លោក​ឧកញ៉ា តាំង អៀង ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន M D S របស់​លោកឧ​ញ៉ា ទ្រី ភាព ដឹកជញ្ជូន​យក​ឈើ​ប្រណីត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​!
(ថ្ងៃ ទី២៥ ខែមេសា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ពោធិ៍សាត់​៖ យោង​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​បានឲ្យដឹង​ថា​ក្រុមហ៊ុន​លោក ឧកញ៉ា ទ្រី ភាព​ល្បី ខាង​កាប់​ឈើ​កំពុង​បន្ត​យ៉ាង​កក្រើក​ទៀតហើយ ក្នុង​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោ​​ធិ៍​សាត់ តើ​ជា​ការពិត​ឬទេ ក្រុមហ៊ុន (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់ផ្ដើម​ឡើង​វិញ​កាប់​និង​ដឹកជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ  ដឹកយក​ទៅ​លក់​នៅ​ប្រទេ​វៀតណាម​។​

​កន្លងមក​លោក ឧកញ៉ា ទ្រី​ភាព ធ្លាប់បាន​ប្រកាស់​បញ្ឈប់​អាជ្ញាប័ណ្ណ​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​និង​បាន​ធ្វើ​ការព្រមាន ចំពោះ​ក្រុម​ឈ្មួញ​ណា​ដែល​បាន​យកឈ្មោះ របស់​លោក​ឧ​កញ្ញ៉ា ទៅ​ប្រើប្រាស់ ក្នុងការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ។​

​បន្ទាប់​ពី​ស្ងប់ស្ងាត់​អស់​មួយរយៈ និង​ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​លុបចោល​ការ​ប្រមូល​ផល​អនុផល​ព្រៃឈើ នៅលើ​ដី​សម្បទាន​របស់​រដ្ឋ ទូទាំង​ប្រទេស​នោះ ក៏​ស្រាប់តែ ចាប់ផ្ដើម​ឡើង​វិញ​ជា​ថ្មី​ម្ដងទៀត ល្បី​ថា​ក្រុមហ៊ុន​MDS​របស់ លោក​ឧកញា ទ្រី ភាព កាប់​ដឹក​ជញ្ជូន​ឈើ​យ៉ាង​កក្រើក និង​ទ្រង់ទ្រាយ​ធំ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង នៃ​ទឹកដី​ខេត្ត​ពោធិ៍​សាត បន្ត​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​

​ប្រភព​បន្តថា​គេ​បាន​ប្រទះឃើញ សកម្មភាព​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ផ្លូវ ដើម្បី ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​និង​ដឹក​តាម​គោយន្ត​កន្ត្រៃ​និង​រថយន្ត​កែឆ្នៃ ដំរីទឹក​និង​បង្កុង រួច ស្ទូច​ដាក់​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ចេញ​ទៅ​ដោយ​រលូន ឆ្នង​កាត់​ខេត្តកំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ជាដើម​។​

​គេ​នៅ​ចាំបាន​ថា​លោក ឧកញា ទ្រី ភាពជា មេ​ឈ្មួញ​ឈើ​ប្រណីត​ឈរ​លំដាប់​លេខ​១​កាប់​និង​ដឹកជញ្ជូន​ឈើ​ក្រញូង និង​ឈើ​ប្រភេទ​នាងនួន ស្ទើ រលាយ​ផុត​ពូជ​អស់​នៅ​កម្ពុជា​។​

​ប្រភព​បាន​ឱ្យដឹងថា នៅ​បច្ចុប្បន្ននេះ កេរ្ត៍ឈ្មោះរ​លោក​ឧកញ៉ា ទ្រី ភាព បាន​លិចចេញ​សារជាថ្មី​ម្ដងទៀត ហើយ ខណៈ​ប្រភព​អះអាងថា មាន​មេការ​ធំៗ ទី​១ ឈ្មោះ​ច​ន្នី ទី​២ ឈ្មោះ​ហេង និង​ទី​៣ ឈ្មោះ​ខា មិន​តែប៉ុណ្ណោ​ពួកគេ​មានមេ​ការរងឈ​រប្រ​ចាំមើ​ការកាប់​និង​ទិញ​ឈើ​នៅតាម ចំណុច​សំខាន់ៗ គឺ​ឈ្មោះ អុល ឈ្មោះ​ម៉េង ឈ្មោះ​ពេទ្យ ត្រូវជា​កូន​របស់​តា​ម៉ាប់ និង​មួយចំនួនទៀត ឈ្មួញ​រាយរង ប្រមូល​ទិញ គ្រប់​រូបភាព ដឹកជញ្ជូន ចូលទៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន រួច​ធ្វើ​ការដឹកជញ្ជូន​ទៅ​លក់​ប្រទេស​វៀតបាន​យ៉ាង​រលូន​។​
 
​ប្រភព​បាន​បន្ត​ថា​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព កំពុង​ឈូសឆាយ ធ្វើ​ផ្លូវ គ្រប់​ច្រកល្ហក ដើម្បី​ដឹក​ជញ្ជូន​ឈើ មាន​ទី​១ ផ្លូវ ម្ដុំ​ភ្នំ​ចិន​យំ ចូល​ទៅ​មាត់​ស្ទឹង​ម្ដុំ​អង្គ​តែ​ន​០១៦ ។​ទី​២ ផ្លូវ​ទួល​គ្រួស ចេញពី​ផ្លូវ​ជាតិ​លេខ​៥៦ ត្រង់​ចំណុច​ជិត​កន្លែង​ស្តុប​អុស ចូល​ទៅ​វា​លអ​ន្ទ្រា​។​
​ទី​៣ ផ្លូវ​អន្លុង​ក្រូច ហៅ​អន្លុង​ឃូត​។ ទី​៤ ផ្លូវ​ចូល​ទៅ ក្រពើ​២ ក្រោម​។ ទី​៥ ផ្លូវ​ចូល​ទៅ​ពង​ពង់ ។​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​វាលវែង និង​មាន​ផ្លូវ​ជា​ច្រើន​ទៀត​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ។​ល​។​

​ប្រជា​ពល​រដ​ក្នុង្ឋ​ខេត្ត​ពោធិ៍សាត់​បាន​សម្ដែង​នូវ​ការខកចិត្ត​និង​រិះគន់ ថា​ក្រោមរូបភាព ឡេស​ថា ក្រុមហ៊ុន​ដឹកឈើ​ចាស់​បាត​ឃ្លាំង និង​អាជ្ញាប័ណ្ណ​ហួស សុពលភាព ជាង​១០​ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន MDS កាប់​និង​ដឹង​ឈើ​មិនចេះ​អស់ ស្ទើ​រលាយ​អស់​ពី​ក្នុងព្រៃ នៃ​ជួ​ភ្នំ​ឱ​រ៉ា​ល់ ទៅ​ហើយ​នៅតែ​ចាស់​បាត់​ឃ្លាំង ដដែល​។​

​ប្រជាពលរដ្ឋ​អ្នករកស៊ី​ដឹក​ឈើ លក្ខណៈ​តូចតាច​យាយ​ថា ពួក​គាត់​ដឹក​ឈើ​ហ្នឹង​យកទៅលក់​ឱ្យ ក្រុម​មេការ​ខាងលើ​នោះ បាន​តម្លៃ​ថោក បើ​អ្នកណា​ហ៊ាន ដឹក​បង្ហួស​គឺ​ពួកគេ​ចាប់យក ឬ​ត្រូវ​ក្រុមមន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ជា​កូនអុក​របស់​ក្រុមហ៊ុន ចាប់​ឲ្យ​បង់​លុយឬ​ក៏​ចាប់​ប្រមាន​ដាក់ទោស​ទាន​ទៅលើ​ពួក​គាត់់​។​

​ប្រជាពលរដ្ឋ​បាន​សូម​សំណូមពរ​ស្ថាបន័​ពាក់ពន្ធ័​ដូចជា ៖ ឯកឧត្តម​វេង​សាខុន​រដ្ឋមន្ត្រីកសិក​ម្ម ឯកឧត្តម​សាយ​សំ​អាល​រដ្ឋមន្ត្រី​បរិស្ថាន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ​សុខាប្រធា​ន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំ​អំពើពុករលួយ គួរ​ដាក់​ការស៊ើបអង្កេត​ក​រណ​ខាងលើ​នេះ​ផង​ទាន ។​

​ពាក់​ពន្ធ័​ករណី​ខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ មិនអាច​សុំ​ការបកស្រាយ​ពី​បុគ្គល​ខាងលើ​បានទេ អង្គភាព​យើងខ្ញុំ​រងចាំ​ទទួល ស្វាគមន៍​រាល់​ការបកស្រាយ ៕  

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)