បទបញ្ជា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ត្រូវបាន​ថ្នាក់ក្រោម​អនុវត្ត​
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើកលេងជា​ច្រើន​កន្លែង​​នៅក្នុង​ទឹកដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ អាជ្ញាធរ​មិន បាន​យកចិត្ត​ទុក ដាក់​ធ្វើការ បង្ក្រាប ឱ្យមាន​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​នោះឡើយ ។ ជាក់ស្តែង​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង នៅ​​ខាងជើង​ផ្សារ​អូរ​ប្ញ​ស្សី ប្រហែល​ ១០០ ម៉ែត ស្ថិតនៅ​ផ្លូវ​លេខ ២១៧ សង្កាត់​អូរ​ប្ញ​ស្សីទី ៣ ដែល​គេ ស្គាល់ឈ្មោះ ដា ជា​មេបន​ល្បែង​នេះ​ហើយ​ទីតាំង​ផ្ទះ​កត់​កន្ទុយលេខ​ឆ្នោត​ភ្នាល់​បាល់​មួយ​កន្លែងនេះ នៅ​ទល់មុខផ្ទះ​គ្លីនិក​ធ្មេញ​សុវណ្ណនី​គេ​សង្កេតឃើញ​អ្នកញៀន​ចូល​ភ្នាល់​ល្បែង​នៅទីនេះ​ចេញចូលៗ ដូច​ហែ​កឋិន​អញ្ចឹង ពុំ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាងណា​ធ្វើការ​បង្ក្រាប​ឡើយ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្ទះបន​ល្បែង​ឈ្មោះ ដា នេះ​តែងតែ​ត្អូញត្អែរ​អំពី​សុវត្ថិភាព​ក្នុង​ការរស់នៅ​​របស់​ពួក​គាត់​ ។ ប្រភព​បាន​ឲ្យ​ដឹងថា​ ខ្លាច​បាត់​សម្ភារៈ​ផ្សេងៗ​របស់​ពួកគាត់ ជា​ពិសេស​ម៉ូតូ​ដែល​ពួកគាត់​ទុក​ក្នុងផ្ទះ ឬ​ខាង​មុខ​ផ្ទះ ។ មេ​បន​ល្បែង ឈ្មោះ ដា នេះ​តែងតែ​មាន​អំណួត​យ៉ាងខ្លាំង​ចំពោះ​មុខរបរ​បើក​បន​ល្បែង​ខុសច្បាប់​នេះ​ថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន មក​រំខាន​ទីតាំង​របស់​គេ​ទេ ? ព្រោះ​រូបគេ​បាន​ចែករំលែក​បង់​ប្រាក់ខែ​ជាប្រចាំ​អស់ហើយ អ្នក​ចូល​មកលេងល្បែង​នៅ​ទី​នេះ​ កុំ​ភ័យខ្លាច​លេង ម៉ា​សប្បាយ​ចុះ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ផ្ទះ​បើក​ល្បែងស៊ីសង​ឈ្មោះ ដា នេះ​ទំនង​មិនមែន​​បើក​តែ​ល្បែងស៊ីសង​ប៉ុណ្ណោះ​ទេ ? គេ​សង្ស័យថា និង​រក​មុខរបរ​ខុស​ច្បាប់​ផ្សេងៗ​ទៀត ក៏​មិន​ដឹង​ផង ។ ព្រោះគេសង្កេត​ឃើញ​ទីតាំង​បើក​ល្បែងស៊ីសង​មួយ​នេះ មាន​​មនុស្ស​ជាច្រើន​ចេញចូលៗ​ឱ្យតែ​ ​ផ្ទះ​បន​ល្បែង​មួយ​នេះ បើកទ្វារ​ពេលណា គឺ​មនុស្ស​ចេញចូល​រហូត​លុះត្រា តែ​ផ្ទះបន​ល្បែង​មួយ​នេះ​បិទទ្វារ ។​

​ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​បំរាម​នៅ​ពេល​កន្លង​មក​ឱ្យ​បិទ​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំង​រាជធានី​-​ខេត្ត យ៉ាងណា​ក៏​បន​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ នៅតែ​បើកទ្វារ​ចំហរ​ឱ្យ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ ចូល​ទៅ​លេង​យ៉ាង​គឃ្លើន​ផ្ទុយ​ពី​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​ថ្នាក់ដឹកនាំ​ផងដែរ ។​

​ពាក់ព័ន្ធ​បន​ល្បែងស៊ីសង​ខាងលើនេះ កន្លង​មក​សារព័ត៌មាន​យើង​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោកស្រី អៀ សុវណ្ណនី ចៅសង្កាត់​អូរ​ប្ញ​ស្សីទី ៣ លោកស្រី​ឱ្យ​ដឹងថា លោកស្រី​បាន​ធ្វើ​របាយការណ៍​ទៅ​ឱ្យ​ខណ្ឌ​ដែរ តែ​ខាង​ខណ្ឌ​មិន ឆ្លើយ​តប​មក​វិញ ហើយ​ខាង​អាជ្ញាធរ​សង្កាត់​ពុំ​មាន​សមត្ថភាព​បង្ក្រាប​បន​ល្បែង​ឈ្មោះ ដា នេះ​ទេ ។​

ដោយឡែក​ លោក លឹម សុភា អភិបាលខណ្ឌ ៧ មករា បាន​មានប្រសាសន៍​​តាមទូរស័ព្ទ​ នៅ​ថ្ងៃ​ទី ៩ មីនា​នេះថា លោក​នឹង​ឆែក​មើល ។​

​កត្តា​ដែល​បន​ល្បែង​បើក​ដំណើរ​លេង​បាន គឺ​មាន​ការបើក​ភ្លើង​ខៀវ​ពី​អាជ្ញាធរ មូលដ្ឋាន ព្រោះ​បន​ល្បែង​ទាំង អស់នោះ វា​ជា​ឆ្នាំងបាយ​, ឆ្នាំង​គុយទាវ​របស់​សមត្ថកិច្ច​​ទាំងអស់នោះ ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​-​ថ្នាក់​សង្កាត់​-​ថ្នាក់​ខណ្ឌ ៘  ប្រជាពលរដ្ឋ​សំណូមពរ​ដល់​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ ​លោក ជូន សុវណ្ណ ស្នងការ​នគរបាលរាជ​ធានីភ្នំពេញ​ និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ មេត្តា​ចាត់ការ​បន​ល្បែង ឈ្មោះ ដា នេះ​ផង​ឱ្យស្រប​ទៅ​តាម​បទបញ្ជា​ប្រមុខ ថ្នាក់ដឹកនាំ ព្រោះថា មាន​បន​ល្បែងស៊ីសង​ខុស​ច្បាប់​វា​កើត​មក​នូវ​អំពើ​ចារ​កម្ម ចោរលួច ចោរឆក់ ចោរប្លន់ គ្រប់បែប​យ៉ាង​កើតចេញពី​អ្នក​ចាញ់​ល្បែងស៊ីសង​ទាំងនេះ ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)