​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា ឃុំ សង្កាត់ មន្ត្រីរាជការ ក្នុង​ខេត្ត​បាត់ដំបង ចំនួន​២៣០០ នាក់ ស្របពេល​ដែល​ពិធី​បុណ្យ​ទន្លេ ចាប់ផ្ដើម​ថ្ងៃទី​១៤​មីនា​
(ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្ត​បាត់ដំបង​ចំនួន ២,៣០០​នាក់ ដែល​ក្នុងនោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ទាំង​១៤ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១០២ ព្រមទាំង​នាយក​សាលា​បឋម​សិក្សា​នៅ​ទូទាំង​ខេត្ត​ផងដែរ​។ ពិធី​សំណេះសំណាល​នេះ​គឺ​ធ្វើឡើង​ស្របពេល​ដែល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​មក​ចូលរួម​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ខេត្ត​បាត់ដំបង​ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ល្ងាច​ថ្ងៃទី ១៤-១៥ ខែ មីនា ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។​

​ជា​ការចាប់ផ្ដើម សម្ដេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ​ដែល​បាន​អញ្ជើញ​វិលត្រឡប់​មកកាន់​ខេត្ត​បាត់ដំបង ដើម្បី​អញ្ជើញ​ចូលរួម​បុណ្យ​ទន្លេ ហើយ​បាន​ឆ្លៀត​ពេល​មក​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​នៅ​ទីនេះ​។ សម្ដេច​តេជោ បានលើកឡើង​ពី​ប្រវត្តិ​ខ្លះៗ​នៃ​ខេត្ត​បាត់ដំបង​ដែល​ជា​អតីត​ទីតាំង​សមរភូមិ​ដ៏​ក្តៅ តែ​ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​បាន​ធ្វើអោយ​ខេត្ត​មួយ​នេះ​ទទួលបាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​រហូត​មកដល់​សព្វថ្ងៃ​។​

​សម្ដេច​តេជោ បាន​លើកឡើង​ថា មកដល់ពេលនេះ អ្វី​ដែល​យើង​បង្កើតឡើង​គឺ​សន្តិភាព និង ឯកភាព​ជាតិ​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។ សន្តិភាព​លើ​ដែនដី​ដែល​ធ្លាប់​មាន​សង្គ្រាម ហើយក៏​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​សុខសន្តិភាព​ពេញលេញ និង​រីកចម្រើន​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ និង​កោតសរសើរ ដល់​មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ខិតខំ​ធ្វើ​អោយ​បាត់ដំបង​ទទួលបាន​ការរីកចម្រើន សម្រេច​បាន​សមិទ្ធផល​ធំៗ ដែល​គឺជា​ការខិតខំ​ទាំង​មន្ត្រី​នៅ​មូលដ្ឋាន និង​មន្ត្រី​ចុះ​ជួយ​ពង្រឹង​ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​ជម្រាប​អំពី​ស្ថានភាព​ជម្ងឺ​ឆ្លងកូវី​ដ​១៩ នាពេល​បច្ចុប្បន្ន អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា​អឺរ៉ុប​ការ​គឺ​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ហើយ​ស្ថានភាព​នៃ​កូវី​ដ​១៩​នេះ បាន​ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក ហើយ​មិនមែន​ត្រឹមតែ​ការប៉ះពាល់​សេដ្ឋកិច្ច​ទេ គឺ​ធ្វើអោយ​ប៉ះពាល់​ដល់​គម្លាត​យោ​បាយ​រវាង​ប្រទេស និង​ប្រទេស​ទៀត​ផង ។ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩​ពី​ប្រទេស​ដែល​កំពុង​មាន​ជំងឺឆ្លង​ដ៏​គំហុគ​នេះ ក្រសួង​សុខាភិបាល​កម្ពុ​ជា​បានដាក់​ការហាមឃាត់​ប្រទេស​ចំនួន​០៥​មិន​អោយ​ឆ្លង​ចូល​កម្ពុជា​ចំនួន​៣០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺ​រួមមាន ១)​សហរដ្ឋអាមេរិក ២)​បារាំង ៣)​អាល្លឺម៉ង់ ៤)​អេ​ស្ប៉ាញ និង​អ៊ី​៥)​ប្រទេស​អ៊ីតាលី ។​

​ក្នុងពេលនោះ​ដែរ សម្ដេច​តេជោ បានលើកឡើង​ពី​ការគាំទ្រ​របស់​មិត្ត​ចិន​ដល់​កម្ពុជា​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ដែល​មក​ដល់ពេលនេះ​មាន​កុងតឺណ័រ​ជាង ១០០០ ដែល​ផ្ទុក​វត្ថុធាតុដើម​បាន​ចូល​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា​ហើយ​។​

​នៅក្នុង​ឱកាស​សំណេះសំណាល​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់​មន្ត្រី​ខេត្ត​ដែល​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​រួមមាន ៖
១)⁃​ត្រូវ​អនុវត្ត​អោយបាន​ល្អ​នូវ​ការងារ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​គ្រប់គ្រង​កុំអោយ​មាន​ក្រុម​បងតូច បងធំ គ្រឿងញៀន ចោរកម្ម ។​ល​។ សូម​អោយ​មន្ត្រី​ថ្នាក់​ខេត្ត​រហូត​ថ្នាក់ភូមិ កងកម្លាំង​មាន​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​។​

២) ⁃​ត្រូវ​រួមគ្នា​ផ្ដល់​សេវា​សាធារណៈ​អោយបាន​ល្អ​ជូន​ប្រជាពលរដ្ឋ ដែល​នេះ​ជា​កិច្ចការ​ត្រូវតែ​ធ្វើ​អោយបាន​ល្អ ដោយ​ចៀស​មិនបាន ដែល​ក្នុងនេះ​មាន​សេវា​ចាំបាច់​នានា​(​រួម​មាន​ការចុះបញ្ជី​ជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និង​សេវា​សុខភិបាល​ជា​ដើម​)​ដែល​ចាំបាច់​ត្រូវតែ​ធ្វើអោយ​ប្រជាជន អោយបាន​ល្អ និង​រហ័ស​រួមទាំង​សេវា​តម្រូវការ​ចាំបាច់​នានា ដូចជា​ផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និង​សេវា​ផ្នែក​ច្បាប់ ជាដើម​.. គឺ​ត្រូវ​ចូលរួម​ផ្តល់ និង​ដោះស្រាយ​ជូន​ប្រជាជន​ទៅតាម​លទ្ធភាព​។ សម្ដេច​តេជោ ក៏​បាន​ណែនាំ​អោយ​អាជ្ញាធរ​យកចិត្តទុកដាក់ រួមគ្នា​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី អោយបាន​សមស្រប បាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

៣) សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ច្បាស់ៗ​ផងដែរ​ថា​មន្ត្រី​ទាំងអស់ ត្រូវ​រំលឹក​ខ្លួនឯង​ជា​ប្រចាំ​ថា “ យើង​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺ​យើង​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន ហើយ​ត្រូវ​យក​យកចិត្តទុកដាក់​បម្រើប្រជាជន​អោយបាន​ល្អ​៕

 

   

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)