មេ​ជំនួញ​ឈើ​ប្រណីត​ដុះ​ស្លែ​ប្រចាំ​ខេត្ត​ក្រចេះ ថន ប៊ុន​ធី ហៅ​ធី​បាញ់​អាង​ស្បែក​ យោធា​ ផ្គើន ​ បទបញ្ជាសម្ដេច​តេជោ​សែន​!
(ថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ក្រចេះ ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជិត​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​ពេញបន្ទុក​តាម រថយន្ត​យី​ឌុប​ធំៗ​របស់​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ ដឹកជញ្ជូន​ឈើ​យកទៅ​លក់​ស្រុ​យួន​បាន​យ៉ាង​រលូន ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈើ​ទាំង​នោះ​ត្រូវបាន​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់  ដែល​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​ឈើ​ពី​ចំណុច​ភ្នំ​ព្រេច​.​ត្រើយម្ខាង​ទន្លេ​.​ចំណុច​ភូមិ​អូរ​កណ្ដៀ​ថ្មី​.​ឃុំ​អូរ​គ្រាង​ស្រុក​សំបូរ​.​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ដឹកជញ្ជូន​ចេញទៅ​លក់​ស្រុក​យួន​នេះ​ដែរ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​ប្រភព​បាន​បន្តថា មួយ​រយៈ​នេះ​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​តំបន់​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ជាពិសេស​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ  យ៉ាង​រលូន​។ នៅតាម​ផ្លូវ​ក្នុង​ខេត្ត​ក្រចេះ រហូតដល់​តំបន់​ព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ នោះ​ឡើយ​ព្រោះ​មេ​ឈ្មួញ​រូប​នេះ​អាង​ស្បែក​ជា​យោធា​។​

​ទង្វើ​របស់​មេ​ឈ្មួញ ថន ប៊ុន​ធី ហៅ​ធី​បាញ់ គឺជា​ការ​បំពាន​លើ​បទបញ្ជា​របស់​សម្ដេច​តេជោ​ហ៑ុន​សែន​យ៉ាងគ​ឃ្លើន​តែម្ដង​។​
​ប្រភព​បន្តថា​ក្នុង​ទឹកដី​នៃ​អាណាចក្រ​ភូមិភាគ​១ និង​ភូមិភាគ​២ មន្ត្រី​ជំនាញ ក៏ដូចជា​ប្រជាពលរដ្ឋ សុទ្ធ​តែ​ស្គាល់​ច្បាស់ បុគ្គលស័ក្ត​ប្រាំ ថន ប៊ុន​ធី (​ហៅ ធី​បាញ់​) ដែល​គេ​ថា ជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត ជើង​ខ្លាំង​ដុះ​ស្លែ​ម្នាក់ នៅក្នុង​ខេត្ត​ក្រចេះ​។ គេ​បាន​ចាត់ទុក បុគ្គល់​ឈ្មោះ (​ធី បាញ់​) ជា​ជើង​ខ្លាំង ព្រោះ​មុខរបរ​រកស៊ី​ជួញដូរ​ឈើ ប្រណីត ខុសច្បាប់ ប្រឆាំង​បទបញ្ជា​សម្តេចនាយក រដ្ឋមន្ត្រី​តេជោ​សែន គឺ​មិន​ដែល​ត្រូវបាន បង្ក្រាប​ម្តងណា​ឡើយ រហូតមកដល់​ពេលនេះ​។

​សូម​រំលឹក​ឡើង​វិញ​បន្តិច គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១៣​ប្រតិបត្តិការ​បង្ក្រាប​នៅក្នុង​ផ្ទះសំណាក់​នៅ​ស្រុក​សេ​សាន​រឹម​អូស​បាន​ឈើ​ក្រញូង​របស់​ធី​បាញ់​បាន​ជាង​១០​តោន​និង​ឃាត់ខ្លួន​មនុស្ស​បាន​ប្រាំ​នាក់​ជនជាតិ​និង​ខ្មែរ​លោក​ធី​បាញ់​បាន​ចំណាយ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ដើម្បី​ធានា​មនុស្ស​ទាំងនោះ​ឲ្យ​រួចផុត​ពី​ទោសពៃរ៍​។​ក្រោយមក​នៅ​ឆ្នាំ​២០១៤ ក៏​មិន​ខុសគ្នា ដែរ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត របស់​បុគ្គល់ ធី បាញ់ ជាក់ស្តែ គេ​នៅ​ចាំបាន​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ឈានចូល​ថ្ងៃ​ទី​២៥​ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ កាលនោះ ក្រុម​លោក ធី បាញ់ បាន​ប៉ះ ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ក្រចេះ ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ការផ្ទុះអាវុធ​បណ្តាល​ឱ្យ​គ្រាប់ ផ្លាត​ទៅ​ត្រូវ​ស្ត្រី​កូនខ្ចី​ម្នាក់​រងរបួស ។

​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​គ្នា ជាមួយ និង​សមត្ថកិច្ច​តុលាការ ដោយ​ក្រុម​បុគ្គល់ ធី បាញ់​នេះ ត្រូវបាន​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ក្រចេះ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន នាពេល​នោះថាៈ លោក​ដឹង​មុខ​អស់​ហើយ លោក នឹង​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ហើយក៏​មិន​ឱ្យ​ជនល្មើស​រួច​ខ្លួន​បាន​ឡើយ ។ តែ​ទីបំផុត មកដល់​ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់​មាត់​ឈឹង​។ មិនដឹងថាៈ ព្រះរាជអាជ្ញា ខេត្ត​ក្រចេះ រូប​នេះ​ខ្លាច ឬ​ត្រូវគេ​សែនព្រេន​នោះទេ​? ។ សូម​ស​សើរ ចំពោះ​បុគ្គលស័ក្ត​ប្រាំ ធី បាញ់​ពិតជា​ខ្លាំង​ជាង សម្តេចនាយក រដ្ឋមន្ត្រី​តេជោ​សែន ទៅទៀត សូម្បី តែ​តុលាការ ក៏​អត់​ហ៊ាន​ក្អក​ជាមួយ​ដែរ ទើប​ធ្វើឲ្យ​លោកស​ក្តិ​ប្រាំ ធី បាញ់ សប្បាយ​រីកថ្លើម​មកដល់​ថ្ងៃនេះ ។

​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ រាយការណ៍​មកថាៈ មាន​រថយន្ត​ឃី​ឌុប​ជាច្រើន​គ្រឿង បាន​មក​សាង​ឈេ​ី នៅ​ភូមិ​អូ​ព្រះ ឃំ​ុ​អូ​គ្រៀង ស្រុក​សំបូរ​ខេត្ត​ក្រចេះ ឈើ​ប្រណីត​ពេញៗ រថយន្ត​របស់​ក្រុម​លោក​ស័ក្ត​ប្រាំ ធី បាញ់ បាន​ដឹក​ជញ្ជូន​ចេញ​ទៅ​ស្រុក​ស្នួល ឆ្ពោះ​ទៅ​ស្រុក​យួន តាម​ច្រក​ជាំ​ក្រវៀន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដោយ​រលូន ។​

​គេ​ឆ្ងល់​ថា ប្រសិនបើ​បទបញ្ជា តេជោ​សែន ស្តីពី​ការបង្ក្រាប បទល្មើស​ព្រៃឈើ មាន​ប្រសិទ្ធភាព​ហេតុ​អ្វី​លោក ធី បាញ់​នៅតែ់ អាច​រកស៊ី​ឈើ ប្រណីត​ខុសច្បាប់​បាន ​ការដឹក ជញ្ចូន​ឈើប្រណិត ឆ្លងកាត់ ខេត្តក្រចេះ​ដោយ​រលូន គ្មាន​កា​រំខាន​ពី សមត្ថកិច្ច​នេះ ត្រូវបាន​អ្នករកស៊ី​ឈើ​ដូច គ្នា និយាយ​ខ្សឹប​ប្រាប់​ឱ្យដឹងថាៈ​មេ​អាវុធ ហត្ថ​ខេត្តក្រចេះ គឺជា​មនុស្ស​ជិតស្និទ្ធ​ជា មួយ​លោក​ធី បាញ់ ក្រៅពី​នោះ​គឺ​ការបង់ សេវា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​។​

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​នៅ​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​សារព័ត៌មាន​ទស្សនៈ​ជាតិខ្មែរ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក​គង់​គឹម​នី​អភិបាល​នៃ​គណ​អភិបាលស្រុក​ស្នួល​ខេត្ត​ក្រចេះ​សុំ​ការបកស្រាយ​លោក​មានប្រសាសន៍ថា​៖​លោក​កំពុង​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​គឺ​មិន​អាច​ប្រជុំ​ហើយ​បែក​ការធ្វើការងារ​ហ្នឹង​បាន​នោះទេ​ហើយ​ក៍​មិន​ប្រាប់​អ្នកកាសែត​ដឹង​នោះដែរ​។​ដើម្បី​កម្លាំង​របស់​លោក​មាន​វិធានការ​ធ្វើ​ក្នុងនាម​លោក​ជា​គណៈបញ្ជាការ​ឯកភាព​បញ្ជា​កម្លាំង​សរុប​ស្រុក​ត្រឹម​អ្នកសារព័ត៌មាន​ខ​ល​មក​ឲ្យ​លោក​និយាយ​ព្រោះ​អា​នេះ​ជា​ការងារ​សម្ងាត់​របស់​មូលដ្ឋាន​ឥឡូវ​លោក​កំពុង​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​លោក​សូម​លាក់​សិន​កាលណា​លោក​ធ្វើ​គឺ​កក្រើក​តែម្ដង​។​

លោក​គង់​គឹម​នី​បន្ត​ថា​កាលពីមុន​អ្នកកាសែត​ទាំងអស់​ហ្នឹង​អ្នកខ្លះ​ផ្ដល់​ព័ត៌មាន​មក​ខាង​លោក​សហការ​អត់​កើត​សោះ​សហការ​ភ្លាម​គឺ​បែកការ​តែម្ដង​ជួនកាល​រាយការណ៍​មក​លោក​«​គង់​គឹម​នី​»​លោក​បញ្ជា​កម្លាំង​ទាំង​ម៉ោង​២​យប់ ់រួច​បិទ​ទូរស័ព្ទ​បាត់​សុីលុយ​គេ​«​អ្នកកាសែត​»​លោក​បន្ត​ថា​កម្លាំង​រប​ស់លោក​ពេលខ្លះ​បញ្ជា​ឲ្យទៅ​មិន​ចង់​ទៅ​កម្លាំង​របស់​ប្រាបថា​ពីព្រោះ​អ្នកសារព័ត៌មាន​អ​ញ្ចេះៗ​អ​ញ្ចេះៗ​សួរ​ទៅ​សួរ​មក​អ្នក​សា​ព័ត៌មាន​យក​លុយ​គេ​បិទ​ទូរស័ព្ទ​បាត់​ដល់ពេល​ក្រោយ​លោក​បញ្ជា​កម្លាំង​របស់​មិន​ចង់ទៅ​ព្រោះ​វា​ឆ្ងាយ​។​

លោក​គង់​គឹម​នី​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ បទល្មើស​ព្រៃឈើ​ទាំងអស់​នោះ​មិនមែន​នៅលើ​ទឹកដី​របស់​លោក​គ្រប់គ្រង​នោះ​ទេ​ស្រុក​ស្នួល​មិន​មាន​ឈើ​ត្រូវ​កាប់​នោះ​ទេ​លោក​ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​សុើបអង្កេត​រក​ប្រភព​ឈើ​ចេញ​មកពី​ណា​?​បើ​យក​ល្អ​ត្រូវរ​ករុន​បង្ហុយ​បិទ​ផ្ទុប​ឲ្យ​ជាប់នៃ​ប្រភព​ចេញ​បទ​ល្មើស​ឈើ​ចេញ​ពី​ប្រភព​ដើម​ឲ្យ​វា​ខ្ញី​នៅ​នឹង​កន្លែង​នោះ​តែម្ដងទៅ​។​

លោក​គង់​គឹម​នី​បន្តទៀតថា​លោក​ពិបាក​ធ្វើ​ការងារ​តាម​ផ្លូវ​នេះ​ដូចជា​ម៉ូតូ​ដឹកឈើ​អញ្ចឹង​កាលណា​ធ្វើទៅ​ខ្លាច​ម៉ូតូ​ដួល​កន្លងមក​មាន​ម៉ូតូ​ដឹកឈើ​ដួល​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាត់បង់​ជីវិត​ផងដែរ​តែ​ឥឡូវ​ខាង​លោក​ទប់ស្កាត់​បាន​ទាំង​ម៉ូតូ​ក៍​ដូចជា​ឡាន​ដឹក​អូស​បាន​ហើយ​។​

លោក​គង់​គឹម​នី​បន្ត​ថា​កាលណា​ខាង​លោក​ធ្វើ​ទៅ​គេ​ថា​ធ្វើ​តែ​អ្នកក្រ កាលណា​មិន​ធ្វើការ​ទប់ស្កាត់​អ្នកក្រ​ធ្វើ​ការដឹកជញ្ជូន​ដូច​កណ្ដៀ​ធ្វើ​ជា​អាជ្ញាធរ​ធ្វើ​អី​ក៍​ខុស​ដែរ​ក្នុងនាម​អាជ្ញាធរ​ត្រូវ​តែ​ធ្វើការ​ទប់ស្កាត់​បទល្មើស​។​ដោយឡែក​លោក​សរ​ចំរុង​អភិបាល​នៃ​គណៈ​ភិបាល​ខេត្តក្រចេះ​មិន​អាច​ទំនាក់ទំនង​បាន​ទូរស័ព្ទខ​ល​មិន​ចូល​៕

​  

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)