ស្រ៊ាង ម៉េង តាំង​វី​រ៉ា​ដា និង​តាំង សុផាន់​ណា ជា​មេក្លោង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ឧទ្យាន​ជាតិ​វីរ​ជ័យ​
(ថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៥) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កើតមានឡើង​ជា​រៀងរាល់ថ្ងៃ មិន​មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ ឬ​ក៏​សមត្ថកិច្ច​កង​ប្រដាប់​អាវុធ​នោះ​ទេ ។ ហេតុផល​ដែល​ពុំ​មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​នេះ​ដោយសារ​តែ​មន្ត្រី​ទាំងអស់នោះ ខ្លាច​រហូត​តំណែង និង​កៅអី ។​

​ប្រភព​ប្រជាពលរដ្ឋ​បាន​ឱ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​វីរ​ជ័យ កើតមានឡើង​យ៉ាង​ខ្លាំង​តាមរបៀប​កាប់បំផ្លាញ​ឱ្យ​អស់រលីង​តែម្តង ចៀសវាង​ការនិយាយ​ពី​សកម្មភាព​កាប់ បំផ្លាញ ព្រៃឈើ​នៅ​ឧទ្យាន​វីរ​ជ័យ ស្ថិត​នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា សកម្មភាព​កាប់​ព្រៃឈើ​នៅ​ឧទ្យាន​វីរ​ជ័យ​នេះ ត្រូវបាន​ដឹក​ជញ្ជូន​តាម ទូក​កាណូត តូច​-​ធំ និង​រថយន្ត​កែច្នៃ និង​រថយន្ត​យី​ឌុប​ចូល​ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​ឈ្មោះ​វាយ​ថ្ម ហើយ​បន្ត​ដឹក​ចូល ទៅ​រក្សាទុក​នៅ​ឃ្លាំង​ធំ​របស់​មេ​ឈ្មួញ​ធំ​នៅ​ស្រុក​ខ្មែរ ស្ថិតនៅក្នុង​ខេត្ត​ស្ទឹងត្រែង ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​មាន​អំណាច​ខ្លាំង​កំពុង​ធ្វើចរាចរ​បច្ចុប្បន្ន មាន​ឈើ​ធ្នង់ នាងនួន បេង ឈើ​សុ​ក្រំ ៘ ឈើ​ទាំងអស់​នោះ​បាន​ធ្វើ​ចរាច​រណ៍​តាម​ផ្លូវជាតិ​លេខ ៧ នេះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​ស្ទឹងត្រែង ដោយសារ​តែ​ការដឹកជញ្ជូន​ឈើ​របស់​មហា​ឈ្មួញ​ដែល​ល្បីល្បាញ​ក្នុងស្រុក ខ្មែរ​យើង​នេះ ។​

​ប្រភព​ដែល​បាន​បន្ត​ឱ្យដឹងទៀតថា អ្នកកាន់កាប់​ដែល​គេ​ហៅថា មេការ​ប្រចាំ​នៅ​ខេត្ត​ស្ទឹងត្រែង​មានឈ្មោះ ស្រ៊ាង ម៉េង  ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មេ​ការ​ដែល​រកស៊ី​ប្រមូល​ទិញ ឈើ​មាន​សកម្មភាព​ក្បត់​មេ​កើយ​របស់ខ្លួន ហើយ​ជន​ទី ២ មានឈ្មោះ តាំង វី​រា​ដា​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា អ្នក​ទាំង​បី​ជា​អ្នក​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ឈើ​នៅ​ឧទ្យាន​ជាតិ​វីរ ជ័យ ហើយ​អ្នក​ទាំង​បី​រង់ចាំ​ទិញ​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​បី​នេះ អ្នក​ដែល​ចេញ​មុខ​ចេញ​មាត់​ខ្លាំងជាងគេ​នោះ គឺ​មានឈ្មោះ ស្រ៊ាង ម៉េង ហើយ​បន្ទាប់មក គឺ​លោក តាំង វី​រា​ដា រីឯ​លោក តាំង សុផាន់​ណា នោះ គឺជា​អ្នក​ចាំ​បង្គាប់ បញ្ជា​ទៅ​លើ​អ្នក​ទាំង​ពីរ ដែល​ទទួល​បទបញ្ជា​ពី​មហា​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដែល​គេ​បាន​ស្គាល់​មុខ និង​ឈ្មោះ​រួចមកហើយ​នោះ​ដែរ ។​

​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ចំណែកឯ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​លោក ឈៀង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រួមទាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​នានា មាន​ភារកិច្ច​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ ក៏​មិន​ហ៊ាន​បញ្ចោ​ញ​សកម្មភាព​អ្វី​មួយ​នោះទេ ព្រោះ​ខ្លាច​របូត​កៅអី និង​ខាត​លាភសក្ការៈ​ដែល​ទទួល​ពី​មេការ តាំង សុផាន់​ណា មេការ​រង​ស្រ៊ាង ម៉េង និង​តាំង វី​រា​ដា គឺ​រង់ចាំ​តែ​បើកភ្នែក​មើល​ហើយ​ទទួលយក​ប្រាក់​សំណូក ជា​អំពើ​ពុករលួយ​តែប៉ុណ្ណោះ ។​

​គួរ​រំលឹក​ផងដែរ​ថា ផ្លូវជាតិ​លេខ ៧ ដែល​ត​ភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង ដែល​ពីមុនមក​ជា​ប្រភេទ ផ្លូវជាតិ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាតស្អំ តែ​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ផ្លូវជាតិ​ក្រហេងក្រហូង​ពេល​ភ្លៀង​បែក​ភក់​សូម្បីតែ ម៉ូតូ​ប្រជាពលរដ្ឋ​ក៏​លំបាក​ធ្វើដំណើ​រដែរ គឺ​រង​ការបំផ្លាញ​ដោយសារតែ​រថយន្ត​ដឹកឈើ​ទាំង​អស់នោះ ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)