ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ភ្នំពេញ ៖  ល្បែង​សង​ខុសច្បាប់​ហ្គេម​បាញ់​ត្រី យ៉ាង​ធំ​មួយ​កន្លែង​កំពុងទ​ទូល​ស្វាគមន៍​ក្មេង​ទំនេី​ងញៀន​ល្បែង ចូល​លេង​ជា​ហូរហែរ​យ៉ាង​រលូន ដែល​មាន​ទីតាំង​ចំណត​រថយន្ត​ក្រោម​ដី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។​ស្ថិត នៅ​ផ្លូវ​មុន្នី​រ៉េត​សង្កាត់​ស្ទឹង​មាន​ជយ័​១ ខណ្ឌ​មាន​ជយ័ រាជធានី​ភ្នំពេញ​។​

​បទបញ្ជា​របស់​ឯកឧត្តម ស ថេត ស្នងការ​រាជធានី​ភ្នំពេញ​ប្រកាស​ក្តែងៗ​ថា​លុបបំបាត់ឲ្យអ​ស់​នូវ​ល្បែងស៊ីស​ងទាំង ១២​ខណ្ឌ ហាក់បីដូច​គ្មាន​ប្រសិទ្ធិភាព ខណៈ​ដែល​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ចំណត​រថយន្ត​ក្រោម​ដី​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​កំពុងបើក​លេង​បង្អួត​ភ្នែក​អាជ្ញាធរ​ខណ្ឌ​យ៉ាង​រលូន​មិន​ខ្លាចញញើត​សង្ស័យ​តែ​ម្ចាស់​ទីតាំង​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​អភិបាលខណ្ឌ​និង​លោក​អធិការ​ខណ្ឌ​មានជ័យ​ហើយ​មើលទៅ​!

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ទីតាំង​បន​ល្បែង​មួយ​កន្លែង​នេះ​គេ​សង្កេតឃើញ​ក្រុម​ក្មេង​ទំនើង​តែងតែ​ចូល​មក​លេង​យ៉ាង​អនាធិបតេយ្យ​តែ​មិនឃើញ​មាន​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទប់ស្កាត់ឬ​បង្ក្រា​ប​ឡើយ​។​

​ប្រជាពលរដ្ឋ​ធ្វើការ រិះគន់​ថា​ឯណា​ទៅ​ពាក្យ​ថា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៩ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​នោះ​បើ​ភូមិ​ឃុំ​កើតមាន​នូវ​ល្បែងស៊ីសង​បើក​លេង​យ៉ាង​អនាធិបតេយ្យ​បែបនេះ​?

​សូម​រម្លឹកថា កន្លងមក​សម្ដេច​ក្រឡា​ហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​នៅ​ក្រោម​ឱវាទ​ត្រូវ​តែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​មិនត្រូវ​មាន​ការយោគយល់​ឡើយ ។​

​មិនតែប៉ុណ្ណោះ នៅ​ពេល​ថ្មីៗ​នេះ​ទៀត ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​ប្ដេជ្ញា​នឹង​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​លោក​អភិបាល​និង​លោក​អធិការ​ខណ្ឌ ត្រូវតែ​ទប់ស្កាត់​និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​កើតមាន​ក្នុង​ខណ្ឌ​ដែល​ខ្លួន​គ្រប់គ្រង​អោយ​ខាងតែបាន​ផងដែរ​ ​ដើម្បី​ធានាឲ្យបាន​នូវ​ភូមិ​ឃុំ​មានសុវត្ថិភាព ៩​ចំណុច​ជូន​ប្រជាពលរដ្ឋ​ ។

​គួរ​បញ្ជាក់​ផង​ដែរ​ ថា​នៅ​ពេល​ថ្មីៗ​នេះ លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេ​សប៊ុក​ថា​ខ្ញុំបាទ ស​ថេត ជា​អគ្គ​ស្នងការរង និង​ជា​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បាន​សង្កេតឃើញថា កន្លងទៅ ករណី​បង្ក្រាប​ទូរ​ហ្គេម​បាញ់​ត្រី​បាន​ធ្វើ​ហើយ ប៉ុន្តែ​កើតឡើង​វិញ​ជារឿយៗ​ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំ​ដាក់​បទបញ្ជា​ឲ្យ​បង្ក្រាប​ឲ្យ​អស់​ព្រមទាំង​តាមដាន​តើ ករណី​នេះ​កើតឡើង​ទៀត​ឬ​ទេ បើ​កើត​ទៀត តើ​អ្នកណា​អនុញ្ញាត​ឲ្យ​បើក​វិញ ខ្ញុំ​សង្ឃឹមថា គ្រប់​ភាគី​ទាំងអស់​និង​សហការ​ជាមួយ​ខ្ញុំ​ដើម្បី​លុបបំបាត់​រាល់​បទល្មើស​បញ្ហា​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើ​ង ដែល​កើតចេញ​ពី​កន្លែង​ដែល​មាន​ហ្គេម​បាញ់​ត្រី រួមគ្នា​ដើម្បី​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ ៕

 
 
ពត៌មានផ្សេងៗទៀត
លោក ចាន់ ពៅ
ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ
(ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ2019)
ទឹក​ជន់​លិច​ផ្លូវ
​ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង
(ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ2019)
ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈ
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2019)
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន ​សែន
ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស
ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
លោក ខៀវ សារឿន
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក៨ ច្រក
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
នាយឧត្តមសេនីយ៍ គន់ គីម
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់ ទឹកបន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​
​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ
បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក ចេង ស្រុង
ខេត្ត​ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង
(ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ2019)