លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី ល្បី​ប្រមូល​ផលប្រយោជន៍​ពី​បទល្មើស​ឆ្លង​ដែន​ជា​យូរ​ឆ្នាំ​មក​ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ការស៊ើបអង្កេត​?
(ថ្ងៃ ទី០៤ ខែមីនា ឆ្នាំ2018) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​បន្ទាយមានជ័យ ៖ មាន​សេចក្កីរាយការណ៍​មកថា​លោក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨៩១ និង​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ឃុបឃិត​ឲ្យមាន​ពលក​ខ្មែរ ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម និង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ ចូល​ទឹកដី​ខ្មែរ ត្រូវ​គេ​ដឹងថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ​ផងដែរ​។ ដោយហេតុ​ថា​បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក អាត់ ខែម ទេនោះ គឺ​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី មិន​ហ៊ាន​ធ្វី​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​ព្រោះ​ខ្លាច លោក អាត់ ខែម ចាត់វិធានការ​តាម​ច្បាប់​។ ដូច្នេះ​ករណី​បទល្មើស​ឆ្លងដែន​ដែល​កំពុងតែ​កើត ឡើង​តាម​ច្រក​រៀង​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​ថ្មពួក​ជាដើម គឺ​ទាល់តែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​លោក អាត់ ខែម ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​គួរ​ដាក់​ការ សុីបអង្កេត​ពិនិត្យ​មើល​ទង្វើ មិន​ប្រក្រតី​របស់​មេបញ្ជាការ​នគ​របាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១​និង​លេខ​៩១១ នៅ​ខេត្ត​បន្ទាយមានជ័យ ជាបន្ទាន់​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លាតត្រដាង​រឿងអាស្រូវ​របស់​លោក ហាំ វណ្ណៈ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ និង​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ជា​បន្តបន្ទាប់​។​

​ដោយហេតុ​ថា មន្ត្រីនគរបាល​ទាំង​២​នាក់​នេះ​បាន​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ដែល​ឈរជើង​តាម​ច្រករបៀង​នានា​បើក​ច្រករបៀង​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​។​មហាជន​ធ្វើ ការរិះគន់​ថា​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​បក្ខពួកនិយម ហើយ​ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង​កំពុង​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​សមត្ថកិច្ច​ប្រព្រឹត្ត​អំពើពុករលួយ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​តូចតាច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា រាល់​បញ្ហា​កំពុង​កើតឡើង​តាម​តំបន់​ព្រំដែន​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការ ពារ​ព្រំដែន​លេខ​៨៩១​និង​លេខ​៩១១ ត្រូវបាន​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន ជ័យ​បាន​ដឹង​យ៉ាងច្បាស់​។ ក៏ប៉ុន្តែ​ប្រហែល​លោក អាត់ ខែម មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ផលប្រយោជន៍​ទើប​បណ្តោយ​ឲ្យ​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី ព្រមទាំង​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ទុក​ឲ្យ​បទល្មើស​ឆ្លងដែន​បន្ត​រាលដាល​កាន់តែ ខ្លាំង​ឡើង​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​តទៅ​ទៀត​ឡើយ ហើយ​គួរតែមាន​វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដែល​គិតតែ​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​ផលប្រយោជន៍​។​

​ប្រភព​បាន​បន្តថា ច្រករបៀង​ជាច្រើន​កន្លែង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ ៨៩១ និង​លេខ​៩១១ កំពុង​កើតមាន​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ហើយ​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី កំពុងតែ​សប្បាយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។​

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​នគរបាល​ប្រចាំ​ច្រករបៀង​គឺជា​អ្នកបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ទន្ទឹមនឹងនេះ​ក៏​មាន​ករណី​នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គគ្រឹក​គ្រេង​រហូត​មាន​នាំ​ចូល​រថយន្ត​គេច​ពន្ធ​ទៀតផង​ព្រោះ​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី បណ្តោយ​ឲ្យ​កូនចៅ ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាមចិត្ត​។

​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រករបៀង​យ៉ាង​រលូន​ត្រូវបាន​គេ​ដឹងថា​សុទ្ធតែ​ជា​បក្ខពួក​លោក ហាំ វណ្ណៈ និង​លោក សូ ចាន់ណា​រី ទើប​ពួកគេ​អាច​គេចផុត​ពី​ការបង្ក្រាប​យ៉ាង​រលូន​បែបនេះ​។​សូម​រម្លឹកថា​ករណី​ខាងលើ​បាន​កើត​ជា​យូរ​ឆ្នាំ​មក​ហើយ​គួរតែ​លោក​អភិបាលខេត្ត​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់ ៕  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)