ករណី​នារី​ម្នាក់​លោត​ពីលើ​អគារ​ខុន​ដូរ​ស្លាប់ ដោយ​មាន​តម្រុយ​ជាប់​ពាក់ព័ន្ធ ជា មួយ​នឹង​ឧកញ៉ា​ម្នាក់ ឯក ឧត្តម ពេជ្រ ស្រស់ ស្នើ​អោយ​សមត្ថកិច្ច​គួរតែ​ដាក់​ការស្រាវជ្រាវ ជា​បន្ទាន់​ដើម្បី​រូត​វាំងនន​ខ្មៅ !
(ថ្ងៃ ទី១២ ខែមីនា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ មីនា ២០២០ នេះ តាម រយ​:​ផេក​ផ្លួវកា​ររបស់ ឯក ពេជ្រ ស្រស់ បាន​សរសេរ​បង្ហោះ​ដោយ​ស្នើ​អោយ​សមត្ថ កិច្ចគួរ​បើ​កការសុើបអង្កេត និង​បង្ហាញ​ពី​លទ្ធផល ស្តី​អំពី​ករណី នារី​វ័យក្មេង​រូប​ស្រស់ ម្នាក់​ដែល​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ស្ថិតក្នុង​ទឹកដី​ខណ្ឌ​ចំការមន បាន​ស្លាប់ កាល​ពី​រំលង អាធ្រាត​ថ្ងៃទី ១០ ឈាន​ចូល​ទី​១១ ខែ​មីនា ឆ្នាំ ២០២០ ។​

​ឯកឧត្តម ពេជ្រ ស្រស់ បានបញ្ជាក់​ថា ៖ សម្តី​មនុស្ស​មុន​ស្លាប់ គឺ​ជា​សម្តី​ដ៏​មាន​ឥទ្ធិពល​ខ្លាំងណាស់ ដូច្នេះ​លោក​ស្នើ​សុំ​សមត្ថកិច្ច​ស្រាវ ជ្រាវ​ស្វែងរក​មូលហេតុ ដែល​ឈាន​ដល់​មាន​នារី​ម្នាក់​លោត​ពីលើ​អគារ​ខុន​ដូរ​ស្លាប់ ឲ្យបាន​ច្បាស់ លាស់ ដើម្បី​បំបាត់​ចម្ងល់​មហាជន និង​វែកមុខ​អ្នក​ធ្វើឲ្យ​នារី ស្លាប់​នោះ យក​មក​ទទួល​ទោស តាមច្បាប់ កម្ពុជា ។

​សូម​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃទី ១១ មីនា ឆ្នាំ ២០២០ មានការ​ភ្ញាក់ ផ្អើល​មួយ បានកើត ឡើង គឺ​មាន​ស្រី​ស្រស់​ស្អាត​ម្នាក់​ត្រូវបាន​គេ​ឃើញ​ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ស្លាប់ ។

​ប្រភពពី កន្លែងកើតហេតុ​បាន រាយការណ៍​អោយដឹងថា នារី​រងគ្រោះ មានឈ្មោះ ឃុន ស្រី​ស្រស់ អាយុ ២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ​៤០៣ ចំណុច​អគារ​ខុន​ដូលេខ​៨៧ ផ្លូវ​លេខ​៩៩ ភូមិ ៧ សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុនពេល​ស្លាប់ នាង​បាន​បង្ហោះ​វីដេអូរ​ជាច្រើន​ឃ្លីប ជេរ ប្រមាថ ឧកញ៉ា លាង ឃុន ដែល​គេ​ដឹងថា ជា​អគ្គនាយក​ក្រុម ហ៊ុន​ជីពម៉ុង​គ្រុប​ដ៏​ល្បី ល្បាញ តាម​ហ្វេ​សប៊ុក មាន​អា​ខោ​ន​ឈ្មោះ Sri Nika ដោយ​បក អាក្រាត ពី​អំពើ​អាក្រក់ នឹង​ជា​អំពើ​បាបកម្ម​ផងដែរ របស់​លោក​ឧកញ៉ា​ក្មេង​ឈ្មោះ លាង ឃុន ដែល​បាន​បង្ខំ​អោយ​នាង​យក​កូន​ចេញពី​ផ្ទៃ ។ 

​ទោះបីជា​ព័ត៌មាន​នេះ​បាន​បែកធ្លាយ​ល្បី​សុះសាយ ក្នុងសង្គម facebook និង​តាម​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​អន​ឡាយ​ព្រោងព្រាត​យ៉ាង ណាក៏ដោយ មកដល់ ពេលនេះ គេ​នៅ​មិន ទាន់​ឃើញ​ឧកញ៉ា លាង ឃុន បញ្ចេញ​ប្រតិកម្ម ឬ ឆ្លើយតប​ចំពោះ​វីដេអូរ របស់ នាង ឃុន ស្រី​ស្រស់ នៅឡេ​ី​យ​ទេ ។

​ដោយឡែក អង្គភាព​ព័ត៌មាន ភាគច្រើន ដែល​បាន​បង្ហោះ​ព័ត៌មាន​ស្តីអំពី​ករណី ខាងលើនេះ ក៏​ត្រូវ​បាន​លប់ចេញ ឬ​ទម្លាក់ ព័ត៌មាន​នេះ​ចោល​ផងដែរ មិនដឹងថា មកពី មូលហេតុ​អ្វី ? ឬ​មាន ការគាបសង្កត់​ពី​ភាគី ពាក់ព័ន្ធ​ណាមួយ ? ឬ ក៏​មាន​អាថ៌កំបាំង​អ្វី​នោះ ទេ ? ។

​ដោយឡែក​គណនី ហ្វេ​សប៊ុក ឈ្មោះ Sri Nika ក៏​មាន​គេ​ចូល​ទៅ​គ្រប់គ្រង​លប់​ព័ត៌មាន ដែល​ពាក់ព័ន្ធ ឧកញ៉ា លាង ឃុន ចោល​អស់​ដែរ ?  ។ ឯ ខាង​ស្នងដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក៏​មិន ទាន់​ប្រកាស​ព័ត៌មាន​ជា ផ្លួវការ ស្តីអំពី ករណី នៃ ការធ្វើ​កោសលវិច្ច័យ​លើ សាកសព​នារី​រងគ្រោះ និង​បង្ហាញ​ពី​ការ​ស៊ើប អង្កេត​នៅ​ឡើយ​ទេ ? ។ មហាជន​កំពុងមាន​ចម្ងល់ និង​មន្ទិល​ខ្លាំង ចំពោះ​ករណី​នេះ ព្រោះ​តាម​បណ្តាញ​សង្គម​ខ្លះ​គេ​កំពុង​ក្រូម៉េ​សាច់ រឿង ? ។​

​ទាក់ទិន​ការលើកឡើង របស់​មហា ជន​ជុំវិញ​ករណី​នេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ឧកញ៉ា លាង ឃុន បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)