​បែកធ្លាយ​លោក​កឹង​ឃ​ន​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នឹង​នគរបាល​ក្រោម​ឱវាទ​ចោទថា​រំលោភ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​!
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រករបៀង ៩​កន្លែង​ក្នុង​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន​ខាងកើត​មួយ​នេះ​។ ពួក​គេ​អះអាង​ថា ស្នងការ​រូបនេះ​បាន​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ច្រករបៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជនបរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​១៣ ខែ​មីនា​ឆ្នាំ​២០១៩​នេះ​បាន អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយ​ទទួល​សំណូក​តាម​ច្រករបៀង​ព្រំដែន​កម្ពុជា​-​វៀតណាម​។ អំពើពុករលួយ​ដែល​ស្នងការ​រូប​នេះ​រង​ការ​ចោទ​នោះ រួម​មាន​ការ​យក​លុយ​ពី​អ្នក​ដឹកទំនិញ ក្នុង​មួយ​រថយន្ត​ចាប់ពី ២៥​ម៉ឺន​រៀល ដល់ ៦០​ម៉ឺន​រៀល និង​មាន​ទំនិញ​ខ្លះទៀត​ចាប់ពី ១០០​ដុល្លារ ដល់ ១៥០​ដុល្លារ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​កម្ពុជា​។​

​នគរបាល​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃ​ន បាន​ប្រើ​អំណាច​គាបសង្កត់​មន្ត្រី​ស្លូតត្រង់ និង​បញ្ជូន​សាច់ញាតិ​ឲ្យទៅ​គ្រប់គ្រង​ប៉ុស្តិ៍​របៀង​គ្រប់​ច្រក ដើម្បី​យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ចូល​កម្ពុជា គ្មាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។ លោក​អះអាង​ថា ទំនិញ​ដែល​ឈ្មួញ​ជនជាតិ​វៀតណាម​នាំចូល ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ និង​សាច់ជ្រូក​ជាដើម ពួកគេ​ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រីនគរបាល​តាម​ច្រករបៀង​ទាំងនោះ ពុំមែន​បង់ពន្ធ​ចូល​រដ្ឋ​នោះ​ទេ​។​លោក​បន្ថែមថា ច្រក​សំខាន់ៗ ដូចជា ច្រក​សំរោង​ក្នុង​ស្រុក​ចន្ទ្រា ក្នុង​មួយ​យប់ៗ ស្នងការ​រួប​នេះ​អាច​ប្រមូល​លុយ​បាន​មិន​ក្រោម ១​ម៉ឺន​ដុល្លារ​នោះទេ និង​ច្រក​បុស​មន​របស់​ស្រុក​រំដូល ក្នុង​មួយ​យប់​មិន​ក្រោម ១​ម៉ឺន​ដុល្លារ​ដែរ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូលមក​កម្ពុជា​ដោយ​សេរី​។​

​លិខិត​ដែល​មាន​ហត្ថលេខា​របស់​មន្ត្រីនគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០​រូប បញ្ជាក់ថា នគរបាល​ខេត្ត​នេះ​ភាគច្រើន អស់​ជំនឿ​លើ​ការដឹកនាំ​របស់​ស្នងការ​នគរបាល​លោក កឹង ឃ​ន ដែល​ពួកគេ​ចោទថា តែង​ប្រើ​អំណាច​ធ្វើ​បាប​មន្ត្រី​ស្មោះត្រង់ បក្សពួកនិយម និង​បញ្ជូន​កូនចៅ​សាច់ញាតិ​គ្រប់គ្រង​ច្រកព្រំដែន ឬ​ហៅ​ថា កន្លែង​ខ្លាញ់​គ្រប់​ទីកន្លែង​។ ពួកគេ​ស្នើសុំ​ថ្នាក់ដឹកនាំ មេត្តា​ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង និង​ផ្លាស់ប្ដូរ​ស្នងការ​រូបនេះ​ចេញពី​តំណែង​។ ពួក​គេ​អះអាង​ថា ស្នងការ​រូបនេះ បាន​បញ្ជូន​ប្អូន​បង្កើតជា​មេ​វរៈ​ការពារ​ព្រំដែន ប្អូន​ធម៌ ជា​មេ​ប៉ុស្តិ៍​ព្រំដែន​ទួល​ស្ដី ក្នុង​ស្រុក​ចន្ទ្រា និង​ប្អូនបង្កើត​ម្នាក់ទៀត ជា​មេ​ប៉ុស្តិ៍​បុស​មន ក្នុង​ស្រុក​រំដួល និង​ក្មួយ​ប្រុស​បង្កើត​ម្នាក់ទៀត ជា​អធិការ​ស្រុក​រំដួល​។ លើសពី​នេះ​ស្នងការ​រូបនេះ​បាន​បើក​ប៉ុស្តិ៍​ភាស៊ី​មួយចំនួនទៀត តាម​ច្រកព្រំដែន​ក្រុង​បាវិត ដូចជា នៅ​ច្រក​កំពង់​ស្ពាន និង​ច្រក​កី​ម៉ែ បំណង​អនុញ្ញាត​ឲ្យ​ឈ្មួញ​បង់លុយ ជា​ថ្នូរ​នាំ​ទំនិញ​ចូល​កម្ពុជា​។​

​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ស្រុក​ចន្ទ្រា លោក ណិម សុខា ឲ្យដឹងថា ពួកគេ​តែង​ប្រទះឃើញ ពាណិជ្ជករ​ជនជាតិ​វៀតណាម​ដឹកទំនិញ ដូចជា ត្រី​សាច់ បន្លែ ផ្លែឈើ ជ្រូក និង ទំនិញ​ផ្សេងៗ ទៀត​ជាច្រើន មក​លក់​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​ជំនាញ​មិនបាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ការនាំ​ទំនិញ​ចូល​កម្ពុជា​ភាគច្រើន​ធ្វើ​ឡើង​នៅពេល​យប់​។ លោក​ថា បាតុភាព​នេះ​កើតឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ មិនឃើញ​មាន​ស្ថាប័ន​ជាតិ​ណាមួយ ស៊ើបអង្កេត ដែល​ជា​ដើមចម បង្ក​ឲ្យ​ប៉ះពាល់​មុខរបរ សុខភាព និង​អាយុជីវិត​ពលរដ្ឋ​៖ «​នាំ​សាច់ជ្រូក ត្រី​ចិញ្ចឹម​ដែល​នាំ​ចូល​មក យើង​ចេញ​តែ​មាន​ការព្រួយបារម្ភ តែ​មិនដឹងថា​អាជ្ញាធរ និង​សមត្ថកិច្ច​គេ​គិត​យ៉ាងណាទេ​? ព្រោះ​គេ​ច្រើន​តែ​ចេញ​ចូល​នៅពេល​យប់ អំពាវនាវ​ឲ្យ ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​សូម​មាន​វិធានការ​ទប់ស្កាត់​បញ្ហា ទំនិញ​ដែល​ខូច​គុណភាព មាន​ជាតិគីមី​ច្រើន​មេត្តាជួយ ត្រួតពិនិត្យ​ផង ដើម្បី​សុខភាព​ពលរដ្ឋ​ទូទៅ​»​។​

​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​សារព័ត៌មាន​យើង​មិន​អាច​ធ្វើ​ការសុំ​បកស្រាយ​ពី​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បាន​នោះ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​។​សារព័ត៌មាន​យើង​រងចាំ​បើ​ភាគី​ពាក់​ពន្ធ័ធ្វើការ​ស្នើសុំ​បកស្រាយ  នៅ​រាល់​ម៉ោង​ធ្វើការ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)