​បែកធ្លាយ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ មានជ័យ​បើក ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ខូច​គុណភាព ពី​ប្រទេស ថៃ មក​កម្ពុជា ចាំ​រាប់​ក្បាល​ឡាន​យកលុយ !
(ថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 

​ខេត្ត​បន្ទាយមានជ័យ ៖ យោង​ប្រភព​ដែល​ស្និត​និង​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​បាន បង្ហើប​ថា ទំនិញគេចពន្ធ​ទំនិញ​ខូច​គុណភាព​ត្រូវបាន​ឈ្មួញ​តូចធំ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែ​ត​យ៉ាង​គគ្រឹក​គ​គ្រែង​រាល់ថ្ងៃ​បន្ទាប់ពី​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ចូលកាន់​តំណែង​ជា​ប្រធាន​សាខា កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន ជិត​១​ឆ្នាំ​មកនេះ​។        ហើយ​ទំនិញ​ទាំងនោះ​រួមមាន​៖​បន្លែ​ផ្លែឈើ​ត្រី​សាច់​គ្រឿងទេសឧ​ប ភោគ​បរិភោគ​គ្រឿងផ្សំ​ម្ហូប​ពិសេស​ម្ហូបអាហារ​ត្រូវបាន​គេ​ដឹង​ថា​គ្មាន ការត្រួតពិនិត្យ​គុណភាព​ពី​មន្ត្រី​ជំនាញ​ឡើយ​គឺមាន​តែ​អ្នក​រាប់​ក្បាល ឡាន យក​លុយ​តែប៉ុណ្ណោះ​ទេ​។​

​ប្រភព​ពី​មន្ត្រី​និង​សមត្ថកិច្ច​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានឲ្យដឹងថា យូរៗ​ទើប​គេ​បញ្ចេញ​ស្នាដៃ​ផ្គាប់ចិត្ត​មេ​ម្តង​ឬ​មួយ​ខែ​ត្រូវ​ធ្វើ សកម្មភាព​ចុះ​តាម​ផ្សារ​តាម​ទីប្រជុំជន​ធ្វើជា​ត្រួតពិនិត្យ​នេះ​ពិនិត្យ​នោះ ហើយ​ហៅ​អ្នកកាសែត​ថត​ផ្សាយ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​និង​មេ​កើយ​បានឃើញ​ថា​ពួកខ្លួន​បានធ្វើ​សកម្មភាព​ទប់ស្កាត់​ឬ​ក៏​យក​រូបភាព​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ប្រចាំខែ​ដូច​មែនទែន​ចឹង​។​

​ប្រភព​ខាងលើ​បាន​បន្តថា​ចំពោះ​ការបង្ក្រាប​ទំនិញ​យកទៅ​ដុតចោល និង​ការចុះពិនិត្យ​ការលក់ទំនិញ​ការផ្សព្វផ្សាយ​តាម​ផ្សារ​កន្លងមក គឺ​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​រូបនេះ​ធ្វើឡើង ដើម្បី​បិទបាំង​ភាពពុករលួយ​របស់ខ្លួន​គៀបសង្កត់​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​បែរ​ជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ មក​កម្ពុជា​ម៉ា​សេរី​តាម​ច្រក​ប៉ោយប៉ែ​ត​ទាំង​គ្រឿងទេស​បន្លែ​ផ្លែឈើ​ត្រី សាច់​ប្រហិត​និង​សាច់មាន់​ខូច​គុណភាព​មួយ​មុខៗ​រាប់​សិន​តោន គ្មាន​ការត្រួតពិនិត្យ​ឡើយ​ព្រោះ​ឈ្មួញ​ដែល​អាច​រកស៊ី​នៅ​ទី​នេះ​ត្រូវបាន​លោក​ប្រធាន​សាខា​តម្រូវឲ្យ​បង់​លុយ​ខែ​និង​បង់​ក្បាល​ឡាន​ក្នុង​១​ឡាន​១០០​បាត​(​ប្រាក់​ថៃ​)​បើ​មិន​បង់លុយ គឺ​រកស៊ី​មិន​សុខ​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា លោក សាន វិជ្ជា​សា​រ៉ាវុធ តែងតែ​យក​អំណាច​របស់​ខ្លួន​ជា​ប្រធាន​សាខា​យកឈ្មោះ​អ្នក​ធំ​នេះ​អ្នកធំ​នោះ​យក ប្រើ​ដើម្បី​ជះ​ឥទ្ធិពល​ជិះជាន់​ដល់​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ខ្លាច​ឲ្យ​ញញើត​និង​បង្ខំ​គេឯង​ឲ្យធ្វើ​ការខុស​ជំនាញ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​គឺ​ដឹកនាំ​បែប បក្ខពួកនិយម​យក​សាច់ញាតិ​និង​មនុស្ស​ជំនិត​របស់​ខ្លួន​ឲ្យធ្វើ​ការងារ កន្លែង​ខ្លាញ់​អ្នក​មាន​តួនាទី​ភារកិច្ច​បែរ​ជា​ឲ្យទៅ​ធ្វើការ​កន្លែង​ផ្សេង​ផ្ទុយ​ពី​លិខិត​ប្រកាស​របស់​ក្រសួង​ទៀតផង​។​

​ឱ វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កា​កុងត្រូល​ខេត្តបន្ទាយមានជ័យ​ជា​ញឹកញាប់ តែ​ថ្នាក់លើ​គ្មាន​ចំណាត់ការ​ឡើយ​ពិសេស​លោក​ម៉ក់​ពេជ្ជ​រឹទ្ធ​អគ្គនាយកនៃ​អគ្គនាយដ្ឋានកាំ​កុងត្រូល​មិនដឹង​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​បង់​ឲ្យ​១​ខែ​ប៉ុន្មាន​ពាន់​ម៉ឺន​ដុល្លារ​ទេ ទើប​ប្រធាន​សាខា​រូបនេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាម​អំពើរ​ចិត្ត​។​

​លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក​កាំកុងត្រូល​មិនគួរ​ព្រងើយកន្តើយ​និង​ទង្វើ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ដែល​កំពុង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​មិន​គិត ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ឲ្យតែបាន​ប្រាក់​ដាក់​ហោប៉ៅ​ចង់​នរណា​កើត អី ក៏​មិន​ខ្វល់​ដែរ ។  ព្រោះ​លោក សាន វិជ្ជា​សា​រ៉ាវុធ តែងតែ​និយាយ​ដាក់​កូនចៅ​គ្រប់រូប​ថា ការ​យក​លុយ​ពី​ឈ្មួញ​គឺ​គេ​យកមក​ដើម្បី​ដោះស្រាយ​អង្គភាព​ចិញ្ចឹម​ថ្នាក់លើ និង​ជួយ​បក្ស​ផង​ដែរ​។​

​ពាក់​ពន្ធ័​ការចោទប្រកាន់ខា​ង​លើ​នេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់​បកស្រាយ​ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​ទេ​នៅពេលនេះ ។ សារព័ត៌មាន​យើង​រង់ចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់ព្ធ័​នៅ​ម៉ោង​ធ្វើការ ៕  

 
 
ពត៌មានផ្សេងៗទៀត
លោក ចាន់ ពៅ
ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​ការងារ​លោក ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌ​ឫស្សីកែវ​ទទួល​ផែន​សេនាធិការ
(ថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ2019)
ទឹក​ជន់​លិច​ផ្លូវ
​ខេត្ត​ឧត្តរមានជ័យ​៖ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ការដឹកជញ្ជូន​កសិផល របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន នៅក្នុង​មូលដ្ឋាន​ស្រុក​អន្លង់វែង
(ថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ2019)
ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​
​ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េង​សែ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កញ្ញា នេះ ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ដាក់​ពន្ធនាគារ​រយៈ
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2019)
សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ានី ហ៊ុន ​សែន
ខេត្ត​ត្បូង ឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
ខេត្តកំពង់ស្ពឺ មាន​ក្រុម​ហ៑ុន ៣ រួមមាន ហុងកុង ស្វីស
ខេត្ត​កំពង់ស្ពឺ ៖ គម្រោង​សាងសង់​កន្លែង​កម្សាន្ត​ដ៏​ធំ ក្រោម​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ផ្សេង​គ្នា​ចំនួន ៣ រួមមាន ហុងកុង ស្វីស និង​សិង្ហ​បុរី បាន​ចាប់ផ្តើម​មាន​សកម្មភាព​ជា​បណ្ដើរៗ​ហើយ​។ គម្រោង​នេះ​ស្ថិត​នៅ​ម្តុំ​គីឡូម៉ែត្រលេខ​៥៦- ៥៧- ៥៨
(ថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ2019)
លោក ខៀវ សារឿន
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីរាយកាណ៍ ពីខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មានក្រុម ឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបងពន្ធមិនគ្រប់ ចូលប្រទេសកម្ពុជា តាមច្រកអន្តរជាតិបាវិត និងរបៀងមួយចំនួន ដូចជាច្រក៨ ច្រក
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
នាយឧត្តមសេនីយ៍ គន់ គីម
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់ ទឹកបន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ
(ថ្ងៃ ទី២៥ ខែសីហា ឆ្នាំ2019)
លោក​ឃួន​សៅ​រុំ​ក្រុមប្រឹក្សា​
​ខេត្ត​កំពង់ឆ្នាំង ​៖ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២១៩​នេះ លោក​ឃួន សៅ​រុំ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូរណ៍​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​សួរ​​​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​សប្បរ​សជ​ន​ជូន​លោក​សំរិទ្ធ ផេង​អតីត​មេឃុំ​ឆ្នុកទ្រូ​ដែល
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង ១០៧០​ម៉ែត្រ
បន្ទាយមានជ័យ ៖ ផ្លូវ​បេតុង​ប្រវែង ១០៧០​ម៉ែត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា
(ថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ2019)
លោក អ៊ី សុខ​ឡេង អភិបាលក្រុង និង លោក ចេង ស្រុង
ខេត្ត​ព្រះសីហនុ ៖ មហាជន និយាយថា ករណីរ​លំបាក់​អាគារ​៧​ជាន់​ស្លាប់​និង​របួស​ជាង​៥០​នាក់ គឺមាន មនុស្ស បី​នាក់​ជា​អ្នក​ទទួលខុស ត្រូវ​ក្នុងករណី​នោះ គឺ លោក យន្ត មីន ចៅហ្វាយ ខេត្ត លោក​អ៊ី សុខ​ឡេង ចៅហ្វាយក្រុង
(ថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ2019)