លោក កុល សំអុល ល្មម​ដល់​ពេល​ចាត់ការ ស្រ៊ា​ង ម៉េង ហៅ​ក្រុម M 63 និង តាំង វីរ​ដា កំពុង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​ក្នុង​តំបន់ ហាមឃាត់​
(ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤) ដោយៈ មាគា៌កម្ពុជា
 
 
ខេត្ត​ស្ទឹងត្រែង ៖ អ្នក​ឃ្លាំមើល​ព្រៃឈើ​នៅ ក្នុងប្រទេស​កម្ពុជា​បានធ្វើការ សន្និដ្ឋាន​ថា​ព្រៃឈើ​នៅ​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់ គ្រង​របស់លោក កុល សំអុល ទើបនឹង​ឡើង​កាន់តំណែង អភិបាលខេត្ត​ស្ទឹងត្រែង​ថ្មីៗ ទំនង​ជា​រលាយ​ហិនហោច ដោយសារ​បុគ្គល ស្រ៊ាង ម៉េង ហៅ​ក្រុម M63 និង​ឈ្មោះ តាំង វិ​រដា ដែល​សុទ្ធសឹង​ជា មនុស្ស​ជំនិតៗ ឧកញ៉ា​ទ្រី ភាព ជាមិនខាន ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​ចំណុច​បំផ្លាញ ព្រៃឈើ​យ៉ាង​មហន្តរាយ​បាន បង្ហើប​ឱ្យដឹងថា ស្រ៊ាង ម៉េង ហៅ​ក្រុម M63 ជា​មេការ​ក្រុម ហ៊ុន​ទ្រី​ភាព ធ្លាប់​បំផ្លាញ​ព្រៃ ឈើ​នៅ​ខេត្ត​ព្រះវិហារ ស្ទើរ វិនាស​សូន្យសុង ងាក​មក រកស៊ី​ឈើ​នៅឯ​ខេត្ត​ស្ទឹងត្រែង វិញ​ម្តង ដោយ​ប្រើ​ល្បិច​ថា ខ្លួន​ឈប់​ធ្វើ​ជា​មេ​ការឱ្យ​ក្រុម ហ៊ុន​ទ្រី ភាព ហើយៗ​ការងារ នេះ​ខ្លួន​បាន​ប្រគល់​ទៅឱ្យ ឈ្មោះ តាំង វិ​រដា ជា​អ្នក ចាត់ចែង​ជំនួស ។​

​ប៉ុន្តែ​ធាតុពិត​បានបង្ហាញ ថា ឈ្មោះ តាំង វិរ៉ា​ដា គ្រាន់ តែ​ជា​ស្រោម​មុខ​ដ៏​ខ្មៅ​ងងឹត របស់​បុគ្គល ស្រ៊ាង ម៉េង តែ ប៉ុណ្ណោះ​ហើយ​នេះ​ក៏​ជា​លេស មួយ​សម្រាប់​បុគ្គល ស្រ៊ាង ម៉េង ដាក់​កូនកញ្ច្រែង​ប្រមូល ទិញ​ឈើ​យក​ខ្លួន​ឯង ដើម្បី បាំង​ភ្នែក​ឧកញ៉ា​ទ្រី ភាព ផង ដែរ ។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា គ្រាន់តែ​បុគ្គល ស្រ៊ាង ម៉េង ឈាន​ជើង​មកដល់​ដី​ខេត្តស្ទឹងត្រែង​ភ្លាម គេ​បាន​ដើរ​តូ​ជា​មេ ការ​ស្រមោល​របស់​ឧកញ៉ា ទ្រី ភាព ផង និង​ជា​មេ​
​ឈ្មួញ ប្រមូល​ទិញ​ឈើ​យក​ខ្លួន​ង​ង ផង ព្រោះ​ឈើ​ដែល​បក្ខពួក បុគ្គល ស្រ៊ាង ម៉េង ទិញ​បាន​សុទ្ធតែ​មាន​វាយ​អក្សរ​“M63”​សម្រាប់​សម្គាល់ ។​

​រហូតមកដល់​ពេលនេះ ស្រ៊ាង ម៉េង បាន​សម្តែង​ប្ញ​ទ្ធិ យ៉ាង​មហិមា​ពោល​គឺ​គាត់​នេះ បាន​ប្រគល់​លុយ​ឱ្យ​បុរស​ម្នាក់ ឈ្មោះ ណា​ង ធ្វើ​ជា​មេក្លោង ក្នុងការ​ដើរ​ប្រមូល​ទិញ​ឈើ និង​ឈ្មោះ ផាន់​ណា ចាយ​លុយ​ជាមួយ​សមត្ថកិច្ច អ្នក​ទាំងនេះ​ជា​កូនជឹង​របស់លោក ស្រ៊ាង ម៉េង ។​

​មេក្លោង​ឈ្មោះ ណា​ង បាន​យក​លុយ​ពី​បុគ្គល ស្រ៊ាង ម៉េង ទៅ​ចែកចាយ​ឱ្យ​កូន កញ្ច្រែង​សម្រាប់​ប្រមូល​ទិញ ឈើ​នៅ​ចំណុច​តា​ភោគ​, ចំណុច​ស្រែ​ននោង , ចំណុច ១០១ និង​ចំណុច​ព្រៃ អភិរក្ស ។ ហើយ​ឥឡូវនេះ​ក្រុម ស្រ៊ាង ម៉េង ដើរ បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ ចូល​ព្រៃ​កាប់​ឈើ​យកមក​លក់ អោយ ខ្លួន​យ៉ាង​អនាធិបតេយ្យ ដែរ ។​

​ប្រភព​បាន​បញ្ជាក់ថា ចាប់តាំងពី​បុគ្គល ស្រ៊ាង ម៉េង និង​ឈ្មោះ តាំង វិ​រដា ចាប់ ដៃ​គ្នា​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង មក​មជ្ឈដ្ឋាន ជាទូទៅ​ក៏ដូចជា​ក្រុម​អង្គការ សង្គម​ស៊ីវិល ដែល​មាន​ភារកិច្ច ឃ្លាំ​មើល​វាសនា​ព្រៃឈើ​ស្រុក ខ្មែរ​បាន​ថ្លែង​ស្រដៀងៗ​គ្នា​ថា “ មហន្តរាយ​ព្រៃឈើ​នៅ​ស្រុក សៀម​ប៉ាង​ទំនងជា​មិន​អាច គេច​ផុត​ទេ​” ។​

​ឥឡូវនេះ មិនមែន​ត្រឹមតែ រកស៊ី​ឈើ​តាម​ផ្លូវគោក​ទៅ ស្រុក​យួន​ប៉ុណ្ណោះ​ទេ គឺ​ក្រុម M63​ឈ្មោះ តាំង វិ​រដា បាន រកស៊ី​ដឹក​ជញ្ជូន​ឈើ​តាមផ្លូវ ទឹក​ទៀត ។ ហើយ​មុខព្រួញ ពួកគេ​បាន​តម្រង់​ទៅ​រក​មាត់ ច្រក​ប្រទេស​ឡាវ ផងដែរ ។​

​ប្រសិន​បើ​លោក កុល សំអុល ចៅហ្វាយខេត្ត​ស្ទឹង ត្រែង​ចង់បង្ហាញ​ស្នាដៃ​ជូន សម្តេច ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​មែន​នោះ​គួរតែ​ចាត់​វិធាន ការទប់ស្កាត់​ដោយ​រួសរាន់​បំផុត ទើប​ជា​ការប្រសើរ​កុំ​ទុក ឱ្យ​ភ្នែក​បាំង​ស្បែក​ដើម្បី​លាភ សក្ការៈ​តទៅទៀត ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន ធ្វើ​ការរិះគន់​ទៅ​ដល់​អង្គភាព ប្រឆាំង​អំពើពុករលួយ​ថា​គួរ តែ​ដាក់​ការស៊ើបអង្កេត​វែក មុខ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃ ឈើ​យកមក​ផ្តន្ទាទោស​តាម ច្បាប់​រដ្ឋ​ឱ្យ​មហាជន​ឃើញ ផង ។ កន្លងមក​គេ​ឃើញ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​ចាប់​អ្នក​ប្រព្រឹត្ត​បទ ល្មើស​ពី​អង្គភាព​ផ្សេងៗ​យក មក​ផ្តន្ទាទោស​ជា​បន្តបន្ទាប់ ផងដែរ ។​

​ប៉ុន្តែ​គេ​មិនទាន់​ឃើញ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់​ការស៊ើបអង្កេត​ចាប់​អ្នក ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ យក​មក​ផ្តន្ទាទោស​បាន​នៅ ឡើយ ។ ហើយ​ប្រសិន​អង្គភាព ប្រឆាំង​អំពើពុករលួយ​នៅតែ បណ្តែតបណ្តោយ​ឱ្យ​ជន​ទាំង អស់នោះ​នៅ​តែ​កាប់បំផ្លាញ​ព្រៃ ឈើ​បន្តទៀត​ ​ថ្ងៃ​អនាគត​ព្រៃ ឈើ​ស្រុក​ខ្មែរ​និង​រលាយ​ហិនហោច ជាក់​ជា​មិនខានឡើយ ៕​

/File/Media/image/srengmeng/m_01.jpg

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)