ធ្លាយ​រឿង មន្ត្រីប៉ូលិស​ពាក់​ស័ក្ដិ​២​ខេត្ត​រតនគីរី​ឈ្មោះ​យ៉ាត​សុធាកាង​ឲ្យ​ឈ្មួញ​ឈើប្រណីត ប៉ុល វិសាល​!
(ថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគិរី ៖ យោង​ប្រភព លោក ប៉ុល វិសាល ដែល​ម្នាក់ៗ តែងតែ​ស្គាល់​ថា ជា​មេការឧ​ញ៉ា​ទ្រី​ភាព​ល្បី​ខាង​ជំនួញ​ឈើ​ប្រណីត​នៅ​កម្ពុជា  ពេលនេះ លោក ប៉ុល វិសាល កំពុងតែ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត លោក​មាន​សមត្ថភាព​អាច​បញ្ជា​មន្ត្រី​ប៉ូលិស​របស់​រដ្ឋ ឲ្យ​រត់​ការឬ​កាង​ជំនួញ​បទល្មើស​ព្រៃឈើ​ឲ្យ​ខ្លួន​បាន​យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹងថា លោក យ៉ា​ត សុធា មន្ត្រីនគរបាល​ពាក់​ស័ក្តិ​២ នៅ​ខេត្ត​រតនគិរី ត្រូវបាន​គេ​លើកឡើងថា កំពុង​កាង​ឲ្យ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ភូមិភាគ​ឦសាន្ត​ប្រទេស ខណៈ​លោក គឺជា​មន្ត្រី​នគរបាល​យុត្តិធម៌ កំពុង​ស៊ីប្រាក់ខែ​រដ្ឋ បែរ​មក​បំរើការ​ឲ្យ​ឈ្មួញ​។​

​ប្រភព​បន្តថា​លោក ប៉ុល វិសាល  ជា​មនុស្ស​មាន​ឥទ្ធិពល និង​ជិតស្និត​ជាមួយ​អភិបាលខេត្ត​រតនគិរី លោក ថង សាវុន ហើយ​លោក​វិសាល​ក៏​ជា​មនុស្ស​ដែល​ល្បីល្បាញ ខាង​ជំនួញ​បទល្មើស​ព្រៃឈើ បន្ទាប់ពី​លោក​ហូ​វ ជី​វ៉ៃ និង​ឧកញ៉ា ទ្រី ភាព ។​

​ប្រភព​បន្តថា​លោក ប៉ុល វិសាល បច្ចុប្បន្ន​បាន​ទិញ​អាជា្ញប័ណ្ណ​ពី​ក្រុមហ៊ុន ដួង ស្រួច ដែល​ក្នុង​អាជា្ញប័ណ្ណ​គេ​អនុញាត​ឲ្យចេញ​ឈើ​១៥០​ម៉ែត្រគូប ស្មើរ​ប្រហាក់ប្រហែល​៣​រថយន្ត តែ​ធាតុពិត​ឈ្មួញ​ម្នាក់​នេះ បាន​ចរាចរ​មិនតិច​ជាង​រាប់រយ​រថយន្ត​ឡើយ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១០ ខែវិច្ឆកា រហូតមក​ទល់​នឹង​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧​ថ្មីៗ​នេះ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា គំនរ​ឈើ​រាប់ពាន់​កំណាត់  ដែល​គេ​ប្រទះឃើញ​នោះ ត្រូវបាន​គេ​ប្រាប់ថា ជា​ឈើ​របស់​ក្រុម​ឈ្មួញ​ដែល​បាន​ប្រមូល​ទិញ​ពី​ក្នុងព្រៃ​ដែន​ជម្រក​សត្វ​ទោ​ច ជាយ​ឧទ្យាន​ជាតិ​វិរៈ​ជ័យ ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ស្ទឹងត្រែង ហើយ​មួយចំនួន​ទៀត ចេញពី​តំបន់​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

​ប្រភព​បន្តទៀតថា ក្រោយពេល​ឈ្មួញ​ប្រមូល​ទិញ​បាន ពួកគេ​បាន​ដឹក​តាម​គោយន្ត​ច្នៃ មក​គរ​ស្តុប​ទុក​នៅ​តាម​ផ្ទះ និង​មួយចំនួន​ជញ្ជូន​បន្ត​ទៅ​លាក់ទុក​នៅ​មាត់​កំពង់ទឹក ក្នុងភូមិ​ប៉ា​កា​ឡាន់ ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វើន​សៃ ខេត្ត​តន​គិរី ទាំង​ថ្ងៃ​ទាំង​យប់​។​

​ប្រភព​បន្តថា ឈើ​ទាំង​នេះ មាន​ឈ្មួញ​ឈ្មោះ ប៉ុល វិសាល និង​លោក ណាក់ ក្បាល​ធំ ដែល​មាន​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​ពីក្រោយ ឈ្មោះ ហូ​វ ជី​វ៉ៃ​។​្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ​បាន​យ៉ាង​រលូន​។​

​ទោះជា​បែបណា​ក៏​ដោយ បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​នៅ​ខេត្ត​ភូមិភាគ​ឦសាន ជា​ពិសេស​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ស្ទឹងត្រែង ត្រូវបាន​គេ​រាយការណ៍​មក​ថា បាន និង​កំពុង​ចរាចរ​យ៉ាង​រលូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ខ្លះ​មាន​រូបភាព​ដូច​ហែ​កឋិន​តែម្ដង​។

​សកម្មភាព​ទាំងនេះ ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​រិះគន់​ចំពោះ​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ់ ដែល​ជនខិលខូច​ធ្វើឡើង​ក្នុង​គោលបំណង​ចង់​បង្កចលាចល​ក្នុងសង្គម​។​
​ការលើកឡើង ករណី​ខាងលើ សារព័ត៌មាន​មិនអាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​សមត្ថ​កិ​ច​ពាក់ព័ន្ធ​បាន​ទេ​នៅ​ពេល​នេះ ៕

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)