​ឧកញ៉ា សឹង សំអុល​.​ឧកញ៉ា​តុ​ប​វី​ដា​.​ឧកញ៉ា​ប៉ោ​សំអឿន​.​រង​ការរិះគន់​នាំគ្នា​រត់​ការដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​ស្រុក​យួន​ផ្គើន​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន !
(ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​មណ្ឌលគិរី ៖ យោង​ប្រភព​ល្បី​តៗ​គ្នា ជុំវិញ​សកម្មភាព​របស់​មេ​ឈ្មួញ​ឈើ​៣​រូប​ត្រៀម និង​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ និង​ដៃ ជើង​របស់​ខ្លួន​កាប់បំផ្លាញ​ឈើ​នៅ​តំបន់ភ្នំ​ព្រិច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​បន្លំ​ជា ឈើ​ស្របច្បាប់ ដឹក​ទៅ​លក់់​នៅ​វៀតណាម ។ ក្នុងនោះ​ត្រូវ​បាន​គេ​បង្ហើប​ថា ឈ្មួញ​ទាំង​៣​រូប​គឺ​មានឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ,​ឧកញ៉ា តុ​ប វី​ដា និង ឧកញ៉ា ប៉ោ សំអឿន ចាប់ដៃ​គ្នា​ធ្វើ​កិច្ចការ​នេះ​ឲ្យបាន​ជោគជ័យ តាម​ការគ្រោងទុក​របស់​ពួកគេ សម្រាប់​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​បច្ចុប្បន្ននេះ មាន​ដៃ​ជើង​របស់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ចូល​កាប់​ឈើ បណ្តើរៗ ហើយ​នោះ ។​

​ប្រភព​បាន​លើក​ថា បើ​ទោះជា​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល អស់​ឈើ​ក៏ដោយ ប៉ុន្តែ តាម​គម្រោង​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​រួមគ្នា​ជាមួយ​និង​ឧកញ៉ា តុ​ប វី​ដា ,​ឧកញ៉ា ប៉ោ សំអឿន ប្រមូល​ឈើ​យកមក​ដាក់  ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ហើយ​ការងារ​នេះ អាច​ធ្វើទៅកើត ប្រសិនបើ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ពាក់ព័ន្ធ មិន​អើពើ​សិក្សា អំពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​បទល្មើស​ព្រៃឈើ​នេះ ។​

​តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា​កាលពី​ពេល​ថ្មីៗ​នេះ​ឧកញ៉ា​តុ​ប​វី​ដា បាន​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី និង​បន្ត​ឆ្លង​ទៅ​ប្រទេស​វៀត ណា​ម ក្នុង​គោលបំណង​យក​លុយ​ពី​ថៅកែ​វៀតណាម មក​ចាត់ចែង​រត់ការ បែ​ង ចែក​ទៅកាន់​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ ។ ឧកញ៉ា​ទាំង​៣​រូបនេះ អាច​ធានា​រត់ការ​ដោយ​ជោគជ័យ​សម្រាប់​ទឹកដី​ខេត្ត មណ្ឌលគិរី ក្នុង​ការប្រមូល​ឈើ ដឹក​ឈើ​ចេញ និង​ឆ្លង​ចូល​ទឹកដី​ខេត្ត​ក្រចេះ ត្រូវ​ប្រគល់​ភារៈកិច្ច​ឲ្យ​ឧកញ៉ា គង់ ក្រឹ​ង មេ បញ្ជាការ​រង​វរ​សេនា​តូច​លេខ​២០៤ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​អ្នកចាត់ចែង​បន្ត ដើម្បី​ដឹក​ឆ្លង​ទៅ​ប្រទេស​វៀត ណា​ម ។ ប៉ុន្តែ​ករណី​នេះ គ្រាន់តែ​ជា​ដំណឹង​ល្បី​ត​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​

​ឈ្មួញ​ខ្លះ​បាន​រម្លឹកថា នៅ​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល គ្មាន​ឈើ​នោះទេ សម្រាប់​តម្រូវការ​អ្នកបញ្ជា​ទិញ​ពី​វៀតណាម ខណៈ​ឈើ ចាស់ៗ​មិន​ត្រូវប៉ាន់ ។ ដោយឡែក​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន របស់​ឧកញ៉ា តុ​ប វី​ដា នៅ​ឯ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គិរី ក៏​គ្មាន​ឈើ​ដែរ ។ ដូច្នេះ​ប្រសិនបើ​គម្រោង​របស់​ពួកគេ​រត់​ការជោគជ័យ មាន​តែ​ប្រមូល​ទិញ​ឈើ​ដែល​ត្រៀម​នឹង កាប់បំផ្លាញ​នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ព្រិច ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​បន្ត​ឆ្លង​ទៅ​វៀតណាម ។​

​ប្រភព​បន្តថា​នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​ប៉ុន្មាន​ថ្ងៃនេះ ឃើញថា មាន​បុគ្គលិក កម្មករ មេការ បាន​ចាត់ចែង  ដំឡើង​ម៉ាស៊ីន​អារ​ជាច្រើន​មួយ​កំប្លេ​ទៅហើយ អាច​សម្រាប់​ជ្រៀក​ឈើ​ឲ្យ​ត្រូវតាមការ​កំម្មង់​ទិញ​ពី​ឈ្មួញ​វៀតណាម ក្នុង នោះ​គេ​ថែមទាំង​បង្ហើប​ថា ឧកញ៉ា​ទាំង​៣​រូប ធានា​ថា​មាន​ឈើ​ថ្មី និង​កាត់​ជ្រៀក​ទៅតាម​តម្រូវការ​កំម្មង់​រប​ស់​ថៅកែ​វៀត ណា​ម​ទៀតផង​។​

​បើទោះជា​លេចឮ​ព័ត៌មាន​បែបនេះ​ក៏ដោយ នៅ​នេះ​សារព័ត៌មាន​យើង​មិនអាច ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ពី​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។ ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ  ទី​២ ខែ​សីហា ឆ្នាំ​២០១៨ យ៉ាង​តិច​មាន​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង និង​ឡានស្ទូច​១​គ្រឿង ព្រមទាំង​ជនជាតិ​វៀត ណា​ម​៧​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​មណ្ឌលគិរី​ឃាត់ខ្លួន និង​ចាប់​យក​រថយន្ត​ជា​មធ្យោបាយ​ទាំងនេះ​ទៅ  រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រួច​ក៏​សាង​សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប៉ុន្តែ​ជនជាតិ  វៀតណាម​ទាំង​៧​រូប ត្រូវបាន​ដោះលែង​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ខណៈ​សមត្ថកិច្ច​អះអាង​ថា អ្នក​ទាំងនោះ​ឆ្លង​ដែន  ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ។​

​ក្រោយមក​ជនជាតិ​វៀតណាម​ទាំង​៧​រូប ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខាង​អន្តោ  ប្រវេ​សន៍ ដើម្បី​បណ្តេញ​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​អនុវត្ត​តាម​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច  ជា​ខេត្ត​ជាប់​គ្នា រវាង​កម្ពុជា​-​វៀតណាម ៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)