ជនល្មើស ប៊ុន រតនៈ កូនលោក ប៊ុន សេរី បើក​រថយន្ត​ទំនើប​បុក​មនុស្ស​ស្លាប់​បី​នាក់ ទំនង​ជា​មិនត្រូវ​បាន​ច្បាប់​ចោទ​ប្រកាន់​នោះ​ទេ​ ?
(ថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៤) ដោយៈ មាគា៌កម្ពុជា
 
 
រាជធានីភ្នំពេញ ៈ ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ បាន  បង្ហាញនូវភាពស្ងៀមស្ងាត់ ក្នុងការចោទប្រកាន់ទៅលើ រូបកូន អតីតមន្ត្រីការិយាល័យហិរញ្ញ វត្ថុដែលបើកបររថយន្តប្រភេទ រ៉ង់រ៉ូវែរ បុករះមនុស្សបីរូប   បណ្តាលឱ្យស្លាប់ ទោះបីជា មានសំណង រដ្ឋ ប្បវេណីទៅ លើក្រុមគ្រួសាររងគ្រោះហើយ ក៏ដោយក៏អ្នកបង្កហេតុនៅតែ ប្រឈមមុខទៅនឹងច្បាប់ចរា ចរណ៍ផ្លូវគោក ដែលបានប្រ កាសឱ្យប្រើប្រាស់ជាធរមាន រួចមកហើយនោះដែរតែបុគ្គលនេះនៅតែមានសេរីភាពដដែល ។

យោងតាមប្រភពព័ត៌មានក្រៅរបងតុលាការ កាលពី  ពេលថ្មីៗបានឱ្យដឹងថា រហូត  មកទល់នឹងពេលនេះ ពុំទាន់  មានសញ្ញាណាមួយ ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញធ្វើការចោទ  ប្រកាន់ទៅ លើឈ្មោះ ប៊ុន  រតនៈ ជាកូនលោក ប៊ុនសេរីដែលមាន ឈ្មោះល្បីល្បាញជា មហាសេដ្ឋីប្រចាំសាលារាជ ធានីភ្នំពេញពីបទអ្វីនៅឡើយ ។ ទោះបីជាបានបើករថយន្ត ទំនើបបុកមនុស្ស បណ្តាល ឱ្យរបួស និងស្លាប់ក៏ដោយក៏ពុំទាន់ត្រូវបានចោទប្រកាន់នៅឡើយដែរ ។

ប្រភពដដែលបានបន្តឱ្យ  ដឹងទៀតថា ឈ្មោះ ប៊ុន រតនៈ  អាចស្វះស្វែងរកមេធាវីដើម្បី ការពារក្តីរបស់ខ្លួន ហើយ  លោកមេធាវីអាច បង់ ប្រាក់ ដើម្បីធានាឱ្យរស់នៅក្រៅឃុំ បាន ដោយស្ថិតនៅក្រោម  ច្បាប់បាន កំណត់ ។ នៅពេល ដែលឈ្មោះ ប៊ុន រតនៈ បង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៍បើក រថយន្តបុកអ្នកដំណើរបីរូប ស្លាប់ នៅតាមបណ្តោយផ្លូវ ជាតិលេខ ១ ហើយត្រូវបាន លោកមហាសេដ្ឋី ប៊ុន សេរី  ជាឪពុកបានសង សំណងរដ្ឋ  ប្បវេណីក្នុងសពមួយនាក់ ១  ម៉ឺនដុល្លារអាមេរិក តែលោក  ប៊ុន សេរី បានអះអាងថាបាន សងក្នុង សព មួយរូបតែ ៥លាន រៀលតែប៉ុណ្ណោះ ។

ប្រភពប្រជាពលរដ្ឋបាន សម្តែងយោបល់ឱ្យដឹងផងដែរ ថា ការអះអាងរបស់លោក  ប៊ុន សេរី ជាឪពុកថា កូនប្រុស  របស់ខ្លួនបើក រថយន្ត នៅពេល ភ្លៀងនោះ មើលពុំឃើញផ្លូវ  ច្បាស់ គឺជាការឆ្លើយដើម្បី  ដោះបន្ទុក តែប៉ុណ្ណោះ ហើយ  ពុំមានការពិតទាំងអស់ ក៏ ប៉ុន្តែ ប្រជាពលរដ្ឋដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍ដោយ ផ្ទាល់ភ្នែកនោះ បាននិយាយ ថា គឺជាសោតនាដកម្មយ៉ាង រន្ធត់មួយគួរ ឱ្យខ្លោចផ្សារបំផុត ហើយក៏បានស្នើសុំឱ្យតុលាការ ផ្តន្ទាទោស ឈ្មោះ ប៊ុន រតនៈ  ទៅតាមច្បាប់ ទោះបីមានសំណងរដ្ឋប្បវេណីក៏ ដោយ ក៏មិនត្រូវឱ្យជនបង្កហេតុរូបនេះ រួចផុតពីសំណាញ់ច្បាប់នោះឡើយ ។

ប្រភពព័ត៌មានពីមន្ត្រីម្នាក់មានតួនាទីធំគួរសមធ្វើការនៅសាលារាជធានីភ្នំពេញ សូមមិនឱ្យបញ្ចោញឈ្មោះបានប្រាប់សារព័ត៌មាន “មាគ៌ាកម្ពុជា” កាលពីថ្ងៃសុក្រ ទី០៩ ខែមករា ឱ្យដឹងថា លោក ប៊ុន រតនៈ កូនប្រុសលោក ប៊ុន សេរី ជាជនបង្កដែលបើករថយន្តសេរីទំនើបបុកមនុស្សស្លាប់បីនាក់ នៅផ្លូវជាតិលេខ ១ ពុំត្រូវបានតុលាការចោទប្រកាន់ទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ថែមទាំងជនបង្កឈ្មោះ ប៊ុន រតនៈ មានសេរីភាពធម្មតាហើយបានចូលមកបម្រើការនៅសាលារាជធានីភ្នំពេញ បានរយៈពេលជាងមួយខែហើយ ដោយពុំខ្វល់ខ្វាយអ្វីទាំងអស់ ហេតុតែឪពុកជាមហាសេដ្ឋីប្រចាំសាលាក្រុង ។

សូមបញ្ជាក់ថា លោក ប៊ុន សេរី ជាឪពុកលោក ប៊ុន រតនៈ ជាជនបង្កហេតុបានឱ្យអ្នកសារព័ត៌មានយើងដឹងដែរ កាលពីថ្ងៃចន្ទ ទី ១៣ ខែមករា លោកមិនខ្វល់ខ្វាយទាំងអស់ ។ ពាក់ព័ន្ធទៅផ្លូវច្បាប់ ព្រោះការដោះកូនរបស់លោកផ្អែក ទៅលើតុលាការទាំងអស់ ព្រោះ តុលាការ ជាអ្នកដោះលែងឱ្យមានសេរីភាព ទោះបីសារព័ត៌មាន ឬទូរទស្សន៍ចុះផ្សាយអីក៏ ផ្សាយទៅមិនខ្វល់នោះទេ ។    

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពីមាន  គ្រោះថ្នាក់ចរាចរណ៍ដែលបង្ក ឡើងដោយឈ្មោះ ប៊ុន រតនៈ  ជាកូនលោក ប៊ុន សេរី នេះ  រូបលោក ប៊ុន សេរី បានរត់ការដើម្បី ធានាកូនរបស់លោកឱ្យនៅ ក្រៅឃុំ ។ ក៏ប៉ុន្តែតុលាការ រាជធានីភ្នំពេញពិតជាពុំហ៊ាន ធ្វើការដោះលែងជនល្មើស នេះទេ តែរហូតមកទល់នឹង  ពេលនេះសំណុំរឿងរបស់ លោក ប៊ុន រតនៈ នេះពុំត្រូវ បានទម្លាយពីសំណាក់ តុលាការឡើយ ។

ក្រុមអ្នកច្បាប់បានធ្វើការវិភាគថា តុលាការរាជធានី  ភ្នំពេញ មិនគួរធ្វើឱ្យមានភាព  ស្ងៀមស្ងាត់បែបនេះទេ គឺត្រូវតែធ្វើការ ចោទ ប្រ កាន់ ទៅ តាមផ្លូវច្បាប់ហើយលោក  ប៊ុន សេរី អាចជ្រើសរើសមេ ធាវីដើម្បីការពារក្តី កូនរបស់  ខ្លួនហើយក៏អាចបង់ប្រាក់ធ្វើ ការធានា ឱ្យរស់នៅក្រៅឃុំ បានគឺស្របទៅតាមច្បាប់បាន  កំណត់ ហើយជនល្មើសនេះ  អាចរស់នៅក្រៅឃុំបានដោយសុវត្ថិភាព តែស្ថិតនៅ ក្រោមការឃ្លាំមើលជាប្រចាំរបស់ តុលាការ ហើយនឹងតម្រូវឱ្យ  ចូលខ្លួនធ្វើការសាកសួរបាន គ្រប់ពេល ។

ភាពស្ងៀមស្ងាត់ការពុំព្រម  ទម្លាយព័ត៌មាននៃការចោទ ប្រកាន់បទល្មើសយោងទៅ តាមច្បាប់ចរាចរណ៍ផ្លូវ គោក នេះត្រូវបាន មជ្ឈ ដ្ឋាន អ្នកច្បាប់ ធ្វើការវាយតម្លៃថា ព្រះរាជ  អាជ្ញាមាននីតិវិធីគ្រប់គ្រាន់ ក្នុងការចោទ ប្រកាន់ទៅតាម ច្បាប់ដោយយោងទៅតាមអង្គ ហេតុជាក់ស្តែងនិងអង្គ ច្បាប់ ។

គួររំលឹកផងដែរថា ជន បង្កហេតុឈ្មោះ ប៊ុន រតនៈ ជាកូនបង្កើតលោក ប៊ុន សេរី អតីតប្រធានទីចាត់ការហិរញ្ញវត្ថុ  សាលារាជធានី ភ្នំពេញ មាន  ទីលំនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ  បានបើករថយន្ត ប្រភេទរ៉ង់រ៉ូវែរ  ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ ២AA-៦៧៧៧ បុកអ្នក ដំណើរឱ្យស្លាប់បីរូបនៅតាម បណ្តោយផ្លូវជាតិលេខ០១   ស្ថិតក្នុងភូមិជ្រោយអំពិល  សង្កាត់ក្បាល កោះ ខណ្ឌមានជ័យ កាលពីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ត្រូវឡើង  តុលាការនាថ្ងៃទី ២៣ កក្កដា  ឆ្នាំ២០១៣ តែត្រូវស្ងាត់ រហូតមកទល់នឹងពេលនេះ ព្រះរាជអាជ្ញាអមសាលាដំបូងពុំទាន់បានចាត់ការនៅឡើយ ទំនងជាលោកព្រះរាជអាជ្ញាធ្វើការពន្យាពេល ធ្វើការចោទប្រកាន់ ដើម្បីឱ្យជនប្រព្រឹត្តបទល្មើសបានរួចពីសំណាញ់ច្បាប់ ៕

 
 
ពត៌មានផ្សេងៗទៀត
លោក ចាន់ ពៅ
ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ
(ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ2019)
ទឹក​ជន់​លិច​ផ្លូវ
​ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង
(ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ2019)
ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈ
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2019)
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន ​សែន
ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស
ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
លោក ខៀវ សារឿន
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក៨ ច្រក
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
នាយឧត្តមសេនីយ៍ គន់ គីម
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់ ទឹកបន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​
​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ
បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក ចេង ស្រុង
ខេត្ត​ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង
(ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ2019)