ឯកឧត្តម​អូន​ពន្ធ័មុនីរត្ន័​និងឯ​ក​ឧត្តម​ ឱម ​យុ​ិ​ន​ទៀង ​គួរ​ដាក់​ការ​ស៊ើបអង្កេត​លោក​វ៉ាសុ​ធា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​ល្បី​ប្រព្រឹត្ត​ពុករលួយ​?
(ថ្ងៃ ទី២៦ ខែមីនា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ភ្នំពេញ ​៖​ យោង​ប្រភព​ថ្មីៗ​នេះ​មន្ត្រី​រាជការ នៃ​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ  បានឲ្យដឹង​ថា​លោក វ៉ា សុធា  ជា​ប្រធាន​មន្ទីរ កំពុង​ប្រើ​អំណាច ប្រព្រឹត្ត​អំ ពើ​ពុករលួយ ប្រមូល​លុយ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្លាច ចំណាត់ការ​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ដែល​មាន​លោក  ឱម យ៉ិនទៀង ជា​ប្រធាន​នោះទេ ។ ប្រភព​បានឲ្យដឹង​ទៀតថា  ក្នុងនាម​ជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជ ធានី​ភ្នំពេញ  លោក វ៉ា សុធា  និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព ជា​ពិសេស​ទាក់ទង​ទៅនឹង​ចំណូល​ចំណាយ​សម្រាប់​មន្ទីរ​។ ដូច្នេះ​ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា និង​បក្ខពួក​តទៅ​ទៀត​ឡើយ​។​

​ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចមក លោក វ៉ា សុធា ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ខំប្រឹង​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​ស្លន់ស្លោ ដោយសារតែ​ខ្លាច​បាត់បង់​តំណែង​។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក វ៉ា សុធា មិន​អាច​បិទ​បាំង​ការពិត​បាន​ទេ​ព្រោះ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​មួយចំនួន បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា យ៉ាងច្បាស់ៗ​រួចទៅហើយ​។​

 ប្រភព​ពី​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បានឲ្យដឹង​ថា​លោក វ៉ា សុធា បាន​ឃុបឃិត​ជាមួយ​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​ថវិកា ក៏ដូចជា​ការិយាល័យ​ថវិកា​ថ្នាក់ក្រោម​ជាតិ ក្នុង​ការទាមទារ​ឲ្យ​ភាគរយ​ពី​ប្រាក់​គម្រោង​សម្រាប់​មន្ទីរ​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​(​រដ្ឋបាល​ខណ្ឌ​) ក្រុមហ៊ុន ខណៈ​ដែល​ស្ថាប័ន និង​ក្រុមហ៊ុន​ទាំងនោះ​រត់​ការសុំ​ដក​សាច់ប្រាក់​យក​ទៅ​ប្រើប្រាស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ចំពោះ​មន្ទីរ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឬ​ក្រុមហ៊ុន​ដែល​រត់​ការឆ្លង​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បង់​សេវា​ក្រៅផ្លូវការ​ជូន​លោក វ៉ា សុធា និង​មន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ​តាម​មុខងារ​និង​តួនាទី​របស់​ពួកគេ​ចៀស​មិន​ផុត​ឡើយ​។ លើស​នេះ​ទៅ​ទៀត​លោក វ៉ា សុធា ក៏​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​នៅ​ក្នុង​សាល​រាជធានី​ភ្នំពេញ​ម្នាក់ ក្នុង​ការធ្វើ​លទ្ធកម្ម​មិន​ប្រក្រតី​សម្រាប់​ការសាងសង់​និង​ផ្គត់ផ្គង់​ទំនិញ​សម្ភារៈ​ដែល​ទាក់ទង​ទៅ​នឹង​គម្រោង​សាងសង់​មួយ​ចំនួន​។​

​មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​នឹង​លោក វ៉ា សុធា ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​សំណាក់​ក្រុមហ៊ុន​អ្នកម៉ៅការ​ភាស៊ី និង​គម្រោង​ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ប្រភព​បានឲ្យដឹង​ទៀតថា រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ និង​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ទំហំ​ទឹកប្រាក់​តិច​ឬ​ច្រើន គឺ​ត្រូវ​បង់​ភាគរយ​ឲ្យ​លោក វ៉ា សុធា និង​បក្ខពួក​តាម​ការកំណត់ ទើប​អាច​ទទួលបាន​ថវិកា​យក​ទៅ​ចំណាយ​ទាន់ពេលវេលា​។ ដូច្នេះ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា និង​បក្ខពួក​នោះទេ​ព្រោះ​ពួក​គេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ច្រើន​ឆ្នាំ​មកហើយ ៕  

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)