​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​
(ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ2020) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​បរិបូណ៌ បាន​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក ក្រោម​អធិបតី ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក យឹម សារិន អភិបាលស្រុក លោក ឃួន សៅ​រុំ ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លៀង ជុំ​សុបិន្ត នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​លោកស្រី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក មេឃុំ ស្មៀនឃុំ លោកគ្រូ អ្នកគ្រូ តំណាង​អង្គការ​សង្គម​ស៊ីវិល​សរុប ១៥៦​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អម សុភា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា​៖ ការដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​បរិបូណ៌ នេះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ​និង​ធនធាន​ឱ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ក្នុង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិ អំណាច និង​ធនធាន​ទាំងនោះ​សម្រាប់​ការផ្តល់សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័​ន្ន និង​សមធម៌​សង្គម​។​

​បន្ថែម​ពី​នោះ ការដាក់​ឲ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​នា​ពេល​នេះ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​បន្ថែមទៀត គឺ​៖
១-​ការគ្រប់គ្រង​រដ្ឋបាល​ស្រុក តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដែល​មាន​លក្ខណៈ​ពេញលេញ ដើម្បី​បង្កើត ជំរុញ និង​ធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។​
២-​ការផ្លាស់ប្តូរ​នូវ​ខ្សែ​គណនេយ្យ និង​របៀបរបប​នៃ​ការបំពេញ​ការងារ មានន័យ​ថា រដ្ឋបាល ស្រុក​ដែល​ជា​តំណាងឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន នៅ​ថ្នាក់​រដ្ឋបាល​របស់​ខ្លួន ត្រូវ​ដើរតួនាទី​ក្នុង​ការសម្របសម្រួល ដឹកនាំ​គ្រប់​សកម្មភាព ឬ​កិច្ច​ការងារ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​រដ្ឋបាល​ស្រុក ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ចំពោះ​វិស័យ​ដែល​ក្រសួង ស្ថាប័ន​នីមួយៗ ទទួលខុសត្រូវ​។​

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ដើម្បី​គាំទ្រ និង​ជំរុញ​ការអនុវត្ត​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​នូវ “​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​” រយៈពេល​១០​ឆ្នាំ (២០១០-២០២០) គិត​រហូត​មកដល់ពេលនេះ យើង​បាន​រួម​សហការ​គ្នា​រៀបចំ និង​អនុវត្ត​កម្មវិធី​ជាតិ​នេះ​អស់​រយៈពេល​០៩​ឆ្នាំ​ហើយ ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​គួរឱ្យកត់សម្គាល់ រួម​មាន​ជាអាទិ៍​៖
១).​ការរៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
២).​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ​
៣). ការបង្កើត​មូលនិធិ​ឃុំ សង្កាត់ និង​ក្រុង ស្រុក រួម​ទាំង​ការ​ធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ​
៤). ការរៀបចំ​ប្រព័ន្ធ​កសាង ផែនការអភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ និង​
៥). ការកែសម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួម​ទាំង​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។​

​ទនឹ្ទមនឹងនោះ ឯកឧត្តម​អភិបាលរង បាន​ជម្រុញ​ឱ្យ​ថ្នាក់ដឹកនាំ​ស្រុក ក៏​ដូច​ជា​មន្ត្រី​ដែល​បាន​ប្រកាស​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នេះ ត្រូវខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​គូសបញ្ជាក់ថា នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចំនួន ២០៣ ដែល​មាន​ចំនួន​មន្ត្រី​សរុប ១៩.៦១២​នាក់ ក្នុង​នោះ​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ចំនួន ១៦.០៨៨​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន ៣.៥២៤​នាក់ ។ ដោយឡែក​មន្ត្រី​ដែល​ត្រូវបាន​ប្រកាស​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ទឹកផុស​សរុប​៤៩​នាក់​ដែល​បាន​រៀបចំ​មុខតំណែង​ថ្មី និង​បាន​មកជួបជុំ​គ្នា​ដើម្បី​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​នេះ គឺ​សំដៅ​បង្កលក្ខណៈ​ឱ្យ​មន្ត្រី បុគ្គលិក​អាច​ចាប់ផ្តើម​ដំណើរការ​បំពេញ​ការងា​រ​របស់​ខ្លួន​ស្របតាម​មុខ​តំណែង​ដែល​បានរៀបចំ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នាពេលនេះ ៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)