ថន ប៊​ន​ធី (​ហៅ​ធី​បាញ់​) អាង​ស្បែក​យោធា​រកស៊ី​ជួញ​ឈើ​ប្រណីត​ទៅ​លក់​ស្រុក​យួន​ផ្គើន​បទបញ្ជា​តេជោ​សែន ល្បី អ្នកមាន​អំណាច​ចាំ​ការពារ​!
(ថ្ងៃ ទី០៦ ខែវិច្ឆិកា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
​ខេត្ត​ក្រចេះ ៖ ក្នុង​ទឹកដី​នៃ​អាណាចក្រ​ភូមិភាគ​១ និង​ភូមិភាគ​២ មន្ត្រី​ជំនាញ ក៏ដូចជា​ប្រជាពលរដ្ឋ សុទ្ធ​តែ​ស្គាល់​ច្បាស់ បុគ្គល់ ស័ក្ត​ប្រាំ ថន ប៊ុន​ធី (​ហៅ ធី​ី​បាញ់​) ដែល​គេ​ថា ជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត ជើង​ខ្លាំង​ដុះ​ស្លែ​ម្នាក់ នៅក្នុង​ខេត្ត​ក្រចេះ​។ គេ​បាន​ចាត់ទុក បុគ្គល់​ឈ្មោះ (​ធី បាញ់​) ជា​ជើង​ខ្លាំង ព្រោះ​មុខរបរ​រកស៊ី​ជួញដូរ​ឈើ ប្រណីត ខុសច្បាប់ ប្រឆាំង​បទបញ្ជា​សម្តេនាយក រដ្ឋមន្ត្រី​តេជោ​សែន គឺ​មិន​ដែល​ត្រូវបាន បង្ក្រាប​ម្តងណា​ឡើយ រហូតមកដល់​ពេលនេះ​។

​សូម​រម្លឹក​ឡើងវិញ​បន្តិច  កាលពី​ឆ្នាំ​២០១៤ ក៏​មិន​ខុសគ្នា នឹង​ពេល​ឥឡូវ​នេះ​ដែរ កន្លង​មក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត របស់​បុគ្គល់ ធី បាញ់ ជាក់ស្តែ គេ​នៅ​ចាំបាន​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ឈានចូល​ថ្ងៃ​ទី​២៥​ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ កាលនោះ ក្រុម​លោក ធី បាញ់ បាន​ប៉ះ ទង្គិច​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ លោក ហាក់ ហ៊ាន ព្រះរាជ អាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ក្រចេះ ស្ថិតក្នុង​—​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ការផ្ទុះអាវុធ​បណ្តាល​ឱ្យ​គ្រាប់ ផ្លាត​ទៅ​ត្រូវ​ស្ត្រី​កូនខ្ចី​ម្នាក់​រងរបួស ធ្ងន់ធ្ងរ​ផងដែរ​។

​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​ជាមួយ និង​សមត្ថកិច្ច​តុលាការ ដោយ​ក្រុម​បុគ្គល់ ធី បាញ់​នេះ ត្រូវបាន​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ក្រចេះ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន នាពេល​នោះថាៈ លោក​ដឹង​មុខ​អស់​ហើយ លោក នឹង​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ហើយក៏​មិន​ឱ្យ​ជនល្មើស​រួច​ខ្លួន​បាន​ឡើយ ។ តែ​ទីបំផុត មកដល់​ថ្ងៃនេះ លោក ទី សុវិនថាល់ ស្ងាត់​មាត់​ឈឹង​។ មិនដឹងថាៈ ព្រះរាជអាជ្ញា ខេត្ត​ក្រចេះ រូប​នេះ​ខ្លាច ឬ​ត្រូវគេ​សែនព្រេន​នោះទេ​? ។ សូម​ស​សើរ ចំពោះ​បុគ្គល់​ស័ក្ត​ប្រាំ ធី បាញ់​ពិតជា​ខ្លាំង​ជាង សម្តេចនាយក រដ្ឋមន្ត្រី​តេជោ​សែន ទៅទៀត សូម្បី តែ​តុលាការ ក៏​អត់​ហ៊ាន​ក្អក​ជាមួយ​ដែរ ទើប​ធ្វើឲ្យ​លោកស​ក្តិ​ប្រាំ ធី បាញ់ សប្បាយ​រីកថ្លើម​មកដល់​ថ្ងៃនេះ ។

​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ រាយការណ៍​មកថាៈ មាន​រថយ្ត​យី​ឌុប​ជាច្រើន​គ្រឿង បាន​មក​សាង​ឈេ​ី នៅ​ភូមិ​អូ​ព្រះ ឃំ​ុ​អូ​គ្រៀង ស្រុក​សំបូរ​ខេត្ត​ក្រចេះ ឈើ​ប្រណីត​ពេញៗ រថយន្ត​របស់​ក្រុម​លោក​ស័ក្ត​ប្រាំ ធី បាញ់ បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​ស្នួល ឆ្ពោះ​ទៅ​ស្រុក​យួន តាម​ច្រក​ជាំ​ក្រវៀន ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដោយ​រលូន ។​

​គេ​ឆ្ងល់​ថា ប្រសិនបើ​បទបញ្ជា តេជោ​សែន មាន​ប្រសិទ្ធិភាព​ស្តីពី​ការបង្ក្រាប បទល្មើស​ព្រៃឈើ ត្រូវបាន​គេ​អនុវត្ត​មែន​នោះ​!​់ កុំ​ថា​ឡើយ​លោកស័​ក្តប្រា​ធីបាញ់​ធ្វើការំ នៅ​នាយកដ្ឋាន​ព័ត៌មាន អគ្គមេបញ្ជាការ (​នេះ​បើ​តាម​គេ​រាយការណ៍​) ទោះ​ពាក់ លោក​ខែ ក៏ ធី បាញ់ មិន​អាច​រកស៊ី​ឈើ ប្រណីត​ខុសច្បាប់​បានឡើយ ។

​ការដឹក ជញ្ចូន​ឈើប្រណិត ឆ្លងកាត់ ខេត្តក្រចេះ​ដោយ​រលូន គ្មាន​កា​រំខាន​ពី សមត្ថកិច្ច​នេះ ត្រូវបាន​អ្នករកស៊ី​ឈើ​ដូច គ្នា និយាយ​ខ្សឹប​ប្រាប់​ឱ្យដឹងថាៈ​មេ​អាវុធ ហត្ថ​ខេត្តក្រចេះ គឺជា​មនុស្ស​ជិតស្និទ្ធ​ជា មួយ​លោក​ធី បាញ់ ក្រៅពី​នោះ​គឺ​ការបង់ សេវា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ ៕
​  

 
 
ពត៌មានផ្សេងៗទៀត
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
បន្ទាយមានជ័យ​៖ យោង​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត
(ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ2019)
​លោក​ទុំ ណូ
​ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​កាល​ពី​កាន់ដំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ
(ថ្ងៃ ទី២២ ខែមីនា ឆ្នាំ2019)
លោក កឹង ឃន
ខេត្ត​ស្វាយរៀង ៖ នគរបាល​ក្រោម​ឱវាទ​ជាង ២០​រូប និង​ប្រជាពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង គឺ​លោក កឹង ឃ​ន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជនជាតិ​វៀតណាម
(ថ្ងៃ ទី១៧ ខែមីនា ឆ្នាំ2019)
ស្រេង សុខា
ភ្នំពេញ​៖ អ្វីៗ​ពិតជា​មិន​ខុសពី​ការប៉ាន់ស្មាន​របស់​បង​ប្អូន​មហាជន​មែន ដោយ​ម្សិលមិញ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​មួយច្បាប់ ដោយ​នឹង​បើក​ការស៊ើបអង្កេត ដូចគ្នា​ទៅ​នឹង​ករណី​លោក គីម រស្មី
(ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ2019)
saing norn
ខេត្ត​បន្ទាយមានជ័យ​៖ យោង​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល ដឹកជញ្ជូន​ទំនិញតាម​ផ្លូវជាតិ​លេខ​ ៥ ចំណុច ប៉ុស្តិ៍ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ាយប៉ែត រង​ការគាបសង្កត់​ពី ក្រុម​គយ​ច​លត័​បាន​អំពាវនាវ​ឲ្យ ឯកឧត្តម ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង
(ថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ2019)