​បែកធ្លាយ​លោក យូ ហេង​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ទើបតែ​មក​កាន់​តំណែង​ថ្មីៗ ដើរ​តាម​គន្លង មេ​ចាស់ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​ចូល​យ៉ាង​ពេញបន្ទុក​ស្រង់ដើម​!
(ថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​បាត់ដំបង ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​លេខ ០១ ប​.​ប ចុះ​ថ្ងៃ​ទី ០៩ ខែតុលា ឆ្នាំ​២០១៦​ចុះហត្ថលេខា ដោយ​សម្ដេច​តេជោ​ហ៊ុន សែន ផ្ទាល់ ក្នុង​ហេតុផល​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​ជា​តម្លាភាព​លើ​ការប្រមូល​ពន្ធ​យ៉ាង​តម្លាភាព​នោះ បែរ​ជា​កំពុង​កើត​មាន​ភាព​អសកម្ម​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​បាត់ដំបង​ដែល មានឈ្មោះ យូ ហេង ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ទើបតែ​មក​កាន់​តំណែង​ថ្មីៗ​នេះ​។​

​បើ​យោង​តាម​លិខិត​បទបញ្ជា​លេខ​០១​ប​.​ប ខាងលើ​នោះ​បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស និង​សកម្ម​បំផុត​ក្នុង​ការបើក​ប្រតិបត្តិការ​បង្ក្រាប ដែល​នឹង​ចែក ចេញ ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី ០១ លំដាប់​ថ្នាក់​ជាតិ ដោយ​អន្តរក្រសួង ឯ​ប្រភេទ​ទី ០២ លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់​ខេត្ត​ដែល មើល​ទៅ​ដូច​ជា​មិន​ធម្មតា​ទេ ។​

​ផ្ទុយទៅវិញ​មកទល់ពេលនេះ​គេ​កត់សម្គាល់​ថា​បទល្មើស​គេច​ពន្ធ​កើតមាន​ស្ទើតែ​គ្រប់​ច្រក​ចេញ​ចូល​តាម​តំបន់ព្រំ​ដែន​។​

​ពិសេស​ការរត់ពន្ធ​សាំង​ក្នុង​ខេត្ត​បាត់ដំបង​នោះ​តែម្ដង​ដែល​គេ​ឃើញ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង នាបច្ចុប្បន្ន​នៅតាម​ច្រកព្រំដែន​ប៉ែក​ខាងលិច​ប្រទេស ដែល​មាន​បទល្មើស​គេច​ពន្ធ​ជាច្រើន​លើស​គេ​ខណៈ​ដែល​គយ​ខេត្ត​បាត់ដំបង​កំពង់​ប្រឹង​ស៊ី​ឡាក​ប្រឹង​អួតថា ស្ថាប័ន​ខ្លួន​កំពង់តែ​ប្រមូល​ពន្ធ​បាន​ច្រើនយ៉ាង​លើសលប់​នោះ​បែរ​ជា​បែកធ្លាយ​ក្រោម​ការ​អួតអាង​របស់ខ្លួន​នោះ​យ៉ាង​ស្ដែង​ទៅវិញ​។​

​ជាក់ស្ដែង​ការរត់ពន្ធ​សាំង និង ហ្គាស​តាម​ព្រំដែន​ប៉ែក​ខាងលិច គឺ​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​ដែល​ខាង​ក្រុម​អាជ្ញាធរ​ក៏​ទទួលស្គាល់​ផងដែរ​ថា​៖​មាន​ករណី​រត់ពន្ធ​និង​បទល្មើស​ទំនិញគេចពន្ធ​មិន​ធម្មតា​បាន​កំពង់​ធ្វើឱ្យ​បាត់​ចំណូល​ពន្ធ​រដ្ឋ​រាប់​សឹប​លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​ទៅលើ​ដៃ​ក្រុម​ឈ្មួញ នឹង ដៃ​គយ​ក្រោម​ការដឹកនាំ​របស់​លោក​មេ​គយ​ខេត្ត  ខេត្ត​បាត់ដំបង​នោះឯង​តែម្ដង​។​

​ទាំងនេះ​ជា​ការដឹកនាំ​យ៉ាង​វ​វិសមភាព​របស់​លោកនាយគ​យ យូ​ហេង មុខលុយ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ទុច្ចរិត​ដែល​រកស៊ី​គេចពន្ធ​ជា​ឈ្មួញ​ស្និទ្ធ​និង​មេ​គយ យូ ហេង នោះ​។​

​មិនតែប៉ុណ្ណោះ​លោក យូ ហេង ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​មោ​បាំងយ៉ាង​ងងឹតងងុល​ជាមួយ​ក្រុមមេ​ឈ្មួញ​ពុករលួយ​និងក៏​មិន​ដែល​ខ្វល់​ពី​រិះគន់ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះឡើយ​។​

​តាម​ការសង្កេត​គេ​បានឃើញ​មន្ត្រី​គយ​ជា​កូនចៅ​នាយគយ យូ ហេង ប្រចាំការ​តាម​ប៉ុស្តិ៍ គ្រប់​ច្រក​ចេញ​ចូល​តាម​ព្រំដែន​គឺ​មមាញឹក​បំផុត​តែ​ការ​ធ្វើ​មិនដឹង​ក្នុង​ការរកស៊ី​រត់ពន្ធ​សាំង ហ្គាស និង​ទំនិញគេចពន្ធ​របស់​ពួក​ក្រុម​ឈ្មួញ តាម​ច្រក​មួយចំនួន ដូចជា​ច្រក​សំពៅ​លូន ឡែម កំរៀង ភ្នំព្រឹក ជា​ដើម​នោះ តើ​បទល្មើស​ទាំងនេះ​អាច​នឹង​កើតមាន​ដែរឬទេ​ប្រសិនជា​ក្រុម​គយ​ដាក់​វិធានការ​ទប់ស្កាត់​មិន​ពុករលួយ​នោះ​។​

​ពាក់ព័ន្ធ​នឹង​ការ រកស៊ី​រត់ពន្ធ​សាំង និង​ទំនិញ​ផ្សេងៗ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​ការ​រកស៊ី​របស់​ពួក​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​និង​មន្ត្រី​គយ​បង់ពន្ធ​មិន​គ្រប់ នោះ គេ​សង្ស័យថា មិនមែន​លោក យូ ហេង មិនដឹង​នោះ​ទេ តែ​ទំនង​ជា​កន្ទេល​ធំ​បន្លំ​ដេក​តែ​ម្តង តាមរយៈ​ការធ្វើ​មិនដឹងមិនឮ និង មិន​បង្ក្រាប​តែម្តង ដោយ បើកភ្លើង​ខៀវ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រិត្ត​អំពើ​ពុករលួយ​ជាមួយ​ក្រុម​ឈ្មួញ​ងាយស្រួល​អោយ​ពួក​នោះ​កើប​យក​លុយ​មក​អោយ​ខ្លួន​ទប់​តំណែង​ក្រាញ​អំណាច​នោះ​។​

​ជាងនេះទៅទៀត​មតិសាធារណៈ​បាន​លើកឡើង​ថា​៖​គេ​មិន​រំពឹង​ថា​ស្ថាប័នគយ​ដែល​ជា​សាខា​គយ​ខេត្ត​បាត់ដំបង​អាច​រក​ចំណូល​ថវិការ​ជាតិ​ចូល​រដ្ឋ​នឹង​មាន​ការយកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​តាម​ផែនការ​រដ្ឋ​ដាក់ចុះ​យ៉ាង​មាន​តម្លាភាព​នោះ​ទេ​។​ហើយ​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​នានា​អោយមាន​ប្រសិទ្ធភាព​នោះគួ​តែ​ថ្នាក់​លើ​គយ​លើក​តំកើង​ស្មារតី​បទបញ្ជា​លេខ ០១.​ប​.​ប ក៏ដូចជា​ការបង្កើន​ដាក់​ការស៊ើបអង្កេត​លើ​ក្រុម​គយ​ក្នុង​ខេត្ត​នេះ​ជា​បន្ទាន់​ផង​ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​ឲ្យមាន​សមភាព​ក្នុង​ការប្រកួតប្រជែង​ធ្វើ​អាជីវកម្ម​ជា​ការលើកទឹកចិត្ត​ដល់​វិនិយោគគិន​សុច្ចរិត​ផងដែរ​។​

​ដោយឡែក​បញ្ហា​នេះ​ដែរ​គួរតែ​ឯកឧត្តម​អគ្គនាយកដ្ឋាន​គយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​គួរ​នឹង​មើលរម្លង​ពី​សកម្មភាព​របស់​មេគ​យ យូ ហេង​នោះទេ​។​ករណី​ការលើកឡើង​ខាងលើ​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​បាន​នោះទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)