​ពលរដ្ឋ​កម្ពុជា​ព្រួយ​បា​រម្ភពី​សន្តិសុខ​សង្គម បើ​ជនជាតិ​ចិន​នៅតែ​អាច​ប្រើ​អាវុធ​ខុសច្បាប់​បាន ?
(ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ព្រះសីហនុ​៖  កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ចិន​បាញ់សម្លាប់​ចិន​គ្នាឯង នៅ​ក្នុង​ឡាន Highlander ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2X-3970 ហើយ​រុញ​ទម្លាក់​សព​នៅ​កណ្តាលផ្លូវ​ដោយ​គ្មាន​រអែង​ច្បាប់ ខណៈ​ដែល​ចរាចរណ៍​កំពុង​ចង្អៀត​ណែន នា​កណ្តាលថ្ងៃត្រង់​តែម្តង​។ ហេតុការណ៍​នោះ​បាន​កើតឡើង នៅមុខ​សណ្ឋាគារ​ខ្សាច់​ស ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ហេតុការណ៍​ភ្លាមៗ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា បុរស​ជនសង្ស័យ​ចំនួន ២​នាក់ ជា​ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច កំពុង​តាមរក​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ ប៉ុន្តែ​ចំពោះ​មូលហេតុ​នៃ​ការបាញ់សម្លាប់​បុរស​ជនជាតិ​ចិន​នោះ សមត្ថកិច្ច​មិន​ទាន់​ប្រកាស​ឲ្យដឹង​នៅឡើយ​ទេ​។​

​ករណី​ជនជាតិ​ចិន​មាន​កាំភ្លើង​បាញ់​សម្លាប់​គ្នា និង​បង្ក​អំពើ​ហិង្សា​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចិន​ចូលមក​រកស៊ី និង​រស់នៅ​ច្រើន​នោះ គឺ​បាន​កើតឡើង​ជា​ញយ​ដង​រួចមកហើយ​។ ករណីនេះ នាំឲ្យ​មាន​ការ​ចោទសួរ​ថា តើ​ចិន​ទាំងនោះ បាន​កាំភ្លើង​មកពីណា​? ហើយ​អង្គភាព​ណា​ផ្តល់ឲ្យ​? តើ​មាន​លិខិតអនុញ្ញាត​ឬ​អត់​? ឬ​ជា​អាវុធ​ខុសច្បាប់​? ករណី​នេះ​គប្បី​ត្រូវ​ស្រាវជ្រាវ​ឲ្យបាន​ល្អិតល្អន់​។​

​យ៉ាងណាក៏ដោយ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដែល​សមត្ថកិច្ច ហាក់​បណ្តែតបណ្តោយ​ឲ្យ​អ្នកទេសចរ ឬ​អ្នក​រកស៊ី​ជា​ជនបរទេស ពិសេស​ចិន​មាន​កាំភ្លើង ហើយ​បើ​ទោះបីជា​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ណាក៏ដោយ ដែល​ចេញ​លិខិតអនុញ្ញាត​ច្បាប់ ឲ្យ​ចិន​មាន​សិទ្ធិ​កាន់​កាំភ្លើង​នោះ គួរតែ​មាន​ស្មារតី​សន្តិសុខ​និយម ជាតិនិយម ឬ​កម្ពុជា​និយម​ផង​។​

​ដូច្នេះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​យើង គួរ​ត្រូវ​គិត​វែងឆ្ងាយ មិន​គួរ​មាន​បុគ្គល​ណាមួយ ហ៊ាន​ឲ្យ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង ទៅ​ទៅ​ឲ្យ​ជនជាតិ​ចិន​ទាំងអស់​នោះ​ទេ ពី​ព្រោះ​ជនជាតិ​ចិន ជាទូទៅ​មាន​ចរិត ឆេវឆាវ​កោងកាច​ណាស់ ហើយ​នៅពេល​មាន​បញ្ហា​ដូចនេះ នាំ​ឲ្យ​ខូច​មុខមាត់​ប្រទេសជាតិ ហើយ​បង្ក​ជា​សំណួរ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ថា ម៉េច​បាន​ជា​វា​ទៅ​អីចឹង​? ហេតុអ្វី​បានជា​ចិន នៅ​កំពង់សោម មាន​កាំភ្លើង​ប្រើប្រាស់​?

​ចាប់ពី​ពេលនេះ​តទៅ កងកម្លាំងប្រដាប់អាវុធ ពិសេស​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ច្បាស់​ជា​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ជាង​មុន ដោយ​សហការ​ជាមួយ​ក្រុមការងារ​ពិសេស​របស់​ក្រសួងមហាផ្ទៃ ដែល​បញ្ជូន​ទៅ​ពី​ភ្នំពេញ ដើម្បី​អនុវត្ត​ច្បាប់​តឹងរឹង​ជាង​មុន ពិសេស​លើ​ជនជាតិ​ចិន​។​

​ករណី​ចិន​មាន​កាំភ្លើង បាញ់​សម្លាប់​មនុស្ស និង​បង្កជម្លោះ​ក្នុងចំណោម​ជន​ជាតិចិន​គ្នាឯង​គឺជា​អាទិភាព មុន​នឹង​ឈាន​ដល់​ការបង្កើន​កិច្ចការពារ​សន្តិសុខ ពិសេស​បង្កា​ករណី​ចាប់​ជម្រិត ដែល​នឹង​អាច​កើតមាន​ជាយ​ហេតុ​រវាង​ចិន និង​ចិន​ផង ឬក៏​អាច​ជនជាតិ​ចិន​ខិល ខូច​មួយចំនួន​ទៅ​ថ្ងៃ​ខាង​មុខ ដែល​ពួគេ​មាន​កាំភ្លើង អាច​នឹង​ធ្វើ​សកម្មភាព បង្ក​អសន្តិសុខ​ណាមួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក៏​អាច​ថា​បាន បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច នៅតែ​បណ្តែតបណ្តោយ​បែបនេះ ឬ​ដោយសារតែ​ចង់​បាន​លុយ​ចិន​ខ្លាំងពេក​នោះ​? ៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ចិន​នៅតែ​អាច​ប្រើ​អាវុធ​ខុសច្បាប់​បាន
​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ចិន​បាញ់សម្លាប់​ចិន​គ្នាឯង នៅ​ក្នុង​ឡាន Highlander ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2X-3970 ហើយ​រុញ​ទម្លាក់​សព​នៅ​កណ្តាលផ្លូវ​ដោយ​គ្មាន​រអែង​ច្បាប់
(ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ2019)
លោក​ផ្កាយ​១​ប៉ូលិស​ដេញ​បាញ់​៥​គ្រាប់
ភ្នំពេញ​៖ ជនរងគ្រោះ​ទាំង ២​នាក់​ប្តី​-​ប្រពន្ធ ដែល​រង​ការបាញ់ប្រហារ​ពី​សំណាក់ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ឈ្មោះ ឌួង ណា​គ្រី រហូតមកដល់​ពេលនេះ ពន្លឺ​យុត្តិធម៌​មិនទាន់​មាន​នៅឡើយ​ទេ
(ថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)