​សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង ស្ថិត​ភូមិ​អរិយ​ក្សត្រ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​បាន​បើក​លេង​យ៉ាង​ត្រជាក់ចិត្ត​អាងខ្នង​ខ្សែ​អ្នកមានអំណាច​?
(ថ្ងៃ ទី១៧ ខែតុលា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​កណ្ដាល ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅរ​ស់​ឃុំ​អរិយ​ក្សត្រ​បានឲ្យដឹងថា ទីតាំង​សង្វៀន​ល្បែងភ្នាល់​ជល់​មាន់​ដ៏​ធំ​មួយ​កន្លែង​បាន​បើក​លេង​ជា​យូរ​ឆ្នាំ​មក​ហើយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចាប់ពីរ​ថ្នាក់​ម្ូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត​មិនហា៑ន​ក្អក​ឬ​ហើបមាត់​នោះទេ​ព្រោះ​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ង​ខ្លាំង​ណាស់​កុំថាឡើយ​ថ្នាក់​ភូមិ​ឃុំ​ស្រុក​ខេត្ត​សូម្បី​តែ​ថ្នាក់​ក្រសួង​មហាផ្ទៃ​ក៍​មិន​ហា៑ន​ចុះ​មក​បង្ក្រាប​ទីតាំង​មួយ​នេះ​បាន​ដែរ​គេ​មិនដឹង​ថា​ខ្សែ​ឬ​ខ្នងបង្អែក​ម្ចាស់​សង្វៀន​ជល់​មាន​មួយ​នេះ ​ប៉ុណ្ណានោះ​ទេ​?​។​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​នេះ​ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ​ឃុំ​អរិយ​ក្សត្រ​ស្រុក​ល្វាឯម​ខេត្ត​កណ្ដាល​។​ចូល​ទៅ​ទីតាំង​មាន់​ជល់​តាម​ខ្លោងទ្វារ​វត្ត​ខ្សាច​ពោធិ​អារ្យ ប្រហែល​ជាង​100​ម៉ែត្រ​បាន​បើក​លេង​អស់​រយៈ​ជា​យូរ​ឆ្នាំ​មកហើយ គ្ម្មា​ន​សមត្ថកិច្ច​ណា​ចុះ​ធ្វើការ​បង្ក្រាប​បាន​ម្ដងណា​ឡើយ ។​

ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត​សូម​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា​កុំ​ថាឡើយ​ចុះ​ទៅ​បង្ក្រាប​សូម្បី​តែ​និយាយ​ចំ​ឈ្មោះ​ក៍​មិន​ហា៑ន​និយាយ​ផង​ខ្លាច​មានរឿង​ដល់​ខ្លួន​ឬ​ក៍​អស់តំណែង​កុំ​ចេះតែ​ហា៑ន​សុខចិត្ត​បិទ​ភ្នែក​បិទ​ត្រចៀក​ធ្វើគ​ធ្វើ​ថ្លង់​ទៅ​បើ​ចង់​សុខ​ខ្ួន​។​ប្រភព​បន្តថា​នៅ​សង្វៀន​ជល់​មាន់​អរិយ​ក្សត្រ​មាន​មេការ​ឈ្មោះ​តា​រ៉ី​ឬ​ហៅ​ម៉ាប់​មើល​ការ​ខុស​ត្រូវ​ឲ្យ​ម្ចាស់​សង្វៀន​ខាងលើ​នេះ​ព្រោះ​ម្ចាស់​សង្វៀន​មិន​ងាយ​ចេញមុខ​នោះទេ​។​គេ​សង្កេតឃើញ​អ្នកញៀន​ល្បែងភ្នាល់​ជល់​មាន់​ជាច្រើន​បាន​មកលេង​នៅ​ទីតាំង​អរិយ​ក្សត្រ​ព្រោះ​ទីតាំង​មួយ​នេះ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​អ្នក​ញៀន​ល្បែង​ជល់​មាន់​គ្មាន​បញ្ហា​អី្វ​កើត​ឡើង​សម្រាប​អ្នក​មក​លេង​ហើយក៍​គ្មាន​សម្ត្ថកិច្ច​ណាហា៑​ន​មក​បង្ក្រាប​នោះ​ដែរ​។​

​នៅ​សង្វៀន​ជល់​មាន់ គេ​សង្កេតឃើញ​មាន​អ្នកញៀន​ល្បែង​ទាំងនោះ​បាន​នាំគ្នា​មកលេង​ជល់​មាន់ ប្រៀប​បីដូច​ដង្ហែ​បុណ្យ​កឋិនទាន​អញ្ចឹង ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ បើក​រថយន្ត​ទំនើបៗ ខ្លះ​ជា​មន្ត្រីរាជការ បាន​នាំគ្នា​មក​លេង​ជល់​មាន់​ទីនេះ ចាក់​ភ្នាល់​ហោ៑​កញ្ជៀវ កង​រំុុព​ង រំខាន​ការរស់នៅ​របស់​ពលរដ្ឋ រស់នៅ​ជិត​ទីតាំង​ល្បែង​ជល់​មាន់​មួយ​នេះ​មាន​ការ​ត្អូញត្អែ​យ៉ាងខ្លាំង​ផងដែរ ។​

​ប្រភព​បន្តទៀតថា ទីតាំង​ជល់​មាន់​មួយ​នេះ​បាន​លេង​ចាក់​លុយ​ភ្នាល់​ក្នុង​មួយគូៗ រាប់ពាន់​ម៉ឺន​ដុល្លារ ទើប​ម្ចាស់​ទីតាំង​អោយ​ជល់  ហើយ​អ្នក​ចូល​ចាក់​ភ្នាល់មាន់​ជល់​នៅទីនេះ មិន​តម្រូវ​អោយ​ចេញ​ចូលៗ​នោះទេ បើ​ចូល​ហើយ​ហាម​ចេញ បើ​ចេញ​មិន​អោយ​ចូល​វិញ​នោះទេ បើឃ្លាន​ចង់​ហូប​អី ក៏​មាន​លក់ដូរ​នៅ​ទីនោះ​គ្រប់មុខ​ផងដែរ ។​

​អ្នកញៀន​ល្បែង​មួយចំនួន​បាន​លើកឡើង​ថា ពួកគាត់​ចង់​បើក​សង្វៀន​ជល់​មាន់​ដែរ តែ​មិន​អាច​បើក​បាន ព្រោះ​ខ្លាច​សមត្ថកិច្ច​ចាប់​ដាក់គុគ​ដាក់​ច្រវាក់ ព្រោះ​ពុំ​មាន​ខ្សែស្រឡាយ មាន​អំណាច​ដូច​គេ​នោះទេ ។

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អរិយ្យ​ក្សត្រ​ធ្វើការ​សូម​ណូម​ពរ​អាជ្ញាធ​រ​ពាក់ព័ន្ធ់ ដែល​មាន​ឥទ្ធិពល​ចុះ​មក​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​នេះ​ផង ព្រោះ​ពួកគាត់​រង​ទុក្ខ ដោយសារ​គ្រួសារ​របស់​គាត់​មក​ពី​លេង​ភ្នាល់​ជល់​មាន់​ចាញ់​អស់​លុយ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​បាន ធ្វើបាប​ប្រពន្ធ​កូន ដោយសារ​ចាញ់ល្បែង អ្នកញៀន​ល្បែង​ខ្លះ​នៅ​ពេល​ចាញ់​អស់​លុយ​ពី​ខ្លួន​បែកគុំនិត​ដើរ​លួច​ឆក់​ប្លន់​បង្ករ​អសន្តិសុខ​ដល់​សង្គមជាតិ​ផងដែរ​។ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ជានិច្ច នៅ​ពេល​កន្លងមក​សម្ដេច​តេជោ​បានប្រកាស​អោយ​អាជ្ញាធ​ររាជធានី​ខេត្ត​ក្រុង​បិទ​បន​ល្បែង​ស៊ី​គ្រប់​ប្រភេទ​អោយខាងតែបាន ។ ប៉ុន្តែ​គេ​សង្កេតឃើញ​ទីតាំង​ជល់​មាន់​ដ៏​ធំ​មួយ​នេះ បើក​លេង​ប្រឆាំងនឹង​បទបញ្ជារ​សម្ដេច​តេជោ​យ៉ាង​ពេញទំហឹង​បែបនេះ​ទៅ​វិញ ៕   

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
គយ​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ
​ខេត្ត​ព្រៃវែង​៖ យោង​ប្រភពពី​ក្រុម​អ្នក​ដឹក​ទំនិញ​ចេញ​តាម​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បានឧ្យដឹងថា រថយន្ត​ធុន​តូច ឬ ធំ ដែល​ដឹក​ទំនិញ​ជាច្រើន​ប្រភេទ​ចេញ​តាម​ច្រក
(ថ្ងៃ ទី០៩ ខែមីនា ឆ្នាំ2020)
ជល់មាន់កែប
ខេត្ត​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ចំការ​ដូង ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប បាន​បង្ហើប​ឲ្យដឹងថា សង្វៀន ជល់​មាន់ បៀ អាប៉ោង យូគី បើក​លេង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ មាន​អ្នកញៀន​ល្បែង​រាប់រយ​នាក់​ជិះ​ម៉ូតូ​រថយន្ត​ច​លូ​ទៅលេង​ភ្នាល់​ដាក់​លុយ
(ថ្ងៃ ទី០៥ ខែមីនា ឆ្នាំ2020)
​បង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង និង​យូគី លោក តន
ខេត្ត​រតនគីរី ៖​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង និង​យូគី មួយ​កន្លែង​ចូល​តាម​ចំការកៅស៊ូរ​លោក​ពៅ​សៀក ដែល​ស្ថិតនៅ​ចំណុច​ភ្នំ​អូរ​ត្រាវ​ក្រុង​បាន​លុង ខេត្ត​រតនគីរី កំពុងបើក​លែង​យ៉ាង​គគ្រឹកគគ្រេង​អាជ្ញាធរ
(ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ2020)
​រណ្ដៅ​ដី​ដ៏​ធំ
ខេត្ត​កណ្ដាល​៖ រណ្ដៅ​ដី​ដ៏​ធំ មួយកន្លែង ដែល​គេ​ស្គាល់​ថា​ជា​របស់​ឈ្មួញ​លក់​អាចម៍ដី​ធំ​ម្នាក់ រម្យ​ងារ​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​យោធា​ក្នុង​កង​អង្គរក្ស​គឺ​លោក​ឧកញ៉ា ម៉ៅ សុផល ជា​មន្ត្រី​យោធា ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​របស់ លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង
(ថ្ងៃ ទី២១ ខែមិថុនា ឆ្នាំ2019)
 លោក យី ថុល គយ​ច្រក​អន្តរជាតិ​ព្រែក​ចាក
ខេត្ត​កំពត ៖ ថ្មីៗ​នេះ​មាន​ការប្រទុសរាយ​គ្នា​រវៀង​ប្រធាន​ក្លឹប​អ្នកការសែត ឯក រាជ្យ លោក ហ៊ុន សុខា​និង​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ធ្វើឲ្យ​ផ្អើល​ដល់​សង្គម​ហ្វេស​ប៊ុក​
(ថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ2019)
ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់
ខេត្ត​ពោធិ៍សាត់ ៖ យោង​ប្រភពពី​ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​សំ​កុស
(ថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ2019)
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​
ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹង​ជ័យ​ថ្មី​បើក​លេង​យ៉ាង​ពេញបន្ទុក​ទំនង​សមត្ថកិច្ច​ទទួល​លាភសក្ការៈ​អស់​ហើយ​ទើប​មិន​ធ្វើ​ការបង្ក្រាប !
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)
លោក យូ ហេង
ខេត្ត​បាត់ដំបង​៖ បច្ចុប្បន្ន​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏​ដូច​នាំ​ទំនិញ​«​ផ្សេង » ប្រកាស​ពន្ធ​«​ផ្សឹ​ង » បន្លំ​ពន្ធ​ក្លាយ​ជា​វប្បធម៌ ចែករំលែក​គ្នា​ហែក​ពី​ចំណូល​ពន្ធ​របស់​រដ្ឋ
(ថ្ងៃ ទី០១ ខែឧសភា ឆ្នាំ2019)