ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ​ចាបកុសល​ជា​មន្ត្រី​យោធា​កំពុង​កាក់កប​មុខ​ជំនួញ​ភ្លេច​ពី​តួរ​នាទី​ផ្គើន​បទបញ្ជា​សម្ដេច​តេជោ​សែន​!
(ថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​មណ្ឌល​គី​រី ៖ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​ស្រុក​យួន​នៅតែ​បន្ត​កើតឡើង​យ៉ាង​អ​នាធិ​បេត​យ្យ​នៅ​ខេត្ត​ភូមិភាគ​ឦសាន​មេ​ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ដែល​មាន​តួនាទី​ការពារ​ទប់ស្កាត់​បទល្មើស​បែរជា​យក​តួរ​នាទី​ទៅ​ធ្វើ​ជា​មេ​ឈ្មួញ​រក​ផលប្រយោជន៏​ធ្វើមាន​ធ្វើ​បាន​បក្ខពួក​ខ្លួន ។​

​យោង​ប្រភព​បានឲ្យដឹងថា មាន​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ម្នាក់​ឈ្មោះ ចាប កុសល ជា​មេគ​២ វិរ​:​អន្តរាគមន៍​លេខ​១ បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ប្រណីត ទៅ​លក់​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ការរំខាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ឡើយ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ ១៣ ខែ ធ្នូរ ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មីៗ មាន​រថយន្ត​យី​ឌុប​មួយគ្រឿង​ដឹក​ឈើ​ជា​ច្រើន​ម៉ែត្រគូប​ដែល​គេ​ដឹងថា របស់លោក​ចាបកុសល​ដឹកជញ្ជូន​ចេញពី ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បំ​រ៉ុង​ឆ្លងដែន​យកទៅលក់​នៅ​ស្រុក​យួន ហើយ​ត្រូវបាន​លោក កែវ សុភ​ក្រ័ បញ្ជា កម្លាំង ឃាត់​សួរនាំ​រក​ច្បាប់ នៅវេលា​ម៉ោង​៣​ទាបភ្លឺ​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​

​គួររំលឹកថា ៖​មេ​ឈ្មួញ​ឈើ​ឈ្មោះ ចាប កុសល នេះ ធ្លាប់​បាន​ប្រជាពលរដ្ឋ​ស្គាល់​ច្បាស់​ណាស់​ថា ជា​អ្នក​ពូកែរ​ខាង​បាញ់បោះ នឹង​គំរាម​បាញ់សម្លាប់​អ្នកកាសែត​ជាច្រើន​ដង​ណាស់​មកហើយ ដោយ​សំអាង​ខ្នង​លោក ឃិន ម៉េង​ស្រេង អតីត​មេ​សឹក​រង ហើយ​មិន​ត្រូវបាន​ថ្នាក់លើ​ដក​តំណែង​ផងដែរ បើទោះបីជា​បុគ្គល ចាប កុសល ធ្វើ​អ្វី​ខុស​ក៏ដោយ ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ​បុគ្គល ចាប កុសល បាន​ចេញ​មុខ​រកស៊ី​បទល្មើស​ព្រៃឈើ យ៉ាង​បើកចំហរ ដោយ​សំអាង​ខ្នង​លោក សាន គីម​អឿន មេ​សឹក​រង​ថ្មី​របស់​ខ្លួន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ចាំ​មើល​ការពារ​មុខរបរ​រកស៊ី​ឈើ​ដែល​ខ្លួន​កំពុង​តែ​ប្រព្រឹត្ត​បាន​កាក់កប​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា បុគ្គល ចាប កុសល ជា​មេខ្លោង​បាន​បំផុសបំផុល​ឲ្យ​បក្ខពួក​កូនចៅ ចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈើ ក្នុង​ដែន​អភិរក្ស​ជីវៈ​ចំ​ម្រុះ​បរិស្ថាន​ភ្នំ​ព្រិច យ៉ាង​គឃ្លើន​គ្មាន​ខ្លាច​ញញើត​ច្បាប់​បន្តិច​ណា​ឡើយ​។​ព្រោះ​បុគ្គល​ចាបកុសល់​ទំនាក់ទំនង​បានល្អ និង​មេ​គ្រា​ក់ៗ​ក្នុង​ខេត្ត​លឺថា​រត់ការ ផ្ដល់​លាភ​ស​ក្ករៈ​តាម​ស្ថាប័ណ​ជំនាញ​ពាក់ពន្ធ័​អស់ហើយ ។​

​ប្រភព​បាន​ឲ្យដឹង​បន្ត​ថា កន្លង​ទៅ​បុគ្គល​រូប​បាន​ចេញ​ឈើ​តាមរយ​:​ឧកញ៉ា សឹង្ហ សំ​អ៊ុល ប្រមាណ​ជាង​៥០០​ម៉ែត្រគូប ហើយ​បច្ចុប្បន្ន​កំណាត់ឈើ​របស់​បុគ្គល​រូប​នេះ​ស្តុក​ក្នុងព្រៃ​ប្រមាណ​ជាង ៥០០​ម៉ែត្រគូប​ថែមទៀត ដែល​មិន​ទាន់​បាន​ដឹកជញ្ជូន​ចេញ​នៅឡើយ​ទេ រងចាំ​រត់ការ​សូកប៉ាន់​រួចរាល់​សិន ព្រោះ​ឈើ​ដែល​ស្តុក​បំរុង​នាំ​ចេញ​គឺ​គ្មាន​ច្បាប់​ទេ ។

​ប្រជាពលរដ្ឋ​រង​ចាំមើល​ថា តើ​គណ​:​កម្ម​ការប្រឆាំង​បទ​ល្មើ​ល​ធនធានធម្មជាតិ ដែលមាន ឯកឧត្តម ហុង វិណុល និង​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ជា​អ្នកទទួលផែន ហ៊ាន​ចុះ​បង្ក្រាប​សកម្មភាព​របស់លោក ចាប កុសល់ មេគ​២ នៃ​វរៈ​អន្តរាគមន៍​លេខ​១ និង​ត្រូវ​ជា​ប្អូនថ្លៃ​លោក សាន គឹម​អឿន មេបញ្ជាការ​សឹតរង​ខេត្ត​មណ្ឌលគិរី ដែរឬទេ ? បើ​ក្នុង​ខេត្ត​មណ្ឌលគិរី ពី​ថ្នាក់លើ​ដល់​ក្រោម​គ្រប់​ស្ថាប័ណ​ពាក់ព័ន្ធ​ទំនង​បាន​ត្រូវ​ថ្នាំ​សណ្ដំ​របស់លោក​ចាបកុសល​អស់ហើយ​។​ទង្វើ​របស់​មេ​ឈ្មួញ​ឈើ​ប្រណីត​ចាបកុសលស្បែក​ជា​យោធា​គឺជា​ការ​បំពាន​លើ​បទបញ្ជា​សម្ដេច​តេជោ​ហ៑ុន​សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ករណី​ខាងលើ​សារព័ត៌មាន​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បាន​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕  

 
 
ពត៌មានផ្សេងៗទៀត
​លោក ខៀវ សារឿ​ន
ខេត្ត​ស្វាយរៀង​៖ យោង​តាម​សេចក្តី​រាយ​កាណ៍ ពី​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន មាន​ក្រុម ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​បងពន្ធ​មិន​គ្រប់ ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​របៀង​មួយចំនួន
(ថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ2019)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)