​សង្វៀន មាន់​ជល់ បៀ​រ អាប៉ោង យូគី​បើក​លេងនៅ​ភូមិ​ចំការ​ដូង​ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប​ លឺថា ម្ចាស់សង្វៀន យកលុយញាត់មាត់សមត្ថកិច្ច​ រួច​អស់​ហើយ​ទើប​មិន​បង្ក្រាប !!!
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា    សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ  មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ​សប្បាយ​ហោ៑កញ្ជ្រៀវ​លាន់​កងរំពង​(​ចាញ់ឈ្នះ​រាប់ពាន់​ម៉ឺន​ដុល្លារ​) តើ​ហេតុផល​អ្វី​បានជា លោក កែ​ន សត្ថា  អភិបាលខេត្ត​កែប និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប ម្តេច​មិន​បង្ក្រាប បណ្ដែតបណ្ដោយ​ឲ្យ​សង្វៀន ជល់​មាន់ អាប៉ោង និង​យូគី​នៅ​ភូមិ​ចំការ​ដូង​បើក​លេង​ល្បែងស៊ីសង​បាន​តាម​អំពើ​ចិត្ត  ឬ​ក៏​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត​ទទួលបាន​លាភ​ស​ក្ករៈពី​មេ​បន​ល្បែង​រួច​អស់ហើយ​?​។​

​ប្រព​ភ​បាន​បន្តទៀតថា សង្វៀន មាន់​ជល់ បៀ អាប៉ោង យូគី បើក​លេង​ជា​យូ ឆ្នាំ​មកហើយ​មិន​មាន​ការបង្ក្រាប​នោះទេ ? មហាជន​ជាច្រើន​បាន​រិះគន់​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប មិន​ហ៊ាន​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី ដែល​មាន​ទីតាំង​ចំណុច​ចំការ​ស្វាយ​ជាប់​ផ្លូវ រទេះភ្លើង ស្ថិតក្នុង​ភូមិ​ចំការ​ដូង ឃុំ​.​ស្រុក​ដំណាក់ ចង្អើរ​ខេត្ត​កែប បច្ចុប្បន្ន កំពុងបើក​លេង​យ៉ាង​រលូន​មិន​រំខាន​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ក្នុង​មួយ​ថ្ងៃៗ ម៉ូតូ​ដែល​អ្នក ញៀន​ល្បែង​ចូល​ទៅ​លេង​រាប់រយ គ្រឿង បើ​រថយន្ដ​វិញ​មិន​ក្រោម ​៦០ -៧០ គ្រឿង​នោះ​ទេ​ហើយ​សុទ្ធតែ​រថយន្ដ​ស៊េរី​ទំនើបៗ​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា ម្ចាស់​សង្វៀន មាន់​ជល់ បៀ អាប៉ោង យូគី ខាងលើ មាន​អំណាច​និង​ផ្ដល់​លាភ​ស​ក្ករៈ​ដល់​អាជ្ញាធរ សមត្តកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូល ដ្ឋា​ន ស្រុក ខេត្ត ទើប​មិន​បង្ក្រាប​។​

​ប្រភព​បញ្ជាក់ថា សង្វៀន មាន់​ជល់ អាប៉ោង យូគី​ភ្នាល់​ចាញ់ឈ្នះ​លុយ​រាប់រយ រាប់ពាន់ រាប់​មុឺន​ដុល្លា ហ៊ោ កញ្ច្រៀវ​ទ្រហឹង​អឺងកង​រំខាន​ដល់​ប្រជាពលរដ្ឋ​ទៀត​ផង ។ ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ ក៏ដូចជា​មហា ជន សូម​សំណូមពរ​ដល់​សម្ដេច ក្រឡា​ហោម ស ខេង  រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ​នគរបាល​ជាតិ មេត្តា​ពិនិត្យ​មើល​មន្ត្រី អាជ្ញាធរ​សមត្ថកិច្ច​ក្រោម ឱ​វ៉ាទ​ផង​ទាន​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ដាស់តឿន​ជា​ច្រើនលើក​ច្រើនសារ​នេះ​បាន​ធ្វើដំណើរ​មក​ដល់​ចំ ណុ​ច​អភិក្រម​ទី​៥​ហើយ ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​ចាប់ពី​ពេលនេះ​តទៅ មេ​ប៉ុស្តិ៍ មេឃុំ ចៅ សង្កាត់ ចៅហ្វាយស្រុក​ខណ្ឌ ចៅហ្វាយខេត្ត​រាជធានី​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំងខ្លា​បំផុត​ដោយ​ចុះ​ល្បាត​តាមដាន​រកមើល​ទីតាំង​ដែល លួចលាក់​បើក​ល្បែងស៊ីសង​ដោយ ខុស​ច្បាប់​ដូចជា​ល្បែង ជល់​មាន់ បៀ​អាប៉ោង យូគី ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​ចាក់ឆ្នោត​ចាក់​បាល់​កន្ទុយលេខ​។​ល​។​

​ស្របពេល​ដែល​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្ដល់​គោលការណ៍​និង​អាជ្ញាប័ណ្ណ​អនុញ្ញាតិឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីនអេ​ឡិ​ចត្រ​និច​តាម រយៈ​អ៊ី​ន​ធឺ​ណេត​អន​ឡាញក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា ។​

​បច្ចុប្បន្ន គេ​សង្កេតឃើញ​មាន​បទល្មើស​ល្បែងស៊ីសង​និង​សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង បាន​និង​កំពុង​កើតមាន នេះ​ជា​រឿង​ក្តៅគគុក​ដែល​មិន​គួរ​មើល​រំលង​បាន​ឡើយ ។ ក្នុងនោះ​មាន​ទាំង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ អាជ្ញា​មូលដ្ឋាន​សង្កាត់​ខណ្ឌ​ក្រុង​កម្លាំង​ជំនាញ​ច្រើន​ផ្នែក​ណាស់​ចុះ​ហេតុអ្វីក៏៏​នៅ​តែ​កើត​មាន​សង្វៀន​ជល់​មាន់​បង្កប់​ដោយ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជា​លក្ខណៈ​ទ្រង់ ទ្រាយ​ធំ​ទៀត​កើត​មាន​ទឹកដី ខេត្ត​កែប​បញ្ហា​នេះ​បើ​លោក កែ​ន សត្ថា អភិ​បា ល​នៃ​គណៈ​អភិបាល និង​លោក បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប បើ​ពិតជា​មិន​បាន​ជាប់​ពាក់ព័ន្ធ​និង​ផលប្រយោ ជន៍​នោះ​ទេ គួរតែមាន​វិធានកា​រទប់ ស្កាត់​និង​បង្រា្ក​ប ផង​ទាន ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)