បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​ស្រុក​យួន​បាន​កើតឡើង​យ៉ាង​ពេញបន្ទុក​ខេត្ត​មណ្ឌល​គី​រី​សមត្ថកិច្ច​ពាក់​ពន្ធ័​ហាក់បីដូចត្រូ​វ​ថ្នាំ​សណ្ដំ​!
(ថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​មណ្ដល​គីរី ៖ បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន កន្លងមក ឲ្យ​មន្ត្រីក្រោមឱវាទ​នាំ​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ក៏​ប៉ុន្ត​នៅ​យប់​ថ្ងៃ​ទី​18.19​ខែមិថុនា សកម្មភាព​នៃ​កា​ចរាចរណ៍​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រីស័​រនិង សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រករបៀង​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី​។​លោក ឡោ សុខា ស្នងការ​ខេត្ត មើលមិនឃើញ រឺ​ធ្វើ​ជា​ដេកលក់ ប្រហែល អនុសាសន៍ សម្តេច​គ្មាន​ប្រសិតភាព ហើយ​មើលទៅ​?​បាន​ជា​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រករបៀង យ៉ាង​រលូន​បែបនេះ​។​

​ប៉ុន្មាន​ខែ​ចុងក្រោយ​នៅក្នុង​អំឡុង​ចុង​ខែ​ឧសភា និង​ដើមខែ​មិថុនា​នេះ សកម្មភាព​នៃ​កា​ដឹក​ជញ្ចូន​ឈើ​ប្រណិត​ឆ្លងដែន​ទៅ​វៀតណាម គឺ​បាន​ចាប់ផ្តើម​គ​ក្រើក​ឡើង​វីញ​ហើយ​បន្ទាប់​ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​ដោយសារ​ករណី​បាញ់សម្លាប់​មន្ត្រី​បរិស្ថាន​កាលពីពេល​កន្លង​ទៅនេះ​។​ហើយ​សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​មានកា​បើក​ច្រក​ចំនួន​២​ច្រក​សម្រាប់​ធ្វើកា​នាំចេញ​ឆ្លងដែន​ទៅ​វៀតណាម គឺ​មាន​ច្រក​ដាក់​ដាំ និង​ច្រក​ណាំ​លៀ ។​

​ជាក់ស្តែង រថយន្ត​ឡង់​គ្រីស័រ និង​សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ទ្វេភាគី​ច្រក​ដាក់​ដាំ ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​ឡើយ ។ ការ​ចរាចរណ៍​ឈើ​ត្រូវបាន​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ គឺ​បាន​រត់​ឆ្កងកាត់​មុខ​បញ្ជារ​ការដ្ឋានក​ង​រាជ​អាវុធហត្ថ​ស្រុក​ពេជ្រា​ដា និង​អធិការដ្ឋាន​នគរបាល​ស្រុក​ពេជ្រា​ដា យ៉ាង​រំភើយ ពុំ​មាន​ការបង្ក្រាប​ឡើយ ។​

​សមត្ថកិច្ច​ក្នុង​ខេត្ត​បានឲ្យដឹង​ទៀត​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញ​ជា ឧកញ៉ា ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះឡើយ តែ​គេ​ប្រើ​មនុស្ស ពី​នាក់​មាន​ឈ្មោះ ម៉ាប់ និង ក្របី ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ នានា​ក្នុង​នោះ​ក៏​មាន​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ល្បីៗ​ក្នុងស្រុក​មួយ​ចំនួន​ចាំ​មើលផ្ូ្លវ​ឲ្យ​ផង​ដែរ​។​

​ពាក់​ព​ន្ឋ័​និង​ករណី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ ខាងលើ​ប្រហែលជា​បើកដៃ​ពី​លោក ឡោ សុខា ស្នងការ​ខេត្ត ទើប​មាន​ការនាំ​ចេញ​លក់​នៅ​វៀតណាម តាម​ច្រក​ទាំងអស់ នោះ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​( សម្តេច ហ៊ុន សែន​) ប្រកាស​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លងទៅ​នេះ​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ដែល​ជា​ម្ចាស់ឆ្នោត ទទូច​ស្នើសុំ​ឲ្យ (​សម្តេច​តេជោ ហ៊ុន សែន​) ជួយ​មើល​មន្ត្រី​គ្រាប់​ល្ពៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ចាប់ពី ថ្នាក់​ខេត្ត​ដល់​ស្រុក ឃុបឃិត​ជាមួយ​ឈ្មួញ បំផ្លាញ់​សម្បត្តិ​ធម្មជាតិ​ព្រៃឈើ ។​ប្រសិនជា សម្តេច មិន​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ ព្រៃឈើ​នៅ​ប៉ែក​ភាគ ឥ​សាន្ត​ប្រាកដ​ជា​រលាយ​ហិនហោច ដោយសារ​ស្នាដៃ​ឈ្មួញ ឧកញ៉ា ជាក់​ជាមិនខាន​៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)