លោក ឃួង ស្រេង អភិបាលក្រុង និង លោក ស ថេត ស្នងការនគរបាលក្រុងភ្នំពេញ អត់ហ៊ានបង្ក្រាប សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់ បើក​លេង​នៅ​សង្កាត់​ស្ទឹងមានជ័យ (៣ ) ជាយូរឆ្នាំមកហើយគ្មានអញើតសមត្ថកិច្ចថ្នាក់លើ ខណៈអាជ្ញាធរមូលដ្ឋានសម្ងំស្ងៀម !
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ភ្នំពេញ​៖ សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង បើក​លេង​នៅ​ចំណុច​វិថីឧកញ៉ាឌួង​ងៀប​ ( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័​ដោយស័​ង្ក​សីពណ៌​ខៀវ ចូល​ពី​ផ្លូវវេង​ស្រេង​តាម​ការរាស់​សាំង​តេលា និង​ការ​រាស់​សាំង​តូ​តាល់ ចូល​ប្រហែល​១០០​ម៉ែត្រ​នៅ​ខាងស្ដាំ​ដៃ ម្ដុំ អតីត​កន្លែង​ទិញ​ប្រេងសាំង​ប្រេងម៉ាស៊ូត​ប៊ីដុង​ បើចូលពីផ្លូវ២០០៤ខាងមុខគណៈបក្សប្រជាជនក្រុងភ្នំពេញហួសសេះ ស នៅខាងឆ្វេងដៃ មាន​ច្រកទ្វារ​តូច​មួយ​សម្រាប​បើក​ចេញ​ចូល​នៅជាប់​ផ្លូវ​។​

​ប្រភព​បន្តថា វង់ល្បែង​នេះ​មាន​ភាគហ៊ុន​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ជា​ខ្នងបង្អែក​ចាំ​ផ្ដល់​ព័ត៌មាន​ដើម្បី​ឲ្យ​ពួកគេ​ចលត័​ពី​ផ្លូវឌួង​ងៀប​ទី (II)ទៅវិថីឧកញ៉ា​ឌួង​ងៀប​ទី​(III) បើ​មាន​សភាព​ប្រែប្រួល​ប្ដូរ​ទីតាំង ទោះ​ប្ដូរ​ក៏​ពួក​មេបន​ល្បែង​នេះ​មិន​ចោល​ទីតាំង​ទាំ​ពី​នេះ​ដែរ​ទីតាំង​ត្រពាំង​ឈូក​ដើមកា​ស្យា ក្បែរ​ដើម ត្នោត​ខាងក្រោយ ជាប់​នឹង​របង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា  ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​ចូល​តាម ​វិថី​ឧកញ៉ាឌួង ងៀប ( III ) ខាងកើត​ឈាង​ខាងត្បូង​វត្ត​អង្គ​តា​ម៉ិញ​ញនិងខាងក្រោយក្រុមហ៊ុនក្រឡុកសុីម៉ង់ត៍​ បាន​បើក​ដំណើរការ​លេង​យ៉ាង​ទ្រហឹងអឺងកង​ជា​យូរ​ឆ្នាំ​មកហើយ គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ឬ​សមត្ថកិច្ច​ខាង​ក្រសួង និង​កម្លាំង​អន្តរាគមន៍​ក្រុង ចុះ​មក​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាបបាន​ម្តងណា​ឡើយ ។

​ជាក់ស្តែង​គេ​ឃើញ​ក្រុម​អ្នកញៀន ជល់​មាន់​បៀ​អាប៉ោង​បាន​ណាត់​ជួប​គ្នា​ភ្នាល់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​អ្នក​ស្ពាយ​កន្ត្រក​មាន់​ជល់​ចុះ​ពី​លើ​រថយន្ត​និង​ម៉ូតូ​ហើយ​ចត​ផ្ញើរ​នៅ​ម្តុំ​ទីតាំង​នោះ​ផង​ដែរ​។​

​គេ​ឃើញ​មាន​សកម្មភាព ក្រុម​អ្នក​ញៀន​ល្បែង ស៊ីសង​ភ្នាល់​ជល់​មាន់​. បៀ​រ​.​អាប៉ោង​បានមក​ប្រមូលផ្តុំ​គ្នា​យ៉ាង​ពពាក់ពពូន​មក​ភ្នាល់​លេង​ដាក់​លុយ​ម៉ា​សេរី​ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ឡើយ ។ ពិសេស​ជាង​នេះ​គេ​ឃើញ​សមត្ថកិច្ច​មួយចំនួន​ទៅ​ទទួល​លាភ សក្ការៈ​ផលប្រយោជន៍​ពី​មេបន​ល្បែង​ទើប​មិន​បង្ក្រាប​សង្វៀន​ជល់ មាន់​បៀរ​.​អាប៉ោង​មួយកន្លែង​នេះ​។​

​ប្រជាពលរដ្ឋ​រិះគន់​ថា​ចាប់តាំងពី​លោក​ពេជ្រ​កែវ​មុនី​ឡើងកាន់តំណែង​ជា​ចៅហ្វាយ ខណ្ឌ​មាន ជ័យ និង​លោក ម៉េង វិមាន​ដា​រ៉ា​អធិការ​ខណ្ឌ មក គឺ​សង្វៀន​ជល់​មាន់​បៀ​រ​.​អាប៉ោង​ចំណុច​តំបន់ស​ដែល​ស្ថិតក្នុង​ភូមិ​ដំណាក់​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​ជាប់​នឹង​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ផ្តើមចេញ​ពី​មេ​សង្វៀន​អត់​ច្បាប់​ឈ្មោះ​ម៉ាប់​និង​អា​ខេ​សាន់​ដែល បាន​លួច​បើក លេង​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ដោយ​ចង​តង់​ធ្វើ​រោង​សង្វៀន​បាន​បើក​លេង ជា​រៀងរាល់ ថ្ងៃ​តាំងពី​ម៉ោង ១១ ព្រឹក​ដល់​ល្ងាច​មិន​ដែល​ឃើញ​មាន​កម្លាំង សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​ទៅ​ចាប់​បង្ក្រាប​ម្តងណា​ឡើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សង្វៀនជ​ល់​មាន់បៀរ​អាប៉ោង​បានបង្ហើប​ថា​រាល់ថ្ងៃ គេ​ឃើញ​តែ​សមត្ថកិច្ច​មក​ប្រមូល​ប្រយោជន៍​ប៉ុណ្ណោះ​។​

​តាម​សេចក្ដីរាយការណ៍​ពី​កន្លែង​សង្វៀន​ជល់​មាន់​ខាងលើ មាន​ល្បែង គ្រប់​ប្រភេទ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​មាន​មាន់​ជល់​រាប់សិប​គូរ​ភ្នាល់​ចាក់​លុយ​ច្រើនៗ​ណាស់​យក​ឈ្នះ​ចាញ់​ស៊ីសង​គ្នា​ហ៊ោ​កញ្ចៀវ​ទ្រហឹង​អឺងកង និង​មាន​បៀរ​អាប៉ោង​លេង​គាបស៊ី​គ្នា​យ៉ាង​សាហាវ​កំពុង​ល្បីល្បាញ​កក្រើក​ពេញ​សង្វៀន​នៅ​ទីតាំង​ខាងលើនេះ មិន​មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​

​បច្ចុប្បន្ននេះ បទល្មើស​ល្បែងស៊ីសង​និង​សង្វៀន ជល់​មាន់​បៀ​អាប៉ោង​នេះ ជា​រឿង​ក្តៅគគុក ដែល​មិន​អាច​អត់ឱន​ឲ្យបាន​ឡើយ​ក្នុង​នោះ​មាន​ទាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញ ច្រើន​ផ្នែក​ណាស់​ចុះ​ហេតុអ្វី​ក៏​នៅតែ​កើត​មាន​សង្វៀន​ជល់​មាន់​បង្កប់​ដោយ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៀត​នៅក្នុង​ទឹក​ដី​រាជធានី​ភ្នំពេញ​ដែល​បញ្ហា​នេះ​លោក​ឃួង​ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្នងការ​នគរបាល ក្រុង ស ថេត គួរតែមាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប ល្បែងស៊ីសង​ដែល​កំពុងបើក​លេង​យ៉ាង​អនាធិបតេយ្យ ខាងលើ​នេះ​ស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)