មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​៥០៣ លោក​ឃួន ជឿន​រង​ការរិះគន់ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ​!
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​បន្ទាយមានជ័យ ៖ ប្រភព​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​នៃ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​២​នាក់​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ស្រេច​តែ​អំពើ​ចិត្ត​។ បទល្មើស​ដែល​កំពុង​កើតឡើង​មាន​ដូចជា ការនាំ​ចូល​ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង​ជាដើម​តាម​ច្រករបៀង​ចំការ​គ ភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការ​ដែល​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ទំនង​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិ​ភាគ​៥​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​យោធា​នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ​៥០៣​មួយចំនួន​សូម​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យដឹងថា មនុស្ស​ជំនិត​របស់​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ២​នាក់​ដែល​កំពុង​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ឈើ​គ្រញូង​នោះ​ម្នាក់​ឈ្មោះ ឆៃ និង​ម្នាក់​ទៀត​ឈ្មោះ រ៉េត បុគ្គល​ទាំង​២​នាក់​នេះ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​មាន​មេ​កើយ​ចាំ​ការពារ​។ ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា ឈ្មោះ ឆៃ គឺជា​អ្នក​រកស៊ី​នាំចូល​ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ចំការ​គ ហើយ​ឈ្មោះ រ៉េត គឺជា​អ្នក​នាំចូល​ឈើ​គ្រញូង​ខុសច្បាប់​ពី​ទឹកដី​ថៃ​តាម​ច្រករបៀង​ចំការ​គ​ដូចគ្នា​។ ការ​ដែល​ឈ្មោះ រ៉េត និង​ឈ្មោះ ឆៃ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ជាពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​ឈើ​គ្រញូង​គឺ​ដោយសារ​អាង​មាន​ឧត្តមសេនីយ៍ត្រី ឃួន ជឿន ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​សូម្បីតែ​រថយន្ត​ចង្កូត​ស្ដាំ​ក៏​នៅតែ​មាន​គេ​លួច​នាំ​ចូល​តាម​ច្រករបៀង​ចំការ​គ​ផងដែរ​។​

​សូម​រម្លឹកថា​កន្លងមក​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​បន្ទាយមានជ័យ បិទ​ច្រករបៀង​ទាំងអស់ ប៉ុន្តែ​ជាក់ស្ដែង​ច្រករបៀង​ភាគច្រើន​ដូចជា​ច្រករបៀង​ក្នុង​ភូមិ​ចំការ​គ ស្រុក​ស្វាយចេក​ជាដើម នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។ ជាងនេះទៅទៀត​ឧត្តមសេនី​យ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មនុស្ស​ជំនិត​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​នាំចូល​ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង​ពី​ទឹកដី​ថៃ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ខណៈ​ដែល​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ នៅ​តែ​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ការលើក​ឡើង​ករណី​ខាងលើ​នេះ​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​លោកប៑ុន​សេង​មេបញ្ជាការ​យោធភូមិ​ភាគ​៥​និង​លោក​ឃួន​ជឿន​មេ​វរ​ការពារ​៥០៣​សុំ​ការបកស្រាយ​បាន​ទេ​នៅ​ពេល​នេះ​យើងខ្ញុំ​និង​ព្យាយាម​បន្តរ​ពេល​ក្រោយ​ទៀត​៕​​
​  

 

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)