ឯកឧត្តម ឱម​យ៉ិន ទៀង ប្រធាន អង្គភាព​ប្រឆាំង​អំពើ​ក​រលួយ គួរ​ដាក់​ការស៊ើបអង្កេត​លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក !
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​។​ហើយ​បាន​ធ្លាយ​រឿង លោក យី ថុល ដែល​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ថ្មីៗ​នេះ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​និង​បក្ខពួក​យ៉ាង​គឃ្លើន​គ្មាន​ញញើត​និង​អង្គភាព​ACU​។

​ប្រភព​បន្តថា​លោក យី ថុល បាន​យក​បទពិសោធន៍​នៃ​អំពើ​ពុករលួយ​កាល​ធ្វើជា​មេ​ការិយាល័យ​គយ​នៅ​ច្រក​៤០០ ស្រុក​សំឡូត ខេត្ត​បាត់ដំបង មក​អនុវត្តន៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត យ៉ាង​ពេញទំហឹង​.​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពត មួយចំនួន​បាន​លួច​បង្ហើប​ថា​លោក យី ថុល ប្រធានការិយាល័យ​គយ​ព្រែក​ចាក កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ច្រើន​រូបភាព​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយ​ខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សូម្បី​តែ​ទឹក​ស៊ុប​ក៏​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក យ៉ាង​រាលដាល​ដោយ​មិន​គិត​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តិច តួច​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក​និង​បក្ខពួក​ឈ្មោះ រស់ សាត ព្រមទាំង​បរិវារ​២​នាក់​ទៀត​កំពុង​គៀប​យក​លុយ​ពី​ពួក​គាត់​យ៉ាង​កំរោល​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូច តាច​បានបញ្ជាក់​ថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់ កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​ទេ​ព្រោះ​លោក យី ថុល និង​បក្ខពួក​គៀប​យក លុយ​លើ​តុ​ក្រោម​តុ​ច្រើនៗ​ពេក​។​

​ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ឯកឧត្តម គុណ ញឹម ជា​មេ​គយ​ធំៗ​ជាពិសេស​ឯកឧត្តម ឱម​យិុន ទៀង  ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​នូវ​អំពើពុករលួយ​របស់​លោក យី ថុល និង​បក្ខពួក​ជា បន្ទាន់​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង ទៅ​នេះ​រឿងអាស្រូវ​របៀប​ពុករលួយ​របស់លោក យី ថុល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ​បើក ក៏​កាយ​ជា​បន្ត បន្ទាប់​បែកធ្លាយ​ដល់​ក្រុមអ្នកកាសែត​មក​ថត​ផ្សាយ​ផ្ទាល់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ធ្វើអោយ​មាន​ការផ្ទុះ​អំពើហឹង្សា​ដាក់​គ្នា​ផង​ដែរ​។​

​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើ​របៀប ពុករលួយ​របស់លោក យី ថុល នៅ ឡើយ​ទេ​?​។​

​ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​លោក យី ថុល នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​។​

 ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​កំពត មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក យី ថុល កំពុង​ប្រព្រឹត្ត​តាមរបៀប​អំពើ​ពុក រលួយ​ជា​ច្រើន​រូបភាព​គៀប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំ​មាន​ការ យោគយល់​ឡើយ​។​

​ប្រភព​ខ្លះទៀត​បាន​បង្ហើប​ថា​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​និង ទំនិញ​បង់ពន្ធ​មិន​គ្រប់​ទំនិញ​ក្លែងភេទ​នាំចូល​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយ​ខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។​

​ប្រភព​បានឲ្យដឹង​ថា​សូម្បី​តែ​ទឹក​ស៊ុបក៏ លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរ ជាតិ​ព្រែក​ចាក​ដោយ​មិន​គិត​ពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ គឺ​គិតតែ​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បានឲ្យដឹងថា លោក យី ថុល អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​ដោយ សារ​មាន​ការឃុបឃិត​បើក ដៃ​ពី​សំណាក់ លោក ហេង សំបូរ ដែលជា ប្រធាន​សាខា គយ​និង​រដ្ឋាករ​ខេត្ត កំពត ផងដែរ​។​

​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក ហេង សំបូរ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ទេនោះ​គឺ លោក យី ថុល និង​បក្ខពួក​បរិវារ​មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទំ​ក្លែងភេទ​ទំនិញ​យ៉ាង​ពេញ បន្ទុក​ដូច​សព្វថ្ងៃ​នេះ​ដែរ ។​កាល​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ជម្លោះ​កើតឡើង រវាង​លោក​មេ​គយ​ច្រកទ្វារ និង​បក្ខពួក​ខ្លួន​២.៣​នាក់​ហក់​ស្ទុះ​ចាប់យក​កាម​មេ​រ៉ា​អ្នកសារព័ត៌មាន​កំពុង​ថត​ចាប់​រូបភាព​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ប៉ុន្តែ​មិនដឹងថា ជា​មុខទំនិញ​អ្វី​នោះ​ទេ​ទើប បាន​លោក​មេ​គយ​ច្រកទ្វារ​ស្លន់ស្លោ​យ៉ាង​ដូច្នេះ​។​

​ពាក់ព័ន្ធ​នូវ​ការរិះគន់​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ហេង សំបូរ និង​លោក យី​ថុល​បាន​នោះ​ទេ​?​នៅ​ថ្ងៃ​ចេញផ្សាយ យើងខ្ញុំ​រងចាំ​នូវ​ការពន្យល់​បកស្រាយ​ពី លោក ហេង សំបូរ ប្រធាន សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពត​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរ ជាតិ​ព្រែក​ចាក​និង​បក្ខពួក​រាល់​ម៉ោង​ធ្វើការ​៕

 

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)