សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង​សារជាថ្មី​
(ថ្ងៃ ទី១៤ ខែមករា ឆ្នាំ2019) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ស្ទឹងត្រែង ៖ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង​សារ​ជា​ថ្មី​ទៀត​ហើយ​។ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ​កាលពី​ថ្ងៃ​ទី​៣០​ខែសីហា​កន្លងទៅ​។​

​ថ្មីៗ​នេះ សមត្ថកិច្ច​ខេត្ត​ក្រចេះ​បាន​ស្ទាក់ចាប់​ឈើ ចំនួន​១៤​ឡាន​យី​ឌុប ដែល​គេ​ស្គាល់​ថា​ជា​ឈើ​របស់ លោក ម៉ឹក  សុ​ផា​ណា​រ៉េត ហៅ​ជ័យ ដឹក​ចេញពី​បាត​អាង ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹងត្រែង​។​

​ករណី​នេះ​ត្រូវបាន​ក្រុម​អ្នកឃ្លាំមើល​ព្រៃឈើ​ដាក់​ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​បើកដៃ ឲ្យ​លោក ម៉ឹក  សុ​ផា​ណា​រ៉េត ហៅ​ជ័យ បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ក្រៅ​តំបន់​បាត​អាង​បែបនេះ​។​

​សហគមន៍​ជនជាតិដើម​ភាគ​តិច​មួយ​រូប​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ឲ្យដឹងថា រយៈពេល​ជាង​ដប់​ថ្ងៃ​មក​ហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ទឹក​និង​បន្ត​ដឹក​តាម​រថយន្ត​បា​កុង ចូល​ក្នុង​ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី ក្រោម​២​បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ ហើយ​ថា​ឈើ​ទាំង​នោះ​គេ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​

​កម្មករ​អារឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា​លោក ឧត្តមសេនីយ៍ យោធា​មួយ​រូប​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បាន​ទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក ដ៏​ធំ​មហិមា​មួយកន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងជើង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២​ដើម្បី​អារច្រៀក រួច​លើក​ឡើង​ដាក់​រថយន្ត​យី​ឌុប ដឹក​បន្ត​យកទៅ​លក់​នៅ​ព្រំដែន​ប្រទស​វៀតណាម​។​

​ប្រភព​ខាងលើ​បន្តថា ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង​និង​រថយន្ត​បា​កុង​រាប់រយ​គ្រឿង ឲ្យចូល​ទៅ កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជក្រិត្យ​យ៉ាង​អនាធិ​បតេ​យ្យ ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំង​នោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​។​

​ប្រភព​ដដែល​បន្ថែម ថា តាម​ការប៉ាន់ស្មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី ក​កោះ និង​ឈើទាល ឈ្លី​ក មិនតិច​ជាង​២​មឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ រាប់​គីឡូ​ដី​ខាងលើ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ឈើ​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ហើយ​បរិវេណ​នេះ​ត្រូវបាន​គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ​យាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ​។​

​ប្រជា​សហគមន៍​បាន​លើកឡើង​ថា ព្រៃឈើ​ដែល​ជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិន​ទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ​ទីផ្សារ​។​

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាម​ច្បាប់​កំណត់ ក៏​ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។ លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ​ធ្វើឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។​

​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា ក្រុមហ៊ុន​បាន​ដឹកឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មកហើយ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង រហូតដល់​ថ្នាក់​ជាតិ​។ សកម្មជន​បរិស្ថានរ​ក​ឃើញថា ក្រុមហ៊ុន​នេះ​បាន​ដឹក​ឈើ មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​វើន​សៃ​ខេត្តរតនគិរី ជាប់​ព្រំដែន​ឡាវ ចូល​ក្នុង​បាត​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណាម​។​
​ការលើក​ឡើង​ករណី​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​អ្នក​ឧកញ៉ា​គិត​ម៉េង​និង​លោក ម៉ឹក សុផាន់​ណា​រ៉េត  ហៅ ជ័យ បាន​នោះ​ទេ​?​ព្រមទាំង​លោក​សេង​និង​ភរិយា​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័ ។ សារព័ត៌មាន​យើង​រង់ចាំ​រាល់​ភាគី​ពាក់​ពន្ធ័បើមាន​ការស្នើសុំប​ក​ស្រាយ ៕

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)