​សង្វៀន មាន់​ជល់. បៀ​រ.អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​ភូមិ​ទើត​ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​បើក​លេង​បំរើ​អ្នកញៀន​ដោយ​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​១៩ ល្បីអាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​សម្ងំ​ទទួល​ប្រយោជន៍​.!
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ អាប៉ោង ក្នុង​ចំការ​ស្វា យ​ចន្ទី និង ល្បែង​ជាច្រើន​ប្រភេទ​បើក​លេង​គគ្រឹក គគ្រេង​យ៉ាង​អានាធិបតេយ្យ ដោយ​មិន​ខ្លាច​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន​មក​បង្ក្រាប​ឡើយ ដែល​ធ្វើឲ្យ​ខេត្ត​មួយនេះ ល្បីល្បាញ​ខាង​បង្កើត​សង្វៀន​ល្បែងស៊ីសង​ដែល​កំពុង​រីក​រាល ដាល​យ៉ាង​ពេញបន្ទុក តាម​ស្រុក​មួយចំនួន​ដូចជា​ក្នុង​ស្រុក​ស្ទឹងត្រង់ សង្វៀន​ជល់​មាន់​យូរ​ឆ្នាំ​មកហើយ​! ដែល​បញ្ហា​នេះ​ហើយ​នាំឲ្យ កើតមាន​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​៖​អំពើចោរកម្ម​ចោរលួយ​ឆក់​ប្លន់​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​បទល្មើស​ជួញដូរ​ចែក ចាយ​និង​ប្រើប្រាស់​គ្រឿង ញៀន​ដោយ​ខុសច្បាប់​ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​នា​ពេលបច្ចុប្បន្ន ។

​ដូច្នេះ​ការ​បង្រា្ក​ប​ល្បែង​ស៊ី សង​គឺជា​ចំណុច​មួយ​ដ៏​ក្ដៅគគុក​ស្រប​តា​ល​គោល​ន​យោ​បា យ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩ ចំណុច​ដែល​រាជរដ្ឋាភិបាល​ដាក់ ចេញ​ឲ្យ​មន្ត្រីអាជ្ញាធរ​និង​សម​ត្ថ​កិច្ច​ក្នុងតួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​យក ចិត្ត​ទុកដាក់​អនុវត្តន៍​ទប់ ស្កាត់​និង​បង្ក្រាប​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ប៉ុន្តែ​បច្ចុប្បន្ន​នេះ នៅតាម​បណ្ដា​ស្រុក​ខេត្ត​មួយចំនួន​ពិសេស​សង្វៀន​ជល់​មាន់​បៀ​អាប៉ោង​ក្នុង​ចំការ​ស្វាយ ចន្ទី​នេះ​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ឡើងៗ​នៅក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ ចាម​ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ម្ចាស់​សង្វៀន​ល្បែងស៊ីសង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​បន្តថា ជាក់ស្ដែង​សង្វៀន ជល់​មាន់ បៀ​អាប៉ោង​ក្នុង​ចំការ​ស្វាយចន្ទី​ដែល​ស្ថិតក្នុង​ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បើក​លេង​ដុះ​ស្លែ​មកហើយ ដោយ​មិន​រំខាន​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។ កាល​កន្លង​ទៅ​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សូម​បញ្ចៀ ស​ការជួបជំុ​គ្នា​ដើម្បី​ទប់ ស្កាត់​ការពារ​នៃ​ការរីក​រាល ដាល​ជំងឺ​កូវី​ដ​១៩​។​

​ប្រភព​ពី​ក្រុម​ញៀន​ល្បែង មាន់​ជល់​បៀ​អាប៉ោង​បាន​បង្ហើប​ឲ្យដឹងថា សង្វៀន​ជល់​មាន់​ចំការ​ស្វាយចន្ទី​នេះ បើក​លេង​ភ្នាល់​ដាក់ លុយ​ចាញ់ឈ្នះ​រាប់ពាន់​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ហើយ​ហ៊ោកញ្ជ្រៀវ​ត្រហឹង​កង រំពង​មិន​រំខាន​ដល់​សមត្ថ កិច្ច​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក ខេត្ត​ឡើយ​។​
​ដូច្នេះហើយ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​សូម​សំណូមពរ​ដល់​លោកនាយ​ឧត្តសេនីយ៍ស​ន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា​ចាត់ វិធានការ​បង្ក្រាប​សង្វៀ​ន​ល្បែងស៊ីសង​នេះ​ផង​ទាន ! ដែល​បញ្ហា​នេះ​លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​និង​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរ បាល​ខេត្ត​កំពង់ចាម បើ​ពិត ជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ទេ ! គួរ​មេត្តា​ចាត់វិធានការ​បង្ក្រាប​សង្វៀ ន​ជល់​មាន់​បៀ​អាប៉ោង​នេះ​ផង​ស្រម​តាម​បទបញ្ជារ ប្រមុខ​រដ្ឋាភិបាល​និង​បទ បញ្ជារ​របស់​សម្តេច​ក្រ​ឡា​ហោ ស ខេង ជា​បន្ទាន់​ផង​ទាន ។​

​ថ្មីៗ​ប្រភព​រាយ​កា រណ៍​មក​ថា សង្វៀន​ជល់ មាន់​បៀ អាប៉ោង​ដ៍​ធំ​មួយ​នេះ​បើក​លេង ក្នុង​ចំការ​ស្វាយចន្ទី​មិន​ខ្លាច​ការបង្ក្រាប​នោះ គឺ​គេ​អាង​ខ្នងបង្អែក​លោកធំ​ម្នាក់​នៅ​ពី ក្រោយ​ចំ​ជួយ​ជ្រុំ​ជ្រែង​៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)