​ក្រុមហ៊ុន ភីភី​.​ភី​ធី​(PP.PT)​កំពុង​ល្បី​ការកាប់បំផ្លាញ​ព្រៃឈើ​ព្រះរ​កា​និង​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​!
(ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ព្រះវិហារ​៖ យោង​ប្រភពពី​ខេត្ត​ព្រះវិហារ​បានឲ្យដឹងថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​(PP.PT)​បាន​នឹង​កំពុង​មាន​មុខមាត់​ក្នុង​ការទទួលបាន​សិទ្ធ​សំអាត​ដី​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​លើ​ផ្ទៃដី​ទំហំ​ជាង​៥​ម៉ឺន​ហិកតា​សម្រាប់​ធ្វើ​កសិកម្ម ហើយ​មិន​ត្រឹម​តែ​កាប់​ឈើ​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​ក្នុង​ដែន​ឧទ្យាន​ជាតិ​ដែល​ស្ថិត​នៅក្នុង​ស្រុក​ឆែប​និង​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ​ដែល​កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​នេះ​គ្មាន​អើពើ​ធ្វើ​ការចុះ​ទៅ​ទប់ស្កាត់ ឬ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការ​មួយ​ចំនួន​បានឲ្យដឹងថា​មេការ​ក្រុមហ៊ុន ភីភី​.​ភី​ធី (PP.PT) ដែល​គេ​សង្ស័យថា លោក​នាយក​ក្រុមហ៊ុន​នេះ គឺ​លោក​ហូ​ឡា សោភ័ណ្ឌ តែម្តង​ហើយ​មាន​មេការ​ឈ្មោះ ដេវីដ​ម្នាក់ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរ​កា​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំង​អស់​ពី​ព្រោះ​ឈ្មោះ ហូ​ឡា សោភ័ណ្ឌ ហើយ​និង​មេការ​ឈ្មោះ​ដេវីដ គឺជា​អ្នក​ចាត់ចែង​ប្រមូល​ទិញ​ឈើ​ហ៊ុប​ពីព្រៃ​ព្រះ​រកា យ៉ាង​រលូន ។​ហើយ​ឈ្មោះ ដេវីដ ក៏​ជា​អ្នកបែងចែក​កញ្ចប់​លុយ​ដែល​ទទួល​ពី​លោក ហូ​ឡា​សោភ័ណ្ឌ ដើម្បី​យក​ទៅ​ដោះស្រាយ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ផងដែរ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យដឹងថា ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៥​ម៉ឺន​ហិកតា​នៅ​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន សម្រាប់​ដាំ​អំពៅ​ដោយ​ពុំ​ទាន់​ឃើញ​មាន​ការដាំដុះ​អ្វី​ឲ្យបាន​ប្រាកដ​ច្បាស់លាស់​នៅឡើយ​ហើយ​បែរ​ជា​គេ​ឃើញ​ក្រុមហ៊ុន ភីភី​.​ភី​ធី (PP.PT) កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ​យ៉ាង​ពេញបន្ទុក​ជា​រៀងរាល់ថ្ងៃ​ប្រព្រឹត្តទៅ​ដោយ​ភាពរលូន​បំផុត​ទំនងជា​ក្រុមហ៊ុន​PP.PT នេះ​ពិតជា​បាន​រៀបចំ​កញ្ចប់​បែងចែក​ឲ្យ​គ្រប់​ស្ថាប័ន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ស្រុក​ក្នុង​ខេត្ត​ទាំងអស់​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​ហើយ ទើបបាន​ជា​សម្ងំ​ស្ងៀមស្ងាត់​គ្រប់​គ្នា​បែប​នេះ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​អាច​ធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត​នោះ​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី កសិកម្ម​មន្ត្រី​បរិស្ថាន ប្រចាំការ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា​នេះ​ផងដែរ ទើប​ពួកគេ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​អាច​នឹងរង​ការវិនាស​ហិនហោច​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ។​ករណី​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ា​រង្គាល​នេះ មានតែ​ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួង​បរិ​សា្ថន គួរតែ​រួមគ្នា​ពិនិត្យ​ឡើងវិញ​ជា បន្ទាន់​ចំពោះ​បទ​ល្មើ​សារ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រះរ​កា​ព្រោះ​មាន​មន្ត្រី​បរិស្ថាន​មួយចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​ខ្លាំង​ជាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទៅទៀត​ព្រោះតែ​អំណាច​របស់​មន្ត្រី​បរិស្ថាន​ជា​កម្លាំង​ពាក់កណ្តាល​ប្រដាប់អាវុធ​ដែល​បាន​ស្ពាយ​កាំភ្លើង​ដើរ​កំញើញ​ពួក​អ្នក​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ហើយ​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​។​

​ប្រភព​បាន​បន្តថា ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​តំបន់​ដែន ជម្រក​សត្វព្រៃ​ព្រះ​រកា​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​នោះ គឺ​ក្រុមហ៊ុន​ភីភី​.​ភី​ធី​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​បំពាន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់ហាមឃាត់​ជា​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​ឲ្យ​រង​ការវិនាស​មហន្តរាយ ខណៈ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ហ៊ុប​ត្រូវបាន​បើកចំហ​រដោ​យគ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​ដែនដី​ដែល​មាន​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ លោក​ប្រធាន​មន្ទីរ​កសិកម្ម លោក​ប្រធាម​ន្ទីរ​បរិស្ថាន នាយ​សង្កាត់​រដ្ឋបាល​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ មិន​អនុ​វតន៍​ច្បាប់​អោយមាន​ប្រសិទ្ធភាព ។ គេ​សង្កេតឃើញថា ក្នុង​មួយ​ប់ៗ មាន​រថយន្ត​យី​ឌុប​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​យក​ទៅ​ចូល​រោង​សិប្បកម្ម​នានា​ក្នុង​ខេត្ត​ព្រះវិហារ​និង​ដឹកជញ្ជូន​បន្ត​ចេញ​ទៅ​ខេត្ត​ឧត្តរមានជ័យ​និង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ជា​ពិសេស​ដឹក​ចេញ​ក្រៅប្រទេស​។​

​សូម​រម្លឹកថា  សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​”​បញ្ហា​ព្រៃឈើ​គឺ​ត្រូវតែ​ការពារ​ឲ្យបាន សៅ សុខា ឡើង​ឧទ្ធម្ភាគចក្រ​ល្បាត​មើល​វា​ដឹក​ចេញពី​ណា​…​អា​កាប់ៗ​ហ្នឹង​វា​កាប់​នៅ​កន្លែង​ណា​…​បើ​ឃើញ​ហើយ​ខ្ញុំ​បញ្ជា​ឲ្យ​បាញ់ បាញ់​ពីលើ​យន្តហោះ​កំទេច​វា​ចោល​តែ​ម្តង​ទៅ​ព្រោះ​វា​ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធ្ងន់ធ្ងរ​..! ហើយ​អាជ្ញាធរ​ដែនដី មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវ​មើល​ព្រៃឈើ​ទាំងមូល មិនមែនឲ្យ​មើល​ដើមឈើ​មួយ​ដើម​ប៉ុណ្ណោះ​ទេ ឬ​ក៏​ដើរ​រាប់​ដើមឈើ​ធំៗ​នៅក្នុង​ព្រៃ​ដើម្បីឲ្យ​គេ​ចូល​ទៅ​កាប់​នោះ​ជា​ដាច់ខាត​”៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)