​មេ​ឈ្មួញ​ប្រើ​ស្បែក​ជា​សមត្ថកិច្ច​ឈ្មោះ អ៊ុក ទ្រា និង​ឈ្មោះ ផេង ឆុន រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ប្រឆាំង​ប្រមុខ​រាជរដ្ឋាភិបាល​
(ថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៤) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ត្បូងឃ្មុំ ៖ ថ្មីៗ អ៊ុក ទ្រា និង​ផេង ឆុន កំពុងតែ​សម្រុក​ដឹក​ឈើ​ខុសច្បាប់​ទៅ​យួន​ឡើង​សកម្ម​យ៉ាង​អនាធិបតេយ្យ បំផុត​ឡើង​ក្រឡាប់​ក្អួត​ចេញ​ឈើ​សុ​ក្រំ នាងនួន ស្រឡៅ យ៉ាង​ពេញបន្ទុក​ក្បែរ​ច្រក​ទន្លេ​ចាម មិន​រំខាន​មេព្រៃ និង​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ​ឡើយ ។​

​កាលពី ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា ម៉ោង​ប្រមាណ ៥​ទៀប​ភ្លឺ សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា មាន​រថយន្ត​ភ្លៅ ៥ មួយគ្រឿង ដែល​គេ​ដឹងថា បាន​បន្លំ​ជាមួយ ក្បួន​រថយន្ត​ដឹកឈើ របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ ខ្នា បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ជ្រៃ​ឡើង ឃុំ​ជាំ​រវៀង ស្រុក​មេមត់ ខណៈ​បម្រុង​ដឹក​ឈើ​ចេញ តាម​ច្រក​ទន្លេ​ចាម យកទៅលក់​ឱ្យ ឈ្មួញ​នៅ​ប្រទេស​វៀតណាម ។​

​ប្រភព​មួយ​បាន​បង្ហើប​ថា រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់ ដែល​ក្រឡាប់​នេះ គឺជា​របស់​លោក អ៊ុក ទ្រា មាន​តួនាទី ជា​មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង​មេមត់ និង​លោក ផេង ឆុន មាន​តួនាទី ជា​នាយរង​ប៉ូលិស ច្រកព្រំដែន​កោះ​ថ្ម ហើយ​ឈ្មួញ​ដែល​ជ្រក ក្រោម​ស្បែក​កម្លាំងប្រដាប់អាវុធ ទាំង ២​នាក់​នេះ គឺ​ជា​មេ​ឈ្មួញ​ឈើ និង​ជា​មនុស្ស​ជំនិត របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នោះ​តែម្តង ទើប​គ្មាន​សមត្ថកិច្ច ណាមួយ​ហ៊ាន​ទៅ​ក្បែរ និង​សួរនាំ​ឡើយ​។

​បើ​តាម​សេចក្តីរាយការណ៍ បានបញ្ជាក់​ថា រថយន្ត​ដឹកឈើ ដែល​ក្រឡាប់​នោះ ដឹក​សុទ្ធសឹងតែ​ឈើ​សុ​ក្រំ ហើយ​ពុំ​មានច្បាប់​នោះទេ ពោល​គឺ​រថយន្ត​មួយ​នេះ បាន​ដឹក​អែប​តាម​ពីក្រោយ រថយន្ត​ដឹក​ឈើ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ចំនួន ២​គ្រឿង​ទៀត ដែល​មាន​ច្បាប់ នាំចេញ​ឈើ​ប្រភេទ​លេខ​២​។

​មិនតែប៉ុណ្ណោះ ករណីនេះ ប្រសិនបើ​រថយន្ត​ដឹកឈើ មិន​ក្រឡាប់​ទេនោះ ទំនងជា​មិន​បែក​រឿង ដល់​អ្នកកាសែត​នោះ​ឡើយ ព្រោះ​លោក អ៊ុក ទ្រា និង​លោក ផេង ឆុន បាន​រត់ការ​បង់លុយ​ឱ្យ សមត្ថកិច្ច​គ្រប់​ជំនាញ រួចរាល់​អស់​ជា​ប្រចាំ​ហើយ មិនដែល​ឃើញ​មេព្រៃ​បង្ក្រាប​ម្តង​ណា​សោះឡើយ ។

​មានការ​បញ្ចាក់​ផងដែរ​ថា លោក អ៊ុក ទ្រា គឺ​ជា​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​មេមត់ និង​លោក ផេង ឆុន ដែល​ជា​នាយរង​ប៉ូលិស​ច្រកព្រំដែន​កោះ​ថ្ម ដែល​តែង​ប្រើ​ឈ្មោះ​ជា​កងកម្លាំង​ស្បែក​ជា​មន្ត្រី​ទៅ​កាង​ការរកស៊ី ដឹកជញ្ជូន​ឈើ ខុសច្បាប់ ជា​យូរ​មក​ហើយ ។​

​ដោយ​ពេល​ខ្លះ លួច​អែប​ជាមួយ ក្បួន​ឡាន​ដឹក​ឈើ​របស់ លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ហើយ​ពេល​ខ្លះ​ទៀត ឱ្យ​មេការ​ស្ពាយ​លុយ យក​ទៅ​បង់​ឱ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ ពោល​គឺ​លោក អ៊ុក ទ្រា និង​លោក ផេង ឆុន មិន​ដែល​ក្រែង​ញញើត ចំពោះ​ការ​រឹតបន្តឹង របស់​ថ្នាក់លើ ម្តងណា​ឡើយ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ គួរតែ​ក្រសួង​ការពារជាតិ​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ គួរតែ​ពិនិត្យ​មើល​ទាហាន​ស៊ី​ក្រប ខណ្ឌ​រដ្ឋ ទៅ​រកស៊ី​បទល្មើស​ព្រៃឈើ​ដូចជា អ៊ុក ទ្រា និង​ផេង ឆុន ផង ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក អ៊ុក ទ្រា ដែរ តែ​ចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ ។ ដោយឡែក​លោក ផេង ឆុន ពុំ​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ទេ ? នៅថ្ងៃនេះ ៕

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)