធាន​ជលផល​ត្រូវ​បំផ្លិចបំផ្លាញ​អស់ហើយ ប្រជាពលរដ្ឋ និង​រង់ចាំ​មើល ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ជា​ប្រធាន​បញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ផងដែរ មាន​ចំណាត់ការ​យ៉ាង​ណា​ក្នុង​រឿង​នេះ ព្រោះ​សមត្ថកិច្ច​ជំនាញ​ដែល​ការពារ​នៅ​ទីនោះ ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ឆ្អឹង​ទទឹង​.​ក​ពួកគេ ។​/  

រោងការពារ​ដែនអភិរក្ស

សកម្មភាពឆក់ត្រី

មងគ្របបីជាន់

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)