បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​ស្រុក​យួន​បាន​កើតឡើង​ពេញបន្ទុក​វិញ​ហើយ​ខេត្ត​រតនគីរី​ក្រោម​ការចាត់ចែង​បាន​យ៉ាង​រលូន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​?
(ថ្ងៃ ទី០៨ ខែតុលា ឆ្នាំ2017) ដោយៈ ទស្សនៈជាតិខ្មែរ
 
 
ខេត្ត​រតនគីរី​៖ យោងតាម​ប្រភព​បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ជាច្រើន បាន​សម្រុក​ដឹកឈើ ចេញ​តាម​ច្រកព្រំដែន ភ្នំ​ក្រហម​យក​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់ តាម​រថយន្ត​ប្រភេទ​សាំ​យ៉ុង និង​ឡង់​គ្រីស័រ ក្នុង​១​យប់ៗ មិន​ក្រោម​ពី​១០​ឡាន ទៅ​១៥​ឡាន​នោះ​ទេ​។ ប្រភព​បន្ត​ឲ្យដឹងថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​ស្រុក​យួន​តាម​ច្រក​ភ្នំ​ក្រហម នេះ​ក្រោម​ការរៀ​ចំ និង​ចាត់ចែង យ៉ាង​ប្រុងប្រយ័ត្ន ពី​សំណាក់​លោក កង សារឿ​ន ដែល​មាន​តួនាទី ជា​ប្រធាន​ក្រុម គណៈកម្មការ ចំរុះ​ខេត្ត ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​សហការ ជាមួយ​លោក សុខ មីន មេបញ្ជាកា​រង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ប្រាប់  ឲ្យដឹងថា លោក កង សារឿ​ន មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ គ្រប់គ្រង​ច្រកទ្វា​អូរយ៉ាដាវ និង​ជា​មនុស្ស​ម្នាក់ ទទួលបាន​សិទ្ធិ​អំណាច ពី​លោក ថង សាវុន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​រតនគិរី ឲ្យធ្វើ​ជា​ប្រធាន​ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត អនុវត្តន៍​តាម​បទបញ្ជា របស់​អភិបាលខេត្ត ស្តីពី​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​កើតមាន​គ្រប់​រូបភាព តែ​ផ្ទុយទៅវិញ លោក កង សារឿ​ន បាន​ឃុបឃិត​គ្នា​ជាមួយ​លោក សុខ មីន មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុក​អូរយ៉ាដាវ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ យកទៅ​លក់​ឲ្យ​វៀតណាម តាម​ច្រករបៀង​ភូមិភាគ និង​ច្រករបៀង ភ្នំ​ក្រហម យ៉ាង​គគ្រឹកគគ្រេង ជា​រៀងរាល់​យប់ ប្រមូល​កើប​លុយ ចែក​គ្នា​ដាក់​ហោប៉ៅ​យក ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ត្រជាក់ចិត្ត​។​

​បើ​តាម​ប្រភព ពី​ឈ្មួញ​ម្នាក់ ដោយ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យដឹងថា ក្រុម​ពួកគេ​រកស៊ី​ដឹកជញ្ជូន​ឈើ ប្រណិត​យកទៅ​លក់​ស្រុក​យួន​បាន​ចំណាយលុយ យ៉ាង​ក្រាស់ក្រែល ឲ្យទៅ​លោក កង សារឿ​ន និង​លោក សុខ មីន ដើម្បី​រត់ការ បើកផ្លូវ ជា​ថ្នូរ​នឹង​ការដឹកជញ្ជូន​ឈើ ទៅ​លក់​នៅ​ព្រំដែន តាម​ច្រករបៀង ភ្នំ​ក្រហម​? ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ ប្រជាពលរដ្ឋ នឹង​មន្ត្រីរាជការ តូចតាច​ក្នុង​ខេត្ត រតនគិរី​ទាំងមូល បាន​នាំគ្នា​លើក​ឡើង នឹង​រិះគន់ថា គ្រាន់តែ​ចម្ងាយ​ផ្លូវ ១០​គីឡូម៉ែត្រ ពី​ព្រំដែន គឺ​មាន​កុងត្រូល របស់​សមត្ថកិច្ច​ចំនួន បី​កន្លែង ឈរជើង​២៤​ម៉ោង ហេតុ​អី​? រថយន្ត​ដឹកឈើ លេ​ី​ដងផ្លូវ​មើល​មិន​ឃេ​ី​ញ​? ឫុ​មន្ត្រី​សមត្ថកិច្ច​ទាំងនោះ ផ្គើន​បទបញ្ជា របស់លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ។ ហើយ ម្យ៉ាងទៀត មាន​សមត្ថកិច្ច​មួយចំនួន​តូច ក្នុង​ស្រុក​អូរយ៉ាដាវ បាន​ធ្វើខ្លួន មិន​សម​ជា​មន្ត្រី​មាន​តួរ​នាទី​បង្ក្រាប​បទល្មើស បែរ​ជា​ទៅ​ធ្វើ​កញ្ជះ​ដាច់​ថ្លៃ ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរឹត មិន​ខំ​បំពេញការងារ ជា​មន្ត្រី​នោះ​ទេ តែ​បែ​ជា​បន្លំ​ខ្លួន ធ្វើជា​អ្នក​ឃ្លាំ​មើល​ផ្លូវ ឲ្យ​អ្នកដឹកឈើ​ខុស​​ច្បាប់ ដើម្បី​ប្រយោជន៍ មិន​ស័ក្តិសម ជា​មន្ត្រីរាជការ​នោះទេ​។​

​ប្រជាពលរដ្ឋ ក្នុង​ស្រុក​អូរយ៉ាដាវ រង់ចាំ​មើល​ថា តើ​លោក កង សារឿ​ន និង​លោក សុខ មីន ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន អាច​យក​ដៃ​បាំង​មេឃ បាន​យូរ​ប៉ុន្មាន​ទៅ ?​។ ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស នឹង​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត នឹង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត មាន​ចំណាត់ការ​បែបណា ទៅលើ​បុគ្គល​ទាំង​២ ដែល​ល្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ ហ៊ាន​បិទបាំង នឹង​បើកដៃ​ឲ្យ​ឈ្មួញ រក​សុ​ី​ឈើ​ខុសច្បាប់ ផ្គេ​ី​ននឹង​បទបញ្ជា ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​។​
 
​ជុំវិញ​ការលើកឡើង នឹង​រិះគន់​ពី​មហាជន​ខាងលើនេះ អង្គភាព សារព័ត៏មាន​យើង​មិន​អាច​ស្វែងរក សុំ​ការបំភ្លឺ ពី​លោក កង សារឿ​ន នឹង​លោក សុខ មីន ពាក់ព័ន្ធ​ការចោទប្រកាន់ ពី​សំណាក់​មហាជន បាន​ទេ​មក​ដល់​ថ្ងៃនេះ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​អង្គភាព​យើង រក​ចាំ​ការបកស្រាយ​បំភ្លឺ​នៅពេល​ក្រោយ​៕

 
 
ពត៌មានផ្សេងៗទៀត
12
ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចេញ​អនុក្រឹត្យ​លេខ​១៩២ អនក្របក ស្តី​ពី​ការកែប្រែ​តម្លៃ​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ ឆ្នាំ​២០២០​។​
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​សម្ដេច​ក្រឡាហោម ស ខេង​អបអរសាទរ​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា
ភ្នំពេញ​៖ នៅ​ថ្ងៃ​នេះ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើរ​សារ​តាម​បណ្ដាញ​សង្គម​របស់​សម្ដេច
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
​បណ្ឌិត ប៊ិន ឈិន
ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
សារធាតុ​ញៀន​ខុសច្បាប់
ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន
(ថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ2019)
2
ភ្នំពេញ ​៖ អគារ​កម្ពស់​៩​ជាន់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កសាង​រួចរាល់​រយៈពេល​២​ឆ្នាំ​ខាងមុខនេះ​ជំនួស​អគារ​ចាស់​សម្រាប់ឲ្យ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​មាន​កន្លែង​ធ្វើ​ការងារ​ឲ្យបាន​សមរម្យ
(ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ2019)
1
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​មនុស្ស ៦​នាក់ និង​ដកហូត​បាន​ស្លាក​លេខ​ក្លែងក្លាយ​ជាច្រើន ព្រម​ទាំង​ឧបករណ៍​សម្រាប់​ធ្វើ​ស្លាក​លេខ​មួយចំនួន​ទៀត​ផង​ដែរ​។​
(ថ្ងៃ ទី០២ ខែធ្នូ ឆ្នាំ2019)
គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥
​ក្រសួង​សូម​ធ្វើ​ការឆ្លើយបំភ្លឺ​ករណី ការលើកឡើង​ពី​សំណាក់​មតិ​មួយចំនួន ចំពោះ​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ចាប់​ពី​
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ស្នងការរង​ចំនួន ៦​រូ
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
ការសេព​ការជួញដូរ​គ្រឿងញៀន
​ខេត្ត​កំពង់ស្ពឺ ៖ ក្រោម​កិច្ច​សហការ​រៀបចំ​ពី​ក្រសួង​កិច្ចការនារី នៅ​សាលាឃុំ​សំបូរ និង​សាលាឃុំ​រលាំងគ្រើល នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​បើក​វេទិកា​ក្រោម​ប្រធានបទ
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)
សត្វ​ជ្រូក​រាប់រយ​ក្បាល​ងាប់ នឹង​របួស ស្រែក​ពេញ​ផ្លូវ !
ខេត្ត​ពោធិ៍សាត់ : ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិត នៅ​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់ ។
(ថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ2019)