​លោក យូ ហេង ប្រធាន​សាខាគយ​និង​លោក គួន សុភាព មេ​គយ​ច្រក​រង​ការរិះគន់​ប្រព្រឹត្ត​អំពើពុករលួយ​!
(ថ្ងៃ ទី២៣ ខែសីហា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ឧតរ្តមានជ័យ ៖ យោង​ប្រភព លោក យូ ហេង ប្រធាន​សារ​ខា​គយ​ខេត្ត​និង​លោក គួន​សុភាព មេ​គយ​ច្រកទ្វារ អន្តរជាតិ​អូរ​ស្មាច់ បាន​រង​កា​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការបើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​រាប់សិប​តោន​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូ​ស្មាច់​ខេត្តឧ​ត្ត​រ​មានជយ័​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បាន​បន្តថា លោក​យូ​ហេង​ប្រធាន​សាខា គយ​និង​រដ្ឋាករ ខេត្ត និង​លោក​គួន សុភាព ប្រធាន​សាខាគយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ និង លោក ហួរ តារា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តរជាតិ អរ​ស្មាច់ បាន​ទទួល​រង​ការ​ចោទថា​បាន​និង​កំពុងតែ​តែ​ប្រព្រឹត្ត អំពើរ​ពុករលួយ​ធ្ងន់ធ្ងរ ។​

​ដោយ​ស្ថាប័ន​ទាំងបី​ខាងលើ បាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​បើកចំហរ​អោយ​មាន​ការ​នាំចូល​នូវ​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជា​ច្រើន​ប្រភេទ មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ជាក់ស្ដែង​នៅ​វេលា​ម៉ោង ៦​ល្ងាច ល្ងាច​ថ្ងៃ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ដ​ម៉ាក យី​ឌុប​ចំនួន​បី​គ្រឿង   ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦៨​ក្នុង​គី​រី​វ​ន្ដ័ សង្កាត់​កូន​គ្រាល​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ។ ដែល​សមត្ថកិច្ច​បាន​អះអាង​ថា​សុទ្ធសឹងតែ​ជា​ទំនិញគេចពន្ធ​ប្រមាណ​ជិត​មួយរយ​តោន បាន​ដឹក​ជញ្ជូន​ចេញ​ពី​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នុំពេញ​។​

​ប្រភព​បាន​បង្ហើប​ថា រថយន្ដ​ទាំង​បី​គ្រឿង​ខាង​បាន​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច​ជា​ឆ្នាំ​មកហើយ បាន​បង្កប់​នូវ​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ ដូចជា​ប្រេង​ម៉ា​ស៊ី   ទូរ​សព្ទ័​ដៃ​ទំនើប​និង​គ្រឿង​អេលិចត្រូនិច​ជាច្រើន​ប្រភេ​ទទៀត​។ ដែល​មាន​ទីតាំង​សំរាប់​សាង​ទំនិញ​ដ៏​ធំ​មួយ​នៅ​ក្បែ​ច្រក​ទ្វារ​អន្តរជា​តិ​អូ​ស្មាច់​នោះ​តែម្ដង​។​

​សមត្ថកិច្ច​បាន​បន្ដថា ក្រោយពី​បាន​បង្ក្រាប​ទៅលើ​រថយន្ដ​យី​ឌុប​ដឹក​ទំនិញ​គេច​ពន្ធ​ទាំង​បី​គ្រឿង​ខាង​លើ​ក​បាន​រកឃើញ​នូវ​ស្លាក​លេខ​រថយន្ដ​ក្លែងក្លាយ ដោយ​ក្នុង​រថយន្ដ​មួយគ្រឿង មាន​ស្លាក​លេខ​ក្លែងក្លាយ​រហូត ដល់​ទៅ​ពីរ​សំរាប់​ប្ដូរផ្លាស់​នៅពេលដែ​កំពុង​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​។​
​ហើយ​ក្រោយពី​ឃាត់​រថយន្ដ​ទុក​បាន​រយៈពេល​ជាង​ពី​ម៉ោង​ស្រាប់តែ​លិចមុខ​ឧត្ដមសេនីយ៍​មួយរូប​ចេញមក​មុខ​អន្តរាគមន៍ ទើប​ធ្វើអោយ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ទៅលើ​រថយន្ដ​ដឹក​ទំនិញ​គេច​ពន្ធ​ទាំងនោះ ពីព្រោះ​គេ​មាន​អំណាច​ធំ​ប៉ុន​មហាមេឃ នៅ​ខេត្ត​ឧត្ដរមានជ័យ​នេះ​។​

​ទោះជា​យ៉ាងណា ជុំ​វិករណី​ខាងលើ​នេះ​ដែរ លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ឧត្ដរ​មានជ័យ​បាន​បំភ្លឺថា មិន​មាន​ទំនិញគេចពន្ធ​នោះទេ សុទ្ធតែ​មាន​ពន្ធ​ទាំងអស់ ដោយ​នៅ​ល្ងាច​នោះ​មាន​ព្រះរាជអាជ្ញារង​ម្នាក់​មក​ពី​ចំការ​ក៏​បាន​ឃាត់​សួរនាំ​រួច​ក៏​អោយ​ទៅ​វិញ​បាត​។​

​តែ​មហាជន​បាន​សង្ស័យ​ថា នេះ​ជា​លក្ខណៈ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ​ច្រើន​ឆ្នាំ​មកហើយ ដែល​បាន​ធ្វើអោយ​មេ​គយ​ខាងលើ​រស់នៅ​លើ​គំនរ​ប្រាក់​បានមកពី​ទំនិញ​គេច​ពន្ធ សោយសុខ​ទាំង​គ្រួរ​សារ​យ៉ាង​សុខ​ស្រួល ។

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការស៊ើបអង្កេត​ករណី​ខាងលើ​ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដាក់ទោស​តាម​នីតិ​វិ​ច្បាប់​ដែល​កេង​ប្រវញ័​ថវិកាជាតិ ៕  

 
 
ពត៌មានផ្សេងៗទៀត
គយ​ច្រក​ដូង​៧​ដើម មាន​បច្ចេកទេស​ខ្ពស់​ប្រមួល​លុយ​ពី​ឡាន​ដឹក​ឈើ
​ខេត្ត​ត្បូងឃ្មុំ ប្រៈជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត មាន​ទំនិញ​គេច ពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់​ គឺ
(ថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥)
ស្រ៊ាង ម៉េង តាំង​វី​រ៉ា​ដា និង​តាំង សុផាន់​ណា ជា​មេក្លោង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ដែន​ឧទ្យាន​ជាតិ​វីរ​ជ័យ​
​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កើតមានឡើង​ជា​រៀងរាល់ថ្ងៃ មិន​មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ ឬ​ក៏​សមត្ថកិច្ច​កង​ប្រដាប់​អាវុធ​នោះ
(ថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៥)
អ៊ុក ទ្រា មន្ត្រី​សឹក​រង និង ផេង ឆុន មន្ត្រីនគរបាល
​ខេត្ត​ត្បូងឃ្មុំ ៖ ថ្មីៗ អ៊ុក ទ្រា និង​ផេង ឆុន កំពុងតែ​សម្រុក​ដឹក​ឈើ​ខុសច្បាប់​ទៅ​យួន​ឡើង​សកម្ម​យ៉ាង​អនាធិបតេយ្យ បំផុត​ឡើង​ក្រឡាប់​ក្អួត​ចេញ​ឈើ​សុ​ក្រំ នាងនួន
(ថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៤)
M63
ខេត្ត​ស្ទឹងត្រែង ៖ អ្នក​ឃ្លាំមើល​ព្រៃឈើ​នៅ ក្នុងប្រទេស​កម្ពុជា​បានធ្វើការ សន្និដ្ឋាន​ថា​ព្រៃឈើ​នៅ​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់ គ្រង
(ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤)
​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​កំពុង​សម្រុក​កាប់បំផ្លាញ​ព្រៃ​ឡង់
​ខេត្ត​កំពង់ធំ​ ៖ តាម​សេចក្តី រាយការណ៍​ពី​ប្រជាពលរដ្ឋ រស់​នៅក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ បានឱ្យដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃ ឡង់​
(ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៤)
ព្រលឹង​ជាតិ​លិច​លង់​ក្នុង​គ្រឿង​ស្រវឹង​ជាន់ឈ្លី តើ​មាន​មោទនភាព​ដែរ​ឬ​ទេ ?
ភ្នំពេញ ៖ និមិត្ត សញ្ញាដែល​ខ្មែរគោរព​ រហូត​ដល់​អង្គការ​យូណេស្កូ បាន​ដាក់​ប្រាសាទ​អង្គរវត្ត និងប្រាសាទ​ ព្រះវិហារ ជាសម្បត្តិ​
(ថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៤)
ជនល្មើស ប៊ុន រតនៈ កូនលោក ប៊ុន សេរី
រាជធានីភ្នំពេញ ៖ ព្រះរាជ​អាជ្ញា​អម​សាលា ដំបូង​រាជ​ធានី​ភ្នំពេញ បាន  បង្ហាញ​នូវ​ភាព​ស្ងៀម​ស្ងាត់ ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ រូប​កូន
(ថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៤)