ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ប្រមាណ​២៥% នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020) ដោយៈ ទស្សនជាតិខ្មែរ
 
 
ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក និយោជិត​ក្រុមហ៊ុន​ប្រមាណ​៦០​នាក់​មក​ពី​ក្រុមហ៊ុន​ចំនួន​២២​។​

​សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​ជន​បង្គោល​របស់​ក្រុមហ៊ុន​ឱ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​យក​ចំណេះដឹង​ទាំងនោះ​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​បុគ្គលិក និយោជិត​ផ្សេងទៀត​ក្នុង​ក្រុមហ៊ុន និង​អ្នក​នៅ​ជុំវិញខ្លួន ចូលរួម​បំផុសស្មារតី​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នា​ឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​មានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ ឆក់យក​ជីវិត​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រមាណ​ពី​៥​ទៅ​៦​នាក់​ក្នុង​មួយថ្ងៃ បន្សល់​ទុក​ក្មេង​កំព្រា ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ ពិការភាព និង​ធ្វើឱ្យ​ពួក​គាត់​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់​ស្វែងយល់​ពី​ច្បាប់​ចរាច​រណ៍ ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​សញ្ញា​ចរាចរណ៍​ឱ្យបាន​ច្បាស់លាស់ និង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ជៀសផុត​ពី​ឃាតករ​លាក់​មុខ​នោះ​ឱ្យបាន និង​សូម​រៀបចំខ្លួន​និង​រស់នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ស៊ីវីល័យ​ក្នុងសង្គម ដោយ​ត្រូវ​ចងចាំ​ថា​៖ សុវត្ថិភាព​ចរាចរណ៍​ផ្ដើមចេញ​ពី​មនុស្ស​ម្នាក់ៗ ដោយហេតុ​ថា​គ្មាន​អ្នកណា​ម្នាក់​អាច​គេចផុត​ពី​ការប្រើប្រាស់​ផ្លូវថ្នល់​បាន​ឡើយ​។​

​យោងតាម​របាយការណ៍​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​៖ គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ប្រមាណ​២៥% នៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០​នេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​វិធីសាស្ត្រ និង​យុទ្ធនាការ​នានា​របស់​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​លើសពីនេះ​ទៀត យុទ្ធនាការ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ដល់​បុគ្គលិក និយោជិត​ក្រុមហ៊ុន​នេះ​នឹង​បន្តធ្វើ​រហូតដល់​គ្រប់​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​បញ្ជូន​ជន​បង្គោល មក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ និង​បាន​ផ្ដាំផ្ញើ​ឱ្យ​សិក្ខាកាម​ទាំងអស់​ចូលរួម​សួរ​ជា​សំណួរ និង​ផ្ដល់​យោបល់​ឱ្យ​បាន​ផុលផុស សំដៅ​ឱ្យ​ការបណ្ដុះបណ្ដាល​នេះ​មាន​ដំណើរការ​ទៅ​រលូន និង​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ ដែល​អាច​យក​ទៅ​បណ្ដុះបណ្ដាល​បន្ត​ឱ្យបាន​កាន់តែ​ទូលំទូលាយ​៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)