​ព្រៃ​ឡង់​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​ក្រុម​ឈ្មួញ​សម្រុក​កាប់់​ដឹកជញ្ជូន​យ៉ាង​ពេញបន្ទុក​សមត្ថកិច្ច​ពាក់​ពន្ធ័​សម្ងំ​ទទួល​លាភសក្ករៈ​ពី​បទល្មើស​!
(ថ្ងៃ ទី១០ ខែឧសភា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ព្រះវិហារ ៖ ប្រភព​បានឲ្យដឹងថា ក្រុម​ឈ្មួញ​ឈើ​ប្រណីត​បាន​ធ្វើ​ការដឹកញ្ជូនឈើ​ចេញពី​ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​ប្រភពពី ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​អះអាង​ថា លោក រី សំណាង ជា​មេ​ឈ្មួញ​ប្រចាំ​ខេត្ត​ព្រះវិហារ​កំពុងតែ​ដាក់​កម្លាំង​កាន់រ​ណា​យន្ត​ចូលទៅ​ក្នុង​ព្រៃ​កាប់​និង​អារច្រៀក បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល តែម្ដង​។​

​គេ​អះអាង​ថា​មេ​ឈ្មួញ រូប​នេះ​បង្កើន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប​និង ស្រុក​រវៀង​ខេត្ត​ព្រះវិហារ យ៉ាង​គឃ្លើន​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ (​ព្រៃ​ឡង់​)​នៅ​ទីនោះ ដោយ​មាន​ភាគហ៊ុន របស់លោក ឧកញ៉ា ឌី ឌុ​ក នៅ​ពីក្រោយ ។​

​ប្រជាពលេដ្ឋ​និយាយ​រិះគន់ថា ព្រៃឈើ​ហ្នឹង​!​កំពុង​ប្រឈម​នឹង សេចក្ដី​វិនាស​ដ៏​ធ្ងន់ធ្ងរ​មិនខានឡើយ ខណ​:​មេ​ឈ្មួញ ឈ្មោះ​សំណាង​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្តព្រះវិហារ​យ៉ាង​គគ្រឹក​គគ្រេង ហើយ​ប្រើប្រាស់​អាជ្ញា​ប័ន​របស់​ក្រុមហ៊ុន ហួស​សុពលភាព​។ បើ​ទោះបី​ពួកគេ​អះអាង​ថា​ឈប់​រកស៊ី​ឈើ យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ​នោះ ក៏​មេ​ឈ្មួញ ឈ្មោះ​សំណាង​នេះ អាច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​នេះ​ដើម្បី​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ដ៏​ដែល​។​

​ជាក់ស្ដែង​កាល់ពី​យប់​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា  រយ​ថ​ន្ត​យី​ឌុប របស់​ឈ្មួញ​ខាងលើ ដឹកឈើ​ប្រភេទ​លេខ​២ ខាងលើ ឈើប្រណិត​ពីក្រោម ដែល​គេ​អះអាងថា​មាន​ចំនួន​ជិត​៥០​ម៉ែត្រគូប ចេញពី​ខេត្ត​ព្រះវិហារ​មក​ដល់​ភ្នំ​ដែក​ក្នុង​ស្រុក​រវៀង​បាន​ដោះ​ស្លាក​លេខ​ចេញ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច មួយចំនួន​ដែល​មិន​បាន​លាភ​ស​ក្ករៈ​ក៏​ដូចជា​បំភ័ន្ត​ក្រុមអ្នកតាមដាន​បទល្មើស​ព្រៃឈើ​ផង​ដែរ ។ រួច​បន្ត​ដំណើរ​ដោយ​ឆ្លងកាត់​ខេត្ត​កំពង់ធំ ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

​ប្រភព​បន្តថា ដោយ​មាន​ការឃុប​ជាមួយនាយ​សង្កាក់រដ្ឋបា​ល​ព្រៃឈើ​សាលា​វិស័យ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផង​នោះ ពួកគេ​បាន​បំភ័ន្ត​ថា ជា​ឈើ​ស្របច្បាប់​របស់​ក្រុមហ៊ុន ។​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​បិទ ប៉េសេ នៅ​ក្នុង​ទូទាំង​ប្រទេស ទោះជា​មាន​សេចក្កីប្រកាស់​យ៉ាងនេះក្ដី បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​ដដែល ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ​អង្គភាព​យើង​មិន​មាន​លេខ​ទូរ​សព្ទ័​ទាក់ទង​ភាគី​ពាក់​ពន្ធ័សុំការ​បកស្រាយ​បានទេ​។​អង្គភាព​យើង​រងចាំ​ទទួល​ការបកស្រាយ​តាម​ការស្នើសុំ​រាល់​ម៉ោង​ធ្វើការ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)