លោក​ឧកញ៉ា​ផ្កាយ​៣​ម្នាក់​រង​ការរិះគន់​កាង​ឡាន​ដឹក​ឈើប្រណិត​ជាច្រើន​គ្រឿង​សម្រុក​ចេញ​តាម​ច្រករបៀង​ប្រាំពីរ​ជាប់​និង​ទឹកជ្រោះ​ប៊ូ​ស្រា​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម​?
(ថ្ងៃ ទី១១ ខែមេសា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​មណ្ឌល​គី​រី ​៖ យោងតាម​ប្រភព​ឲ្យដឹងថា ក្បួន​ដង្ហែ​រថយន្ត​ដឹក​ឈើ​ជា​ច្រើន គ្រឿង​សំដៅ​ទៅ​កាន់ ច្រករបៀង​ប្រាំពីរ​ជាប់​នឹង​ទឹកជ្រោះ​ប៊ូ​ស្រា​ក្នុង​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​ល្បី​ថា លោក ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ពីក្រោយ​ខ្នង បទល្មើស​ទាំងនោះ​។​តាម​ប្រភព​ពត៌មាន ពី​ខេត្ត​មណ្ឌល​គី​រី​បាន អោយដឹងថា​ជា​រៀងរាល់​យប់ មាន រថយន្ត​ជាច្រើន​គ្រឿង មាន​បា​ឡែន   ឡង់​គ្រីស័​រ​កែទ្រង់   ធុន​ត្រា ជាច្រើន​គ្រឿង​ដឹកឈើ ប្រណិត​ចេញ ពី​ស្រុក​នានា​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី  ដូចជា​ស្រុក​កោះ ញែក តំបន់​សត្វព្រៃ​ភ្នំ​ព្រិច​និង​តំបន់​អភិរក្ស​មួយចំនួនទៀត​ដែល​ជា​តំបន​ហាមឃាត់​។​ប្រភព​បន្តថា​គេ​សង្ក​រត​ឃើញ​ក្រុម​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ល្បីៗ​ក្នុងស្រុក​ប្រចាំខេត្ត​មណ្ឌល​គី​រី​មួយចំនួន​ចាំ​មើល​ផ្លូវ​បន្ដាក់​គ្នា​ដូច​សត្វ​ខ្យង​ការពារ​ក្បូន​រថយន្ត​ដឹក​ឈើប្រណិត​របស់​ឧកញ៉ា​ផ្កាយ​៣​ដ៏​មាន​ឥទ្ធិពល​សំដៅ​ទៅ​កាន់​ច្រក​ប្រាំពីរ​និង​រថយន្ត​ដឹកឈើ​ជាច្រើន​ទៀត​ដឹក​ពី​ស្រុក​អូ​រាំ និង​ព្រៃ​មាស​ជា​ដើម​បាន​ដឹក​សំដៅ​ទៅ​កាន់​ច្រករបៀង​ប្រាំពីរ​ឆ្ពោះ​ទៅ​ព្រដែ​នប្រទេស​វៀតណាម ។​

​បើ​តាម​ប្រភពពី់​អ្នកបើក​រថយន្ត​ដឹក​ឈើ​ទាំង​នោះ​មាន​ប្រសា​ស​ន៏​ថា ជា​របស់​លោក ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​ ។ ​ជា​រៀងរាល់​យប់​នៅ​ពេល​រថយន្ត​ដឹក​ឈើប្រណិត​ចេញ​ព្រោងព្រាត​ម្តងៗ មាន​អ្នក​ចត​ឡាន​ចាំ​មើល​ផ្លូវ រត់ការ​ខ្វែងខ្វាត់  ហើយ​ថែមទាំង​មាន អ្នក​យក​ពត៌មាន​ទូរទស្សន៍​ល្បីៗ​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ជួយ​នៅចាំ​កាង​មិនអោយ​អ្នក​សា​ពត៌មាន​ណា​មក​ថត​ផ្សាយ​រញ៉េរញ៉ៃ​ទៀតផង​។ ទង្វើរ​របស់​អ្ននក​យក​ព័តមាន​ឲ្យ​ទូររទស្សន៍​នោះ ជា​បទបញ្ជា​អគ្គនាយកស្ថានី​ឬក៏​ជា​ទង្វើ​របស់​អ្នក​យក​ព័ត៌មាន​ប្រចាំខេត្ត​មណ្ឌល​គី​រី​រូបនោះ​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី  បាន​ប្រាប់​អ្នក​សា​ពត៌មាន​យើង​ថា នៅក្នុង​ខេត្ត​នេះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកឈើ​នេះឡើយ អោយតែ​ឮឈ្មោះ លោក​ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នោះ ។​

​ទស្សនៈ​មហាជន​បាន​លើកឡើងថា​បើ​នៅ​តែ​បែបនេះ​តើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល មាន​វិធានការ​យ៉ាងណា​ដែរ​?  ព្រោះ​ប្រជាពលរដ្ឋ​កំពុង​តែ​សំឡឹង​ចាំមើល​ចំណាត់ការ​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​!

​បើ​ឈើប្រណិត ដឹក​តាម​ឡាន ទំនើប​ចេញ តាម​ច្រក ប្រាំពីរ ស្រុក ពេជ្រា​ដា​ ច្រករបៀង ប្រាំពីរ​ជាប់​នឹង ទឹកជ្រោះ ប៊ូ​ស្រា ក្នុងស្រុក ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី កំពុង ដឹកឈើ ប្រណិត ចេញទៅ ស្រុក​យួន តាម​ប្រភេទ ឡាន​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង កំពុង​តែ​ដំណើ​ការ​បាន​ដោយ​រលូន​បែបនេះ​។ ទោះបីថា មានការ ប្ដេជ្ញាចិត្ត ពី​ស្នងការ នគរបាល ខេត្ត​មណ្ឌលគិរី ដែល​ឡើង​ថ្មី នៅ​ចំពោះ មុខ​នាយ ឧត្ដម សេនី​យ ៍អគ្គស្នងការ នគរបាល ជាតិ​ថា នឹង​បង្ក្រាប បទល្មើស ព្រៃឈើ មិន​ឲ្យ​កើត មាន​តទៅ ទៀត​ក្ដី ប៉ុន្តែ​បើ​ជា ឈើ​របស់ មេ​ជា​ទៅ វិញ​នោះ តើ​លោក ស្នងការ មានលទ្ធភាព អ្វី​ទៅ បង្ក្រាប បាន​នោះ ។​

​ពិតជា មិន​ធម្មតា នោះទេ សម្រាប់ អ្នករកស៊ី ឈើ​ខ្លះ ដែល​គ្មាន អំណាច​តែង ទទួលរង​នូវ ការបង្ក្រាប ប៉ុន្តែ​សម្រាប់ មេ​ជា​វិញ គឺ​គាត់​រកស៊ី ឈើ​រហូត ឡើង​តំណែង ពី​ពាក់ ផ្កាយ​ពីរ មក​ផ្កាយ​បី ខ្សែ​ធំ​មហា​មេឃ តើ​លោក​ស្នងការ ខេត្ត​មណ្ឌលគិរី ដែល​ឡើង​ថ្មី ហា៑ន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាង​ដែរឬទេ​? ។  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)