ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ​ជាត​លេខិ ៦​អា ខេត្តកំពង់ធំ​ល្បី​ថា​ជំរិត​យកលុយ​ពី​ក្រុម ឈ្មួញ​តូចតាច​បែប​ពុករលួយ​!
(ថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កំពង់ធំ ៖ យោង​ប្រភពពី​ក្រុម​ប្រជាពលរដ្ឋ រកស៊ី​ដឹក​ទំនិញ​តូចតាច​ចិញ្ចឹម​ឆ្នាំង ដែល​ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិតក្នុង​ភូមិ​ត្រើយ​ម្យ៉ាប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​រិះគន់ មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ទាំងនោះ​ថា ទោះបី​រថយន្ត​របស់​ពួក​គាត់​ដឹក​ត្រឹមត្រូវ​តាមច្បាប់ ក៏ដោយ ក៏​ជៀស​មិន​ផុត​ពី​ការ​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ដែល​ឈរជើង​នៅ​ទីនោះ​។ ដោយ​ពួកគេ​មិន​ខ្វល់​ពី​ការអនុវត្ត​តាម​តួនាទី ច្បាប់ និង លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​បានកំណត់​ឡើយ​។​

​ប្រភព ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែង​ជញ្ជើង​ថ្លឹង​រថយន្ត​បាន​ឲ្យដឹង​ថា មាន ក្រុម​រថយន្ត​យី​ឌុប​ធំៗ របស់​ឈ្មួញ​មាន​លុយ​មានអំណាច បាន​ផ្ទុកទំនិញ​លើស​ទម្ងន់​រាប់​តោន​ដឹក​បំផ្លាញ​ផ្លូវថ្នល់​និង​ស្ពាន​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ​។​ប្រភព​បន្តថា​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ជាច្រើន​គ្រឿង​បាន​បើក​ឆ្លងកាត់​ដោយ​រលូន ដោយ​គ្រាន់តែ​បើក​ចូល​ក្នុង​ជញ្ជីង​ថ្លឹង ហើយ​ចុះ​បង់លុយ​បែប​ពុករលួយ​ឲ្យ​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ​ជា​ការ​ស្រេច​។ ជា​ញឹកញាប់​គេ​ឃើញ​ព្រូឡាន​បាន​ចុះ​ពី​រថយន្ត​រត់​ប្រសាច​ទៅ​រត់ការ​បង់លុយ​ជាមុន គឺ កម្ររ​ឃើញ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ណាមួយ ត្រូវបាន​មន្ត្រី​ទាំងនោះ​បញ្ជា​ឲ្យ​រើ​ទំនិញ​ចេញ​ពី​រថយន្ត​ឡើយ​។​

​ជាងនេះទៅទៀត មហាជន​បាន​រិះគន់ ប្រធាន​និង​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ ដែល​ស្ថិតក្រោម​ក្រប​ខណ្ឌ​របស់​ក្រសួង​សាធារណៈការ ស៊ីប្រាក់ខែ​រដ្ឋ តែ​មិន​ខិតខំ​អនុវត្តន៍​តាម​តួនាទី និង​ភារៈកិច្ច​ដែល​រដ្ឋ​កំណត់ បែរជា​នាំគ្នា​ខំ​ប្រឹង​រក​លុយ តាមរបៀប​ពុករលួយ ដោយ​ច្របាច់ករ ប្រជាពលរដ្ឋ​ដឹក​ទំនិញ​តូចតាច យកលុយ​ដាក់​ហោប៉ៅ ចែកគ្នា ធ្វើ​មាន ធ្វើ​បាន​ទៅ​វិញ​។​

​ប្រភព​បន្ថែមថា ប្រសិន​រថយន្ត​របស់​ឈ្មួញ​ធំៗ មាន​លុយ មាន​អំណាច​វិញ ទោះបី​រថយន្ត​ទាំងនោះ ដឹក​អាចម៍​ដីខ្សាច់ ថ្ម ធ្វើ​អាជីវកម្ម​ពេញ​ហៀរហូរ ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​ទំនិញ​លើស​ទម្ងន់​រាប់​តោន ក៏​រថយន្ត​ទាំងនោះ​មិនបាច់​ចូល​ថ្លឹង​ក៏​បាន​ដែរ គឺ​គ្រាន់តែ​ចុះ​រត់​ចូល​បង់លុយ​បែប​ពុករលួយ​។​

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​សុើបអង្កេត​ឲ្យបាន​សុីជម្រៅ​ចំពោះ​ករណី​ខាងលើ​នេះ  ជាពិសេស ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជួន មេត្តា​ចុះ​ស្រាវជ្រាវ និង​ចាត់វិធានការ​បន្ទាន់​ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី របស់ លោក​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ​ផង​ទាន​៕

 

 
 
ពត៌មានផ្សេងៗទៀត
សម្តេច ហ៊ុន សែន
ភ្នំពេញ​ ៖ ​អ្នកសារព័ត៌មាន​ទាំងឡាយណា ដែល​សរសេរ​ព័ត៌មាន​ដោយ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ចេញទៅ​ត្រូវ​គេ​ប្តឹង​ទៅ​វិញ​នោះ នឹង​ត្រូវ​ទទួលបាន​សិទ្ធិ​ការពារ​ក្តី ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ដល់​ឱ្យ​អ្នកព័ត៌មាន​ប្រើប្រាស់​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​ចូលរួម​កាន់តែច្រើន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
ឯ​កត្តម អី​វ លាង
ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២០ ​ឯកឧត្តម អី​វ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន
(ថ្ងៃ ទី១៥ ខែមករា ឆ្នាំ2020)
៧ មករា ឆ្នាំ​១៩៧៩-៧ មករា​ឆ្នាំ​២០២០
ភ្នំពេញ​៖ ក្នុងឱកាស ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤១​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០​នេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ
(ថ្ងៃ ទី០៧ ខែមករា ឆ្នាំ2020)
ឧបត្ថម្ភ​ជូន ក្រុមគ្រួសារ អ្នកស្លាប់ ជាង ៥​ម៉ឺន​ដុល្លារ
​ខេត្ត​កែប ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ឧបត្ថម្ភ​ថវិកា​ភ្លាមៗ ដល់​ជនរងគ្រោះ និង​អ្នករងរបួស​នៅ ក្នុងករណី បាក់​រលំ​អគារ នៅ​ខេត្ត​កែប ដោយ​សព​ជនរងគ្រោះ​ម្នាក់ៗ
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប
ខេត្ត​កែប​៖ រហូតដល់​ម៉ោង​៥៖០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ចម្រុះ បាន​រក​ឃើញ​ជនរងគ្រោះ​ដែល​កប់​នៅក្នុង​គំនរ​អគារ​កម្ពស់​៧​ជាន់ រលំ​បាក់​នៅ​ខេត្ត​កែប
(ថ្ងៃ ទី០៤ ខែមករា ឆ្នាំ2020)
191229c
​ខេត្ត​រតនគីរី ៖ នៅ​ថ្ងៃ​សៅរ៍ ៣​កេ​ី​ត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៩​និង​០០​នាទី មាន​រៀបចំ​ពិធី
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
191229b
​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ម៉ន វុធី អត្តលេខ​៦២៦៤៤ អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២៩អេ
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ២​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
(ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ2019)
២០១៩១២២១
​ខេត្ត​ព្រៃវែង ៖ ក្រោយ​ពី​បើក​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក សិក្ខាសាលា​ស្តីពី សុខភាព​នគរបាល ត្រូវបាន​ប្រារព្វ​ពិធី​បិទ​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​មិគសិរ ឆ្នាំ​កុរ
(ថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ2019)