សម្តេច​នាយក​រដ្ឋមន្ត្រី​ប្តេជ្ញា​គាស់​​រំលើង​អំពើ​ពុក​​រលួយ ជា​​ឧបសគ្គ​​នៃ​​ការ​អភិវឌ្ឍ
(ថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០១៣) ដោយៈ មាគា៌កម្ពុជា
 
 
រាជធានីភ្នំពេញ ៖ នៅក្នុងសារលិខិតដើម្បីឧទ្ទិសដល់ទិវាប្រយុទ្ធប្រឆាំង អំពើពុករលួយ៩ធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិ ទី៥ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយគ្មានងាករេ។ សម្តេច​នាយករដ្ឋ​មន្ត្រី​ទទួលស្គាល់ថា អំពើពុករលួយគឺជាឧបសគ្គក្នុងការអភិវឌ្ឍន៍ ឧបសគ្គសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដែលត្រូវតែគាស់រំលើងជាដាច់ខាត។

ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានក្រើនរម្លឹកជាថ្មីម្តងទៀតដល់មន្ត្រីក្រោមឱវាទ ដែលជាមេដឹកនាំក្រសួង ប្រធានស្ថាប័ន និងមន្ត្រីអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់រាប់ទាំងវិស័យឯកជនផង ឲ្យបោស សម្អាតផ្ទះរបស់ខ្លួនតាមរយៈការឆ្លុះកញ្ចក់ មុជទឹក ដុះក្អែលឲ្យបានស្អាត​ចេញពី​អំពើ​ពុករលួយ។ ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុក​រលួយ​បញ្ចូលបញ្ហាពុករលួយទៅក្នុង កម្មវិធីសិក្សារបស់សិស្សនិងនិស្សិតឲ្យបានក្នុងឆ្នាំសិក្សា ២០១៤ - ២០១៥ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានសន្យាថា រដ្ឋាភិបាលរបស់សម្តេចប្តេជ្ញាដោយគាស់រំលើងអំពើពុករលួយ ដែលជាឧបសគ្គនៃ ការ​អភិ​វឌ្ឍន៍ប្រទេស។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងតាមរយៈសារសម្រាប់ទិវាប្រយុទ្ធប្រឆាំង អំពើពុករលួយ៩ធ្នូ។ ក្រៅពីរម្លឹកឲ្យមន្ត្រី​រដ្ឋា​ភិបាល​ឆ្លុះកញ្ចក់ដុះក្អែលខ្លួនឯងឲ្យ ស្អាត ប្រមុខរដ្ឋាភិបាលក៏បានស្នើឲ្យបញ្ចូលមេរៀនអំពើពុករលួយទៅក្នុង កម្មវិធីសិក្សា​របស់​សិស្ស និងនិស្សិតផងដែរចាប់ពីឆ្នាំ ២០១៤ នេះតទៅ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលសម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំង​អំពើពុក​រលួយ​ដ៏​ខ្លាំងក្លា បន្ទាប់ពី ការបោះឆ្នោតសភាអាណត្តិទី៥មក។ ក្នុងឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជាត្រូវបានអង្គការតម្លាភាព​អន្តរជាតិចាត់​ចំណាត់​ថ្នាក់លេខ ១៦០ ក្នុងចំណោមប្រទេស ១៧៧ លើពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះទាបជាងកាលពីឆ្នាំ ២០១២។
 
ក្រុមអង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នដែលបានចងក្រងគ្នាក្នុង សម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម គ្រោង​រៀបចំ​ទិវាប្រឆាំងអំពើពុករលួយក្នុងខេត្តចំនួន៣ នាថ្ងៃទី ៩ធ្នូខាងមុខ។ ខេត្តទាំងបីនោះរួមមាន បាត់ដំបង ស្វាយរៀង និងកំពង់ចាម។ លោក សុក សំអឿន ប្រធានសម្របសម្រួលសម្ព័ន្ធអង្គការនេះបានជំរុញឲ្យរដ្ឋាភិបាល បង្ហាញឆន្ទៈពិតប្រាកដក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុក​រលួយ​ដែលកើត ឡើងជាប្រព័ន្ធនៅកម្ពុជា ៕
 
 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)