សម្ដេច​តេជោ ហ៊ុន សែន ចេញ​សារាចរ​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ និង​ប្រជាពលរដ្ឋ បញ្ឈប់​ការធ្វើដំណើរ​ទៅ​អឺរ៉ុប អាមេរិក និង​អ៊ីរ៉ង់​
(ថ្ងៃ ទី១៦ ខែមីនា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​នឹង​ការរីក​រាលដាល​យ៉ាងខ្លាំង​នៃ​ជំងឺ​កូវី​ដ​១៩ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ និង​ប្រជាពលរដ្ឋ បញ្ឈប់​ការធ្វើដំណើរ​ទៅ​អឺរ៉ុប អាមេរិក និង​អ៉ីរ៉ង់​។​

​វិធានការ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​កម្ពុជា​បាន​រកឃើញ​នៅ​ករណី​កូវី​ដ​១៩ ចំនួន ៤​ករណី​ទៀត នៅលើ​ខ្លួន​ជនជាតិ​ខ្មែរ​ឥស្លាម ២​នាក់ ជនជាតិ​ខ្មែរ​ដែល​មក​ពី​ប្រទេស​បារាំង​១​នាក់ និង​កូន​បុរស​ជនជាតិ​បារាំង​អាយុ ៣៥​ឆ្នាំ​មួយ​នាក់ ដែល​ធ្វើឲ្យ​ករណី​ឆ្លងកូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ដល់ ១២​នាក់ ដែល​ភាគច្រើន​នៃ​អ្នក​ឆ្លង​ជា​ពលរដ្ឋ​មកពី​ប្រទេស​លោកខាងលិច​។​

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖

១៖ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ប្រសិនបើ​មិន​មាន​ការចាំបាច់​បំផុត​ដែល​ខាន​ពុំ​បាន​។​

២៖ គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជកា​រ បុគ្គលិក​គ្រប់​លំដាប់ថ្នាក់ ធ្វើដំណើរ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ឡើយ​។​

៣៖ ក្នុង​ករណី​ចាំបាច់​ខានមិនបាន ដែល​តម្រូវឲ្យ​មាន​តំណាង​របស់​កម្ពុជា ចូលរួម​ប្រជុំ​នៅ​បណ្ដា​ប្រទេស​ដូចជា​បញ្ជាក់​ខាងលើ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នី​មួយៗ ត្រូវ​ធ្វើ​សំណើ​ទៅ​កាន់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់​តំណាង​ស្ថានទូត​ប្រចាំ​នៅ​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការប្រជុំ ឲ្យចូល​រួម​ជំនួស​។​

៤៖ ចំពោះ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយណា ដែល​ទើប​វិលត្រឡប់​ពី​បណ្ដាល​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ត្រូវ​ដាក់ខ្លួន​ឱ្យនៅ​ដោយឡែក ក្នុង​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ដែល​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ស្រប​តាម​នីតិវិធី​កំណត់ដោយ​ក្រសួង​សុខាភិបាល​៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)