ព្រៃឈើ​ស្ពាន ផ្លូវថ្នល់ កំពុង​ប្រឈម​ការវិនាស​ដោយ​ស្នាដៃ​មេ​ឈ្មួញ ស្រ៊ាង ម៉េង និង​បក្ខពួក​
(ថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
សេចក្តីរាយការណ៍​ពី ក្នុង​ខេត្ត​ស្ទឹងត្រែង បានឱ្យដឹង​ថា​បទល្មើស​បំផ្លាញ​ព្រៃឈើ​តាម​បណ្តា​ស្រុក​នានាៗ កំពុង​កើត​ទ្បើង​យ៉ាង​ពេញ បន្ទុក ហើយ​អាជ្ញាធរ​ខេត្ត និង​នាយ​សង្កាត់​នាយខ័​ណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត​មិន​ចាត់ វិធានការ​ទប់ស្កាត់​នោះទេ​។

​គេ​សង្កេតឃើញ នៅ​ចំណុច​អូរ​ដា ភូមិគ​ភោគ និង​ទួល​សេ​វ៉ា ចំណុច​១០១ ខាងកើត​ទន្លេ ជាប់​ព្រំប្រទល់​ទ្បា​វ ចំណុច ១០១​មាន​បទល្មើស​បំផ្លាញ ព្រៃឈើ​យ៉ាង​មហន្តរាយ ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន របស់​ឧកញ៉ា ទ្រី ភាព ។

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត ស្ទឹងត្រែង​មាន​ដូចជា ស្រុក សៀម​បូក ស្រុក​សៀម​ប៉ាង ស្រុក​ថា​ទ្បាប​រិ​វ៉ាត់ និង​ស្រុក សេ​សាន​ជាប់​ឧទ្យាន​ជាតិ​វីរៈ ជ័យ​បាន​ឱ្យដឹងថា ជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ កំពូល​ល្បិច ស្រ៊ាង ម៉េង តាំង​វីរ​ដា និង តាំង សុផាន់​ណា បាន​ប្រើ​គ្រប់​វិធី ដើម្បី​បាន​ឈើ​ប្រណីត​ដឹក ជញ្ជូន​យកទៅលក់​នៅ​ប្រទេស យួន និង​ប្រទេស​ផ្សេងទៀត ពួកគេ​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​យកមក​លក់​ក្រុម​របស់​ពួកគេ (​ស្រ៊ាង ម៉េង​, តាំង វីរ​ដា និង តាំង សុ​ផា​ណា​) ។​

​កាលពីមុន​មាន​តែ​ឈើ ប្រណីត​ប្រភេទ​គ្រញូង បេង នាងនួន និង​ធ្នង់ ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការបំផ្លាញ យ៉ាង​មហន្តរាយ​ដោយមាន ការឃុបឃិត​ជាមួយ លោក កុល សំអុល អភិបាលខេត្ត ស្ទឹងត្រែង និង​លោក ឈាង តុលា​ជា​នាយ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ស្ទឹងត្រែង ។

​ឥ​ទ្បូ​វ​នេះ សូម្បី​តែ​ឈើ ប្រភេទ​ផ្ចឹក​សុ​ក្រំ និង​ស្រ​ទ្បៅ ក៏​ត្រូវ​គេ​កាប់​អារច្រៀក​ដឹក ជញ្ជូន​ចេញពី​ព្រៃ​ចូលទៅក្នុង ឃ្លាំង​ស្តុករ​បស់​មេ​ឈ្មួញ ស្រ៊ាង ម៉េង យ៉ាង​ពេញបន្ទុក ដែរ ។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​ក្នុង​ខេត្តស្ទឹងត្រែង​បាន លើកទ្បើង​ថា ៦០ ភាគរយ នៃ​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវ​បំផ្លាញ​ដោយ​មេ​ឈ្មួញ​ធំ ៗ​ប្រមូល​ទិញ​ឱ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ដែលមាន ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ថ្នាក់ដឹកនាំ​ធំៗ​ក្នុង​ខេត្ត​ស្ទឹង ត្រែង​។​


​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​បាន​លើកទ្បើង​ថា​បទ ល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត ស្ទឹងត្រែង​បានចាប់ផ្តើម​ខ្លាំង បំផុត តាំងពី​ចុង​ខែ​តុលា ឆ្នាំ ២០១៤ រហូតមកដល់​បច្ចុប្បន្ន ហើយ​ឈើ​ប្រណីត​ដូច​រៀប រាប់​ខាងលើ​ស្ទើរតែ​គ្មាន​សល់ ក្នុងព្រៃ​ទៀត​ទេ​។ សូម្បី​តែ​ព្រៃ សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ព្រៃ​បញ្ចុះ​សព​ដូនតា​របស់ ជនជាតិដើម​ភាគតិច​ក្នុងស្រុក សេ​សាន និង​ស្រុក​នានា​ក៏​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង ហិនហោច​ក្រោម​ស្នាដៃ​មេ ឈ្មួញ ស្រេង ម៉េង និង​បក្ខ ពួក​ផងដែរ ។​

​ដូច្នេះ​ក្រសួង​និង​ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានកា​រទប់ ស្កាត់​ជាបន្ទាន់ ព្រោះ​ព្រៃឈើ ៦០​ភាគរយ នៅក្នុង​ខេត្ត​ស្ទឹង ត្រែង​ត្រូវ​មេ​ឈ្មួញ ស្រ៊ាង ម៉េង បំផ្លាញ​តាម​អំពើ​ចិត្ត​ជិត​ផុត​ពូជ​ទៅហើយ ។​

​ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា លោក ស្រ៊ាង ម៉េង​, តាំង វីរ​ដា និង​តាំង សុផាន់​ណា ជា​មេ​កញ្ច្រែង​ប្រមូល ទិញ​ឈើ យ៉ាង​សកម្ម​ពនៅ​ខេត្ត​ស្ទឹងត្រែង ពួក​គេ​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​នៅ​ខេត្ត​ស្ទឹងត្រែង ហើយ​មួយរយៈ​នេះ ទីផ្សារ​ក្រៅ​ប្រទេស​ចង្អៀត ពួកគេ​ធ្វើ​ការដឹកជញ្ជូន​យក​ស្តុក​នៅ​ទីតាំង​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ខេត្ត​ព្រះវិហារ ដែល​មាន​លោក អ៊ុក គឹម សាន មេការ​ធំ​ប្រចាំ​ខេត្ត​ព្រះវិហារ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ស្ទឹងត្រែង និង​ព្រះវិហារ បានឱ្យដឹងថា បន្ទាប់​ពី​ស្ពាន មួយ​នេះ ស្ថាបនា​រូ​ច​ហើយ ដាក់ឱ្យ​ប្រើប្រាស់ ពួកគាត់​សង្កេត​ឃើញ​រថយន្ត​ធំៗ​ដឹក​លើស​ទម្ងន់ ជា​ពិសេស​រថយន្ត​ដឹក ឈើ​ជា​ច្រើន​គ្រឿង​បន្តកន្ទុយ​គ្នា​នៅ​យប់​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដឹកឈើ​ពី​ខេត្ត​ស្ទឹងត្រែង យក​ទៅ​ស្តុក​ឃ្លាំង ខេត្ត​ព្រះវិហារ ។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រែង និង​ព្រះវិហារ ដែល​ទើប​សាងសង់ មួយ​នេះ មិន​អាច​គង់វង្ស​បាន​យូរអង្វែង​នោះទេ ព្រោះតែ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មិន ដាក់​វិធានការ​ឱ្យបាន​តឹងរឹង ឬ​ដាក់​ទោសទណ្ឌ​ទៅលើ​ក្រុម​មន្ត្រី​នៅ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ទេ​នោះ ស្ពាន​មួ​ួ​នេះ និង​បាក់​ខូច​នៅពេល​ដ៏​ខ្លី​ជាក់​ជាមិនខាន ។​

​ផ្លូវ ស្ពាន ថ្នល់ ព្រៃឈើ​ត្រូវ​បាន​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព បំផ្លិចបំផ្លាញ​គ្រប់​ទីកន្លែង ឯ​ផល​បានមក​ពី​ការ បំផ្លាញ​ជាតិ បាន​តែ​ក្រុមគ្រួសារ និង​បក្ខពួក​មួយ​ក្តាប់​តូច​តែប៉ុណ្ណោះ ។ រដ្ឋ​ខាតបង់​ថវិកា​រាប់​សិប​លាន​ដុល្លារ ទៅលើ ការបាត់បង់​ព្រៃឈើ និង​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​ស្ពាន​ថ្នល់​ដែល​ខូចខាត​ដោយសារ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ។​

​សូម​រំលឹក​ថា មេ​ឈ្មួញ​កំពូល​ល្បិច ស្រ៊ាង ម៉េង អតីត​ឈរជើង​ប្រមូល​ទិញ​ឈើ​ដែល​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ ខេត្តព្រះវិហារ​ចូល​កាប់​ឈើ​ប្រណីត​យកមក​លក់​ឱ្យ​ពួកគេ ស្រ៊ាង ម៉េង បន្ទាប់​ពី​ឈើ​នៅ​ខេត្ត​ព្រះវិហារ​ថមថយ ស្រ៊ាង ម៉េង បាន​ទៅ​ឈរជើង​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​យកមក​លក់ ឱ្យ​ក្រុម​របស់​គេ ស្រ៊ាង ម៉េង ពេលខ្លះ ស្រ៊ាង ម៉េង ក៏​លេងបួន​សន្លឹក​ជាមួយ​ឧកញ៉ា ទ្រី ភាព ផងដែរ បម្រើ​ប្រយោជន៍ ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ៕    

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)