​រដ្ឋបាល​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិញ​ដៅ​អនុវត្ត​បន្ត​ខែ​មិនា ឆ្នាំ​២០២០
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ក្រចេះ​៖ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០  ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិញ​ដៅ​អនុវត្ត​បន្ត​ខែ​មិនា ២០២០ ។

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​កិច្ចការ​មួយចំនួន នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ ក្នុងពេល​បច្ចុប្បន្ន ពី​ផល​វិជ្ជមាន និង​ផលប៉ះពាល់​ដែល ក្រុង ស្រុក បានលើកឡើង​មតិ ដែល​បាន​រិះគន់ ពី​ប្រជាពលរដ្ឋ​មួយចំនួន លើក​ក្នុង​វេទិកាសាធារណៈ ក្នុង​នោះ​ដូចជា​៖ បញ្ហា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​បរិស្ថាន រួម​បញ្ហា​មួយចំនួន
​ចំពោះ​បញ្ហា អសកម្ម​មួយចំនួន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ៖ ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង និង​បង្កើន​សកម្មភាព​ការងារ ក្នុង​ការដោះស្រាយ​បញ្ហា ដែល​ប្រជាពលរដ្ឋ​បាន​ស្នើឡើង ហើយ​ត្រូវតែ​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា និង​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ។ ម្យ៉ាងវិញទៀត គ្រប់​មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត ត្រូវតែ​បោសសំអាត​បរិវេណ​ទីធ្លា​ក្នុង​មន្ទីរ​អោយបាន​ស្អាត និង​ចូលរួម​ដាំ​ដើមឈើ​ទាំង​គ្នា ហើយ​ជា​ភាព​ទាក់ទាញ និង​សោភ័ណភាព​របស់​ខេត្ត ដែល​ជាប់​ទៅ​និង​ដង​ទន្លេមេគង្គ​ផង ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សន៍​ខេត្ត​ក្រចេះ​បាន​កាន់តែ​ច្រើនឡើង និង​ដើម្បី​ប្រកួតប្រណាំ​ទីក្រុង​ស្អាត​យក​ផ្កា​រំដួល​៣​ទង  ។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល ក្រុង ស្រុក ដែល​កន្លង​មក​ខិតខំ​បំពេញ  តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ ក្នុង​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ។ ក្នុងនោះដែរ ឯកឧត្តម​ក៏​បាន​ដាក់​នូវ​បទបញ្ជា និង វិធានការ​មួយចំនួន ដល់​គ្រប់​សមត្ថកិច្ច​នៃ​កងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការ​ឯកភាព​ក្រុង ស្រុក ក្នុង​ការគ្រប់គ្រង​នូវ​រាល់​សភាពការណ៍​ដែល​កើតមានឡើង​នៅ​តាម​មូលដ្ឋាន ក្នុង​ការបញ្ចៀស​នូវ​រាល់​បាតុភាព​ផ្សេងៗ​នៅតាម​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើ​ការជំរុញ​លើ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ក្នុង​ការធានា​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ម្យ៉ាងទៀត​ត្រូវ​ក្តាប់​ឱ្យ​បាន​នូវ​រាល់​សមាសភាព ដែល​តែង​បង្ក​ភាពអសន្តិសុខ​នៅក្នុង​មូលដ្ឋាន សំខាន់​ក្រុម​ក្មេង​ទំនើង មុខសញ្ញា​ជួញដូរ​ផ្លូវភេទ គ្រឿងញៀន និង បទល្មើស​ព្រៃឈើ​ជា​ដើម ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)