បែកធ្លាយ​ក្រុម គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ បែប​ពុករលួយ !
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា  រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក​ខាងលើនេះ​តែងតែ​បង់លុយ តាម​ការកំណត់ របស់​ជំនាញ​ប្រចាំ​ច្រក​ដែល​ឈរ​ចាំ​យក​លុយ ជា​ថ្នូរ​ការ​មិន​បង្ក្រាប​បើកភ្លើង​ខៀវ​ឲ្យ​ចរាចរ​ឆ្លងកាត់​តាម​ច្រក​នេះ​យ៉ាង​រលូន ដោយ​មិន​ចេញ​វិក្កយបត្រ​អ្វី​នោះ​ទេ !« បង់​ចូល​ហៅ​មន្ត្រី​ពុករលួយ​!​មិន​ប្រាកដ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទាំងអស់​នោះ​ឡើយ​» ទាំងនេះ​គឺជា​ទម្លាប់​របស់​មន្ត្រី​ប្រចាំការ​នៅ​តំបន់​នេះ​ដែល​មាន​ការសហការ​គ្នា​យ៉ាង​ស្អិតរ​មួ​ត ។​

​ប្រភព អាជីវករ អ្នក​ដឹកទំនិញ គ្រឿង​ជ័រ កៅអី​ខ្សែរ​បាវ​តាម​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ ចេញ​ពី​វៀតណាម ចូល​មក​លក់ នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម បាន​អះអាង​ប្រាប់ ថា​ដឹក​មួយ​ជើង​បង់លុយ​ឲ្យ​ស្នាក់កា​រច្រកទ្វារ ព្រំដែន​អន្តរជាតិ ម៉ឺន​ជ័យ ចំនួន​១០​ម៉ឺន​រៀល និង​បង់​ឲ្យ​ការិយាល័យ​គយ​ច្រកទ្វារ​ចំនួន​២០​ម៉ឺន​រៀល ទម្រាំ​ចេញផុត​ព្រំដែន អស់​៣០​ម៉ឺន​រៀរ ក្នុង​មួយ​ជើង ។​

​ប្រភព​ដដែល​បាន បន្តថា រាល់​ការបង់​លុយ​របស់​ខ្លួន គឺ​មិន​ដែល​មាន​ក្រដាស់​ស្នាម​អ្វី​ទេ ហុច​លុយ​ផ្ទាល់​ដៃ​ឲ្យ​មន្ត្រី​រហូត​។ ជាមួយគ្នា​នោះ​ម្ចាស់​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ បាន​អះអាង​ប្រាប់​ដែរ​ថា​ខ្លួន​ដឹក​ផ្លែឈើ​ចូល​ពី​វៀតណាម​១​ជើង បង់​ឲ្យ​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ព្រំដែន​ម៉ឺន​ជ័យ ១០​ម៉ឺន​រៀល និង​បង់​ឲ្យ​គយ​១៥​ម៉ឺន​រៀល ។​

​លុះ​ចេញផុត​ច្រក​ហើយ បន្ត​បង់​ឲ្យ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៨ ឃុំ​ដូន​កឹង ចំនួន​៣០​ម៉ឺន​រៀល​ទៀត អាជីវករ​រូបនេះ​បាន​លើកឡើង​ដែរ​ថា រាល់​ការ​បង់លុយ គឺ​មិន​ដែល​មាន​លិខិតស្នាម​អ្វី​ទេ ។​
​សម្រាប់​រថយន្ត​ចំណុះ​៥​តោន​ភ្លៅ​៣​ដឹក​បន្លែ​បាន​ប្រាប់  ស្រដៀង​គ្នា​ថា ដឹក​១​ជើង​បង់​ឲ្យ​គយ​ច្រកទ្វារ​ព្រំដែន​ម៉ឺន​ជ័យ ចំនួន​៤០​ម៉ឺន​រៀល បង់​ឲ្យ​ប្រធាន​ស្នាក់ការ​១១​ម៉ឺន​រៀល​។ ព្រោះ​តែ​ពុំ​មាន​ឯកសារ មក​តាមផ្លូវ​ត្រូវ​បង់​ឲ្យ​គយ​ច​ល័យ ផ្លូវជាតិ​លេខ​៨ ដែល​មាន​ស្នាក់ការ​នៅ​ឃុំ​ដូន​កឹង​។ ចំនួន​៣០​ម៉ឺន​រៀល​ទៀត និង​បង់​ឲ្យ​គយ​សាខា​ខេត្ត​ព្រៃវែង ដែល​ចាំ​យកលុយ ត្រង់​ចំណុច​ខាងកើត​រង្វង់​មូល ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ ចំនួន​២៥​ម៉ឺន​រៀល​ទៀត​។​
​លុះ​ចូល​ទឹកដី​ខេត្ត​កណ្ដាល បង់​ឲ្យ​គយ​និង​រដ្ឋាករ​ខេត្ត​កណ្ដាល ចំនួន​២៥​ម៉ឺន​រៀល​ដែរ​។​
​បើ​សរុប​ដឹក​បន្លែ​១​រថយន្ត ចំណុះ​៥​តោន​ទម្រាំ​ដល់​ភ្នំពេញ កន្លែង​បោះ​ដុំ ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ អស់​ជាង​១​លាន​រៀល ។ ឈ្មួញ​រូបនេះ​ក៏បាន​លើកឡើង​ដូចគ្នា​និង​អាជីវករ​ផ្សេងៗ​ទៀត​ដែរ គឺ​បង់លុយ​ផ្ទាល់​ដៃ​មិនមាន​ក្រដាស់​ស្នាម​អ្វី​ឡើយ​។​

​ចំពោះ​ការលើកឡើង​ខាងលើ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​ភាគី​ពាក់ព័ន្ធ ការិយាល័យ​គយ​និង​រដ្ឋាករ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ និង​លោក កាង លាង ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​ព្រៃវែង មិន​អាច​បកស្រាយ​ដែរ​នៅ​ថ្ងៃ​ចេញផ្សាយ ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)