ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព​ក្រោយ​ពី​ប្រកាស់​លាឈប់​ធ្វើ​ជំនួញ​ឈើ​ប្រណីត​ហើយ​នោះ​បែរ​ជា​លេចឮ​ចាប់ផ្ដើម​ធ្វើ​ជំនួញ​ឈើ​ប្រណីត​ឡើងវិញ​!
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​រតនគិរី ៖ ក្រុមហ៊ុន ឧកញ៉ា​ទ្រី ភាព ល្បី​ខាង​ប្រមូល​ទិញ​ឈើ នៅ​ស្រុក​ខ្មែរ  ធ្វើ​ជំនួញ​ទៅ​ប្រទេសក្រៅ​កន្លងមក បានប្រកាស​អះអាងថា ឈប់​កាប់​ឈើ នឹង​ឈប់​ធ្វើ​ជំនួញ​ឈើ ការប្រកាស់​របស់​ឧកញ៉ា​ទ្រី​ភាព​បែបនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​សាទរ​យ៉ាង​ខ្លាំង ។​ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ​បាន​លេចឮ​ព័ត៌មាន​ថា​ក្រុម​ហ៑ុន​ទ្រី​ភាព​បាន​ធ្វើ​ជំនួញ​ឈើ​ឡើងវិញ​នៅ​ខេត្ត​រតនគីរី​។​

ប្រភព ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី បាន​បង្ហើប​ឲ្យដឹងថា ក្រោយពី​មាន​ការអះអាង ពី​ឧកញ៉ា ទ្រី ភាព​នៅ​ពេល​កន្លងមក​ប្រកាស់​លាឈប់​ពី​ជំនួញ​ឈើ​ប្រណីត  គេ​សង្កេតឃើញ មាន​ភាពស្ងប់ស្ងាត់​មួយរយៈ ក៍​ប៉ុន្តែ​ការ​ស្ងប់ស្ងាត់​នេះ មិន​បាន​ប៉ុន្មាន​ផង ។​ក៍​ចាប់ផ្ដើម​ល្បី​កក្រើក​ឡើង​មក​វិញ ដោយ​គេ​សង្កេត​ឃើញ វត្តមាន  លោក វិសាល  មេការ លោក​ឧកញ៉ា ទ្រី ភាព បន្ត​ប្រមូល​ទិញ​ឈើ ដឹក​ទៅ​ស្តុក​ទុក ក្នុង​ឃ្លាំង​មួយកន្លែង ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន ប៉ះពាល់​ឡើយ​។​គេ​មិនដឹង​ច្បាស់​ថា​ការប្រមូល​ឈើ​ប្រណីត​របស់លោក​វិសាល​យក​ទៅឲ្យ​ក្រុមហ៑ុន​ទ្រី​ភា​ពឬក៍លោក​វិសា​លកេង​ចំណេញ​យកឈ្មោះ​ក្រុម​ហ៑ុន​ទ្រី​ភាព​មក​ប្រើ​ប្រមូល​ឈើ​ធ្វើ​ជំនួញ​ដោយ​ខ្លួនឯង​។​

​ប្រភព​បន្តថា​បើ​តាម​ការ​អួ​ង​អាង ពី​សំណាក់ មេ​ឈ្មួញ​ឈើ ដែល​ជា​កូនដៃ ក្នុងការ​ដើរ​ប្រមូល​ទិញ​ឈើ ឲ្យ​លោកវិសាល  តាម​បណ្ដាល​ស្រុក​នានា ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច និង​សមត្ថកិច្ច​ផ្សេងទៀត សុទ្ធតែ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក  វិសាល ច្រើន​ឆ្នាំ​មកហើយ ដោយ​ទទួលបាន ផលប្រយោជន៍​ជា​ប្រចាំ​។ ហេតុនេះហើយ ទើប​លោក  វិសាល អាច​រៀបចំ​ជា​ក្រុម ឲ្យ​ដើរ​ប្រមូល​ទិញ​ឈើ ពី​បណ្តាល​ស្រុក​នានា ក្នុង​ខេត្ត​រតនគិរី ហើយ​ដឹកជញ្ជូន យកទៅ​រក្សាទុក ក្បែរ​ច្រក​អូរយ៉ាដាវ នឹង​ដឹក​ឆ្លងដែន​ទៅ​ស្រុក​យួន​បាន​យ៉ាង​បរ​លូន គ្មាន​ឧបសគ្ក អ្វី​កើតឡើង​នោះឡើយ​។​

​ពាក់ព័ន្ធ​ក្នុង​ការ បន្ត​ប្រមូល​ទិញ​ឈើ​ខាងលើ ក៍មាន​មាន​ការលើកឡើង ពី​មតិ​មហាជន​ផង​ដែល​ថា​៖ កន្លងមក ឧកញ៉ា ទ្រី ភាព ធ្លាប់បាន​អះអាង ពី​រឿង​ឈប់​កាប់​ឈើ នឹង​ឈប់​ធ្វើ​ជំនួញ​ឈើ ទៀតហើយ ក៏ប៉ុន្តែ ជាក់ស្តែង គេ​នៅតែ​ឃើញ មេការ ឧកញ៉ា ទ្រី ភាព មួយចំនួន នៅ​តែ​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ដោយ​ពួកគេ​អួតអាង​ថា ពួក​គេ​ប្រមូល​ទិញ ដាក់​ឃ្លាំង ទ្រី​ភាព ហើយ​ដឹកចេញទៅ​ស្រុក​យួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ មជ្ឈដ្ឋាន​នានា បានដាក់​ការសង្ស័យថា​៖ លោក​ឧកញ៉ា ទ្រី ភាព ជា​អ្នក​នៅ​ពីក្រោយ​ខ្នង បទល្មើស​ទាំងនេះ បានជា វិសាល បន្ត​ប្រមូល​ទិញ​ឈើ មកដល់​បច្ចុប្បន្ន​។​

​ថ្មីៗ​នេះ​ក៍មាន​សេចក្ដីរាយការណ៍ ពី​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ ក៍​ដូច​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​រតនគិរី បានឲ្យដឹងថា​ព្រៃឈើ​សហគមន៍ ក្នុងស្រុ​កវើន​សៃ កំពុង​រង​ការកាប់បំផ្លាញ យ៉ាងធ្ងន់ធ្ងរ ហើយ​មិនយូ​ប៉ុន្មាន និង​វិនាស​ហិនហោច អស់​ជាមិនខាន បើ​លោក ថង សាវុន អភិបាលខេត្ត នឹង​លោក កែប កត់ នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅតែ​បន្ត​ធ្វើ​មិនដឹងមិនឮ​។ ដោយសា​តែ​គ្មាន​ការទប់ស្កាត់ ពី​សំណាក់​អាជ្ញាធរខេត្ត នឹង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវបាន​មហាជន ដាក់​ការសង្ស័យថា មានការ​បើកដៃ នឹង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​ធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច អាច​មានឱកាស កាប់​ទន្ទ្រាន​ព្រៃឈើ នឹង​ដឹកជញ្ជូន​ឈើ ឆ្លងដែន​ទៅ​ស្រុក​យួន បាន​យ៉ាង​រលូន​បែបនេះ​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ អ្នកយក​ព័ត៌មាន​បាន​ចុះ​ទៅ​យក​ព័ត៌មាន បាន​ប្រទះឃើញ ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ និង​ស្ទូច​ដាក់​រថយន្ត​យី​ឌុប នៅ​ជិត​(​ក្រុមហ៊ុន ម៉ាង​យ៉ាង​ខេ ) ស្ថិតក្នុង​ស្រុក​វ៉ឺ​ន​សៃ ខេត្ត​រតនគិរី ខណៈ​ដែល​អ្នកយកព័ត៌មាន​យើង កំពុង​ផ្ដិត​យក​រូបភាព ក៍​បាន​ឃើញ​លោក  វិសាល ដែល​ជា​មេការ​ធំ ហើយ​ក៍​ជា​មនុស្ស​ស្និទ្ធ របស់លោក ឧកញ៉ា ទ្រី ភាព នៅ​ទីនោះ​ដែរ ហើយ​បុគ្គល​ឈ្មោះ វិសាល​នោះ បាន​ឆ្លើយ​អះអាង នឹង​ទទួលស្គាល់ថា ឈើ​នឹង​រថយន្ត​នេះ ពិត​ជា​របស់​លោក​ពិត​មែន​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក កែប កត់ នាយ​ខ័ណ្ឌ​រដ្ឋបាល ព្រៃឈើ ខេត្តរ​តនះ​គីរី ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គេ​មានច្បាប់ ដោយ​ក្រុមហ៊ុន សុំ សំអាត​ឃ្លាំង រីឯ​លោក វិសាល​ប្រាប់​អ្នកសារព័ត៌មាន ថា ឈើ​នេះ​កាត់​ច្បាប់ ពី​(​ក្រុមហ៊ុន​ដួង​ស្រួច​)  ។​
​ប្រភព ពី​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ ខេត្ត​រតនគិរី បានឲ្យដឹងថា​៖ ការបកស្រាយ​ខាងលើ​នេះ ជា​ការបកស្រាយ បំភាន់​មតិ​មហាជន គឺ​អត់​មាន​ឃ្លាំង នឹង អត់​មាន​រោង​ម៉ាស៉ីន ហើយក៍​អត់ មាន​ឈើ​ចាស់​ណា នៅ​សល់​ដែរ ព្រោះ​ឈើ​ពីមុន ត្រូវបាន​គណៈកម្មការ​ថ្នាក់ជាតិ ធ្វើការ​បង្ក្រាប​អស់​ទៅហើយ​។ ធាតុ​ពិត​ឈើ​ទាំងនេះ លោក វិសាល បាន​ឲ្យ​បក្ខពួក​របស់​ខ្លួន ដើរ​បំផុស​ប្រជាពលរដ្ឋ ឲ្យចូល​កាប់​ក្នុង​ព្រៃ សហគមន៍ និង​ឲ្យ​ក្រុមបក្ខ​ពួកខ្លួន ដើរ​ប្រមូល​ទិញ គ្រប់​ច្រករហក តាម​បណ្ដា​ស្រុក​នានា និង​ធ្វើ​ការដឹក ជញ្ជូន​ឆ្លង​ដែន ទៅ​ស្រុក​យួន ដោយ​រលូន គ្មាន​អាជ្ញាធរ ឬ​ស្ថាបន័​មាន​សមត្ថកិច្ច ហ៊ាន​ធ្វើកា​ទប់ស្កាត់​បង្ក្រាប​ឡើយ ។​

​ជុំវិញ​ការបកស្រាយ ពី​សំណាក់​មេ​ឈ្មួញ និង​លោកនាយ​ខ័ណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​សុីចង្វាក់​គ្នា​នេះ បាន​ធ្វើឲ្យ​ប្រ​ពលរដ្ឋ និង​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ រស់នៅក្នុង ខេត្ត​រតនគីរី បាន​នាំ​គ្នា​រិះគន់​ខ្លាំងៗ​ថា​ដោយសា​តែ កើតមាន​អំពើ​ពុករលួយ ដល់​ខួរឆ្អឹង នឹង​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​មាន ធ្វើបាន យ៉ាង​ក្រអឺត​ក្រ​ទ​ប ព្រោះតែ​ប្រយោជន៍​នេះ បែ​ជា​អាជ្ញាធរ​ថ្នាក់​ខេត្ត ដែល​ជា​សេនាធិការ ឲ្យ​ថ្នាក់​ជាតិ មិន​ខ្វល់​ពី​សម្បិត្ត​ជាតិ បែ​ជា​នាំគ្នា​ឃុបឃិត ជាមួយ​ឈ្មួញ បំផ្លាញ់​ធនធានធម្មជាតិ លាក់បាំង បន្លំ​ភ្នែក​មហាជន និង​សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជុំវឹញ​បញ្ហា​ខាងលើ​នេះ ប្រជា​សហគមន៍ និង​សកម្ម​ជ ន​ការពារ​ព្រៃឈើ រស់នៅ​តំបន់​ខាងលើ ស្នើរ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដាក់បទបញ្ជា ជាបន្ទាន់ ឲ្យ​ថ្នាក់​ជាតិ ដើម្បីឲ្យ ឯកឧត្តម សាយ សំ​អាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម សៅ សុខា មេបញ្ជាការ កង​រាជ​អាវុធត្ថ លើ​ផ្ទៃ​ប្រទេស និង​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​បង្ក្រាប បទល្មើស ចុះ​ត្រូតពិនិត្យ បង្ក្រាប ឲ្យមាន​តម្លាភាព បើ​ពុំនោះ​ទេ មន្ត្រីៗ​ខិលខូច​ទាំងនោះ បន្ត​លាក់បាំង នឹង​បន្ត​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​កាន់តែខ្លាំង​។ បើ​មិន​មាន​ចំណាត់ការ ទាន់ពេលវេលា​ព្រៃឈើ សហគមន៍ និង​វិនាស​ហិនហោច ក្នុង​ពេល​ឆាប់ៗ​នេះ មិនខានឡើយ ៕  


 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)