បែកធ្លាយ​លោក​ងួន​កុល​ស​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កំពុង​ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ !
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក ងួន កុសល ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដើម្បី​ប្រមូល​លុយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រហែល​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សុទ្ធ​តែ​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ងួន កុសល ដើម្បី​ឲ្យ​មុខជំនួញ​របស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​បន្តទៀត​។​

​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រួច​មក​គឺ​លោក ងួន កុសល កំពុង​យក​មេរៀន​របស់លោក ហ៊ុយ សុជាតិ អតីត​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មក​អនុវត្តន៍​ដដែល​។ ប្រភព​បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​លោក ងួន កុសល ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល ហើយក៏​មាន​ការបន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ផងដែរ​។ ផ្ទុយ​ទៅ​វិញ​លោក ងួន កុសល និង​បក្ខពួក​ប្រើ​អំណាច​គាបសង្កត់​យ៉ាងខ្លាំង​ទៅ​លើ​អាជីវករ​និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​រ៉ឺម៉ក តាម​រទេះ ដោយ​ពុំ​មាន​ការយោគយល់​បន្តិច​ណា​ឡើយ ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ងួន កុសល កំពុង​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ប្រើ​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រូបមន្ត​របស់​លោក ហ៊ុយ សុជាតិ នោះ​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស ឯកឧត្តម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ចាត់វិធានកា​រទប់​ស្កាត់​អំពើពុករលួយ​របស់លោ​ក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ផង​ទាន​។​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​នេះសារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង ៕

 

 
 
ពត៌មានផ្សេងៗទៀត
លោក ចាន់ ពៅ
ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ
(ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ2019)
ទឹក​ជន់​លិច​ផ្លូវ
​ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង
(ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ2019)
ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈ
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2019)
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន ​សែន
ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស
ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
លោក ខៀវ សារឿន
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក៨ ច្រក
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
នាយឧត្តមសេនីយ៍ គន់ គីម
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់ ទឹកបន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​
​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ
បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក ចេង ស្រុង
ខេត្ត​ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង
(ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ2019)