លោក​ទុំណូ​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ល្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​កាល​នៅ​ធ្វើ​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​?
(ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រសី​ហនុ កំពុង​សាង​ភាពល្បីល្បាញ​ដើ​តាម​គន្លង​ចាស់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​កាល​គាត់​(​ទុំ​ណូ​) កាន់តំណែង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា លោក ទុំ ណូ អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​រូប​នេះ​អួត​ប្រាប​មន្ត្រី​ពី​ការផ្លាស់ប្ដូរ​រូបគាត់​(​ទុំ​ណូ​)​ពី​ខេត្ត​ប៉ៃលិន​មក​កាន់​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​គាត់​បាន​ចំណាយ​ទឹក​លុយ​ទៅ​ឲ្យ​លោក​គុណ​ញឹម​អគ្គនាយក​គយ​និង​រដ្ឋាករ​រាប់សិប​ម៉ឺន​ដុល្លារ​ដើម្បី​បាន​តូ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ នូវពេល​ដែល​ខ្លួន​មាន​រឿងអាស្រូវ​ពុករលួយ​ព័ទ្ធ​ខ្លួន នៅ​ខេត្ត​ប៉ៃលិន​នោះ​។​

​ប្រភព​បន្ត​ឲ្យដឹងថា លោក​ទុំណូ​បាន​នឹង​កំពុងតែ​និយា​យ​អួតអាង  ការពារ​រឿង​ពុករលួយ​របស់់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​អួត​ប្រាប់​មន្ត្រី​អោយដឹងថា​៖ លោក​បាន​ជះ​ទឹក​លុយ​ទៅ​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ​ជា​មេ​រាប់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​តូ​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ​។​

​ចាប់តាំងពី អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ អោយ​ក្លាយជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ កាលណា​មក តាម​ទិសដៅ​ពាក្យ​ដែល​ហៅថា ពង្រឹង​ប្រសិទ្ធិភាព​ប្រព័ន្ធ​ការងារ​ឲ្យមាន​កំណើន​ប្រសើរ​រីកចំរើន​លើ​ការប្រមូល​ពន្ធ​ជាង​មុន​នោះ ក៏ដូចជា​លុបបំបាត់​អំពើពុករលួយ​ក្នុង​កំណែទម្រង់​គយ​នោះ ។​

​ផ្ទុយទៅវិញ ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹង​លើកឡើងថា​៖ ថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុនដ​ដែល​តាមដាន​មេ​គយ​ចាស់​ដែល​មាន​ស្រាប់ ហើយ​ដែល​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពង់តែបន្ត​រួម​ដៃ​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក្ក​យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ នេះ យ៉ាង​ណែន​ក្នុង​ដៃ​ដោយ​មិន​គិត​ពី​ផែ​ឯកជន​តូចៗ​ឫក​ណែ​ទម្រង់​ក្នុង​អង្គភាព​គយ​ដែល​ក្រសួង​ដាក់ចុះ​សូម្បី​បន្ដិច​ណា​សោះ​។​

​តាំងពី​បាន​ចូលកាន់​តំណែង​ភ្លាម​គឺ​មេ​សាខាគយ ទុំ ណូ មិន​ដែល​ខ្វល់​ពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយ​ការ​ក្ដោប​ស្រង់ដើម​ពី​ប្រភព​ចំណូល​ខ្មៅ​លើ​គ្រប់​ច្រកល្ហក​ទាំង​អស់​ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លា​ក់​ចែក​គ្នា​ទុក​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។​

​ករណី​រឹតបណ្ដឹង​កាក់ល្អឹ​ត​របស់​លោក​មេគយ ទុំ ណូ ជ្រក​ក្រោម​លេស​គោលនយោបាយ​កំណែទម្រង់​គយ យ៉ាង​តក់ក្រហល់​ក្រោមលេស​ល្មើស​ជា​ប្រធាន​សម្ងំ​ស្រង់ដើម​នេះ​បាន​ក្លាយជា​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ព្រមទាំង​ហៅ​ថា ៖ កំណែទម្រង់​ផ្ទៃក្នុង​របស់​លោក​មេ​គយ​ថ្មី​កំពុងតែ​កកូ​កកាយ​ដោះដូរ​មន្ត្រី​ផ្ទៃក្នុង​តាមតែ​ទំនើងចិត្ត​មេ​គយ ទុំ ណូ នោះ​កើត​មាន​ការផ្ទេរ​ដោះដូរ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មន្ត្រី​គយ​មួយចំនួន​ខ្លាចអ​ស់​តំណែង​នោះ​ឆក់​ឱកាស​ចាយ​លុយ​មិន​ញញើត ក្នុង​ការ​រត់​ការ​ជ្រែ ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ​បាន​។​
 
​ប្រភព​បន្តថា​.​លោក ទុំ ណូ ប្រធាន សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ទើបតែ​ឡើងកាន់តំណែងុ ថ្មីៗ​ជំនួស​លោក យ៉ឹក យូ គួរឲ្យ​ភ្ញាក់ផ្អើល​បំផុ​តដោយសារតែ អំពើពុករលួយ និង​វប្បធម៌ អន្តរាគមន៍ ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ កំពុង​កើតមាន ់ គេ​សង្កេតឃើញ មន្ត្រី​គយ​មុខ​ខ្លាញ់ មួយចំនួន បាន​ព្យាយាម​ចាយលុយ រាប់សិប​ដុំ ក្នុងការ​ជ្រែ​ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ បាន​ដោយ​ជោគជ័យ​។​

​ប្រភព​គេ​ឲ្យដឹង​ថា លោក ទុំ ណូ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ ដ៏​មាន​អំណាច​ម្នាក់ ដែល​គេ​ល្បី​តៗ​គ្នា​ថា ឈ្មួញ​ម្នាក់​នោះ បាន​ចែក​ហ៊ុន ជាមួយ​ភរិយា​មន្ត្រី​គយ ជាន់ខ្ពស់​ម្នាក់ ក្នុង​ការរកស៊ី​នាំចូល ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ហើយ​ឮ​ថា លោក ទុំ ណូ ទៅដល់​ទីណា ក៏​លេចមុខ​ឈ្មួញ​ម្នាក់​នោះ ទៅ​ប្រកប​ជំនួញ ម៉ៅការ​ដឹកជញ្ជូន​ទំនិញ មិន​ដែល​ខាន​ទេ​។ លោក ទុំ ណូ ធ្លាប់មាន​បទពិសោធន៍ ក្នុង​ការប្រមូល​លុយ ពី​អំពើ​គេចពន្ធ គួបផ្សំ​ជាមួយ ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ មាន​អំណាច​ផង​នោះ គេ​ជឿ​ថា ក្នុង​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ប្រកបដោយ​សក្តានុពល លោក ទុំ ណូ អាច​ប្រមូល​លុយ​ស្រង់ដើម បាន​យ៉ាង​ងាយស្រួល​។​

​ទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការប្រមូល​ពន្ធគយ​ចូល​ថវិកា​ជាតិ​យ៉ាងសំខាន់​បំផុត​កាលពី​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២​ឲ​១៦​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្កីសម្រេ​ចមួយ​បង្កើត​ក្រុមការ​ងារ​ថ្នាក់​ជាតិ​ទទួលខុ​សត្រូវ​ដោ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វាយខេត្ត​ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​និង​ជម្រុញ​ការប្រមូល​ពន្ធគយ​អោយបាន​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​ហេតុ​ដូច្នេះ​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​កុំ​មើល​រុំលង​អោយ​សោះ​នូវ​ច្រក​មួយ​នេះ​ធ្វើ​ការទប់ស្កាត់​អោយខាងតែបាន​។​

​សូម​រម្លឹកថា​៖ លោក ទុំ ណូ​អតីត ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​បាន​បើកដៃ​ឲ្យ ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​—​ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ឋ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន​បក្ខពួករ​បស់​ខ្លួន​។​លោក​ទុំណូ​ធ្លាប់​មាន​កំហុស​បច្ចេក​ទេស​ក្នុង​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធគយ​យ៉ង​សន្ធឹកសន្ធាប់​បែបនេះហើយ ទើប​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ឲ្យ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់​លោក​ទុំ​ណូ​។​

​ពាក់​ពន្ធ័​ក្នុង​ការតែងតាំង​ផ្លាស់ផ្ដូរ​លោក​ទុំណូ​អតីត​ជា​ប្រធាន​សាខាគ​យ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដែល​មាន​រឿងអាស្រូវ​ជាច្រើន​ក្នុង​ខេត្ត​ប៉ៃលិន ទៅកាន់​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មាន​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​សុំណុំ​ពរ ឯកឩត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ករណី​ខាងលើ​នេះ​ផង​ទាន​។​

​ទាក់ទង​ព័ត៌មាន​ខាងលើ សារព័ត៏មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក ទុំ ណូ ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ និង​អ្នក​ពាក់​ពន្ធ័​មួយ​ចំនួន​ទៀត​បាន​ទេ នៅពេល​នេះ​សារព័ត៌មាន​និង​ព្យាយាម​ទាក់ទង​បន្តទៀត ៕ 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)