លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើប្រណី​តដឹកជញ្ជូន​ទៅ​លក់​ស្រុក​យួន​?
(ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគីរី​៖  សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់ ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​ខុស ច្បាប់​១​គ្រឿង​ដែល គេ​ស្គាល់​ថា  ជា​កម្មសិទ្ធិ​របស់ លោក សេង កុសល  មេបញ្ជាការរង​កង រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ  ក្នុង​ខណៈ​ដែល​រថយន្ត នោះ​ដឹកឈើ ប្រណីត​ចេញទៅ​ស្រុក​យួន ។​ត្រូវបាន កម្លាំង​យោធា​ខេត្ត​រតនគិរី  និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក បរ​កែវ បាន​ប្រដេញ​ចាប់រ ថយ​ន្តកាម​រីបា​ឡែន ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-8827 ដែល​ដឹកឈើ​ធ្នង់​នៅ​ចំណុច​ក្បែរ​ស្នាក់ការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​លោក សេង កុសល ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ ទើបតែ​ប្រឈម​នឹង​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ ហើយ​សកម្មភាព​នេះ​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​យ៉ាងខ្លាំង​ដល់​មហាជន​ផងដែរ​។​ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ឲ្យដឹង​បន្ត​ទៀត​ថា​មួយរយៈ​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកឈើ​ចេញ​ទៅ​លក់​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​មួយចំនួនទៀត ហើយ​ក្នុងចំណោម​មេ​ឈ្មួញ​ឈើ​ទាំង​នោះ​ក៏​មាន​លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​រំភើយ ហើយ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​នៅតែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រករបៀង​និង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​រលូន​។​ពាក់ព័ន្ធ​ករណី​ខាងលើ លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក៏​ត្រូវ​គេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពី​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​ទៅ​ស្រុក​យួន​នេះ​ដែរ​។​ ​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សង្ស័យថា ការដែល​លោក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​អាច​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ផងដែរ​។ ​ជាក់ស្ដែង​ក្រោយ​ពេល​សមត្ថកិច្ច​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​លោក សេង កុសល កាលពី​ព្រលប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ គឺ​លោក គឹម រស្មី មិន​ចាត់​វិធានការ​ដាក់វិន័យ​លោក សេង កុសល នោះ​ទេ​ដោយ​អះអាងថា​លោក​ស្ដីបន្ទោស​ឲ្យ​លោក សេង កុសល យ៉ាង​ច្រើន​ហើយ​។ ​ប្រភព​ខ្លះ​បានឲ្យដឹងថា ទំនង​ជា​លោក សេង កុសល ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ទើប​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ ក្នុង​ខណៈ​ដែល​ឈ្មួញ​ដទៃទៀត​នៅ​តែ​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ស្រុក​យួន​ដោយ​រលូន​គ្មាន​ឧបសគ្គ អ្វី​មក​រារាំង​មុខ​ជុំនួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ស្រុក​យួន​របស់​ពួកគេ​នោះ​ឡើយ​។​ជុំនួញ​ឈើ​ប្រណីត​យកទៅ​លក់​ស្រុក​យួន​បន្ទាប់ពី​មានការ​ស្ងប់ស្ងាត់​មួយ​រយះ​ខ្លី​ដែល​កើតមាន​រឿងអាស្រូវ​រវៀង​អ្នកកាសែត​និង​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្ត​រតនគីរី​ដែល​មាន​ឥទ្ធិពល​ប៉ុន​មហាមេឃ​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​អ្នកកាសែត​៤​នាក់​ដែល​ពួក​គេ​ចាត់ទុក​អ្នកកាសែត​ជា​ឆ្អឹង​ទទឹង​ក​ពួកគេ ។ ឥឡូវ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅ​លក់​ស្រុក​យួន កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ហើយ​មេ​ឈ្មួញ​ឈើ​ទាំងនោះ មាន​តួរ​នាទី​កងកម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បែរជា​ទៅរក​សុ​ី​បទល្មើស​ព្រៃឈើ​ទៅវិញ ។ ផ្ទុយ​ពី​បទ​បញ្ជា​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​បាន​បង្កើត​គណៈ​កម្មា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន ។​ ​ទោះបី​មាន​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណា​ក៍ដោយ​ក៍​នូវតែមាន​មន្ត្រី​ខិលខូល​មួយចំនួន​មិន​អនុវ​តន៍​បទបញ្ជា​ឲ្យមាន​ប្រសិទ្ធិភាព​នោះទេ ។ ប្រជាពលរដ្ឋ​ធ្វើ​ការ​សុំណូមពរ​ដល់​ឯកឧត្ត​ម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ចាត់វិធានការ​អោយបាន​ម៉ុឺងម៉ាត់​ចំពោះ​មន្ត្រី​ខិលខូច​ក្រោមឪ​វាទ​ដែល​ផ្គើន​ទៅ​និង​បទបញ្ជា​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​គគ្លើន តួ​យ៉ាង​ដូច​លោក សេង កុសល និង​មន្ត្រី​មួយចំនួន​ទៀត​ក្នុង​ខេត្ត​រតនគីរី​និង​មន្ត្រីខេត្ត​ដទៃ​ទៀត​ផង​ដែរ ៕  

 

 
 
ពត៌មានផ្សេងៗទៀត
​សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​លោក​ម៉ាប់
ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​អំពាវនាវ​ដល់​សាធារណជន​នៅ​កម្ពុជា​ប្រុងប្រយ័ត្ន​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
​សារលិខិត​ថ្លែង​អំណរ​
នៅ​ថ្ងៃ​សុក្រ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូល​ថ្វាយ​នូវ​សារលិខិត
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក
​ភ្នំពេញ​៖ ថ្ងៃ​សុក្រ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង
(ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ2020)
សង្វៀន មាន់​ជល់ បៀ​អាប៉ោង ក្នុង​ចំការ​ស្វាយ ចន្ទី​
​ខេត្ត​កំពង់ចាម ៖ យោងតាម​ប្រភព​រាយការណ៍​ពី​ប្រជា ពលរដ្ឋ​ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​នៅ​ក្នុង ភូមិ​ទើត ឃុំឃ្លើន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​មាន​បើក​សង្វៀន​ជល់​មាន់​បៀ
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ប្រយុទ្ឋ​ប្រឆាំង​យក​ឈ្នះ ជំងឺ​កូវី​ដ ១៩ ដំណាក់កាល​ទី ១ បាន​ជោគជយ័​
​ភ្នំពេញៈ ពិត​ជា​ដំណឹង​ល្អ​ដែល​មនុស្ស​គ្រប់​គ្នា​រង់ចាំ​យូរហើយ ពេលនេះ ក្រសួង​សុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃ​ទី ១៦ ខែ ឧសភា ឆ្នាំ ២០២០
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
លោក​វរៈសេនីយ៍ឯក រុំ សុវិជ្ជា
​ភ្នំពេញ​៖ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​អនុវត្តន៍​ច្បាប់​ចរាចណ៍ បានអោយដឹងថា​! ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​ច្បាប់​របស់
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​របស់លោក ម៉ាប់
​ភ្នំពេញ​៖ ទោះបីមានការហាមឃាត់ពីសំណាក់ប្រមុខថ្នាក់នាំរដ្ឋាភិបាលនិងក្រសួងសុខាភិបាលមិនអោយមានការជួបជុំជៀសវៀងពីជំងឺឆ្លងកូវីដ១៩ដែលពិភពលោកកំពុងខ្វាយខ្វល់ពីងឺដ៏កាចសាហាវកូវីដ១៩នេះជាពិសេសប្រមុខថ្នាក់ដឹកនាំកម្ពុជាបានក្រើនរម្លឹកជាបន្តបន្ទាប់អោយប្រជាពលរដ្ឋរស់នៅមានអនាម័យលាងដៃនិងសាប៊ូ អាកុល ជែលនិងគម្លៀតសុវត្ថិភាព គម្លៀតសង្គមដើម្បីជៀសវៀងជំងឺកូវីដ១៩ ។ទោះយ៉ាងនេះក៏ដោយក៏សង្វៀន​ជល់​មាន់ បៀ​រ អាប៉ោង របស់លោកមាម់ បើកលេងគ្មានខ្លាចញញើតនិងបំរាមរបស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី សម្ដេចបានខិតខំយកចិត្តទុកដាក់ពីសុខទុករបស់ប្រជាពលរដ្ឋលោកមិនគិតពីការនើយហត់នោះឡើយ ។ តែផ្ទុយទៅវិញលោកម៉ាម់និងបក្ខពួកបានបើក​ល្បែងលេង​នៅ​ចំណុច ​វិថីឧកញ៉ា​ឌួង​ងៀប​ ​( II) សង្កាត់​ស្ទឹងមានជ័យ​ទី​(៣)​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។ ទីតាំង​ល្បែង មាន​ដី​មួយកន្លែង ហ៊ុំ​ពទ្ធ័
(ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ2020)
ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង ០៩​រូប
​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី សរុប​ទាំង​០៩​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល ក្រោយ​ពី​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ផ្ដល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
សម្ដេច​តេជោ​ហ៊ុន សែន​
​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ នៅឯ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​វិសាមញ នៃ​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់
(ថ្ងៃ ទី០១ ខែមេសា ឆ្នាំ2020)
200318a
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ក្នុង
(ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ2020)